Connect with us

សុខភាព

វីរុសបំប្លែង អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

វីរុស​បំប្លែង​ប្រភេទ​អូមីក្រុង​ ​អាច​បង្ក​ជា​រោគសញ្ញា​ស្រាល​ បើ​ប្រៀបធៀប​នឹង​វ៉ារ្យង់​កូវីដ​-១៩​ប្រភេទ​មុន​ៗ​។ ចំពោះ​មនុស្ស​ទូទៅ អូមីក្រុង​មិន​បង្ក​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ឡើយ ជា​ពិសេស​ ប្រសិនបើ​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស។ ខណៈ​ពេល​ដែល​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​សិក្សា​អំពី​ផល​ប៉ះពាល់​នៃ​វ៉ារ្យ៉ង់​ថ្មី​ទៅ​លើ​កុមារ អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ លោក​ស្រី​Asha Bowen​បាន​ឲ្យ​ដឹង​ថា​ កូវីដ​-១៩​​បន្ត​មាន​កម្រិត​ស្រាល​ចំពោះ​កុមារ​ភាគ​ច្រើន​ ដែល​​មាន​រោគសញ្ញា​មួយ​ចំនួន​ដូចជា ហៀរ​សំបោរ គ្រុន​ក្ដៅ ឬ​មិន​ស្រួល​ខ្លួន​រយៈពេល​តែ​​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​។ ជាក់​ស្ដែង កុមារ​អាច​ជា​សះស្បើយ​យ៉ាង​ឆាប់​រហ័ស ហើយ​កុមារ​ភាគ​ច្រើន​មិន​ត្រូវការ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​អ្វី​បាន​ជា​អូមីក្រុង​ ក្មេង​ក្លាយ​ជា​ក្រុម​ងាយ​រងគ្រោះ?

មិន​ទាន់​មាន​ការ​បកស្រាយ​ឬ​ភស្តុតាង​លម្អិត​បែប​វិទ្យាសាស្ត្រ​ច្បាស់ៗ​ថា​ម៉េច​បាន​អូមីក្រុង វីរុស​បម្លែង​ថ្មី​នេះ ប៉ះពាល់​ក្មេង​ច្រើន​ជាង​មនុស្ស​ធំ។

“ប្រព័ន្ធភាពស៊ាំ​ក្មេង​មាន​កម្រិត​ការពារ​រាងកាយ​ទាប​ជាង​មនុស្ស​ធំ អ៊ីចឹងហើយ​បាន​ពួក​គេ​ងាយ​រងគ្រោះ ឬ​ងាយ​ឆ្លង”។ នេះ​ជា​ការ​បកស្រាយ​ខ្លី​ពី​សាស្ត្រាចារ្យ​ឯកទេស​សុខភាព​ក្មេង លោក Terence Stephenson។

ទិន្នន័យ​បឋម

កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​វីរុស​កូវីដ-១៩ ប្រភេទ​ដែលតា​រាតត្បាត​នៅ​ទីក្រុង​NSW ប្រទេស​អូស្រ្តាលី កុមារ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ មិន​មាន​ចេញ​រោគសញ្ញា​អ្វី​ទាំង​អស់​។ ចំណែក​ឯ​កុមារ​ដែល​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំណាយ​ពេល​ជា​មធ្យម​ត្រឹម​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​​ក្នុង​ការ​ព្យាបាល​។

ទិន្នន័យ​បឋម​ផ្សេង​ទៀត​ ដែល​ចេញ​ផ្សាយ​ដោយ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​នៅ​ដើម​ខែ​នេះ បាន​បង្ហាញ​ថា​ ​ចាប់​ពី​ការ​មក​ដល់​នៃ​អូមីក្រុង ហានិភ័យ​នៃ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ធ្លាក់​ចុះ​ដល់​១ភាគ​៣​នៃ​ចំនួន​​ឆ្លង​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស​កូវីដ-១៩​ ប្រភេទ​ដែល​តា​។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សង្កេត​ឃើញ​​ពី​ការ​ថយ​ចុះ​ស្រដៀង​គ្នា​នៃ​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​ដែល​មាន​អាយុ​ពី​៥​ទៅ​១១​ឆ្នាំ និង​ពី​១២​ទៅ​១៧​ឆ្នាំ​​ផង​ដែរ​។

កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​

ទិន្នន័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​​បង្ហាញ​ថា មាន​ការ​កើន​ឡើង​​ទ្វេ​ដង​នៃ​ការ​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ចំពោះ​ក្មេង​ដែល​មាន​អាយុ​ក្រោយ​៥​ឆ្នាំ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​មក​ម្ល៉េះ។ កុមារ​ទាំង​នេះ​មិន​ទាន់​អាច​​​​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​នៅ​ឡើយ​ទេ ហេតុ​នេះ​ហើយ​ វា​ទាមទារ​ឲ្យ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​៥​ឆ្នាំ និង​មនុស្ស​ពេញ​វ័យ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​ជួយ​ការពារ​កុមារ​តូច​ៗ​ឲ្យ​ចៀស​ផុត​ពី​​វីរុស​​មួយ​នេះ​។ ប៉ុន្តែ​ ពុំ​មាន​ភស្តុតាង​ណា​មួយ​​បង្ហាញ​ពី​រោគសញ្ញា​ធ្ងន់ធ្ងរ​នៃ​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ចំពោះ​កុមារ​ក្រោម​​៥​ឆ្នាំ​ឡើយ​។

អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​

ទោះ​បី​ជា​កូវីដ​-១៩​មាន​រោគសញ្ញា​ស្រាល​លើ​ក្មេង​ភាគ​ច្រើន​ក៏​ពិត​មែន​ ចំពោះ​កុមារ​ដែល​​គ្រប់​អាយុ​ចាក់​​វ៉ាក់សាំង​ទទួល​បាន​អត្ថប្រយោជន៍​២​យ៉ាង ទី១​គឺ​ជួយ​ការពារ​ក្រុម​កុមារ​ដែល​ងាយ​រង​គ្រោះ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​​​ដែល​កើត​លើ​កុមារ​។ រី​ឯ​កុមារ​ដែល​មាន​បញ្ហា​សុខភាព​​​ស្រាប់​ គឺ​ចាំបាច់​ណាស់​ក្នុង​ការ​ទទួល​បាន​​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ-១៩។

ភស្តុតាង​ថ្មី​ៗ​បាន​បង្ហាញ​ថា​ ​ក្មេង​ដែល​មាន​​​ជំងឺ​តំណ​ពូជ ជំងឺ​មេតាបូលីស​ ជំងឺ​បេះដូង ឬ​ជំងឺ​សួត​ជា​ដើម​ សុទ្ធ​តែ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូវីដ​ធ្ងន់ធ្ងរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត

ចុចអាន៖ហេតុផល ៥ យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

​លោក បៃដិន ​​​​សម្រេច​​លើ​មូលនិធិ​សង្គ្រោះ​គ្រោះមហន្តរាយដ៏ធំ​នៅ​ភាគឦសានប្រទេស​​

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមការងារគណបក្សខេត្តកោះកុង ប្រាប់ពលរដ្ឋត្រូវចេះមានសាមគ្គី និងរួមគ្នាគាំទ្រអភិវឌ្ឍន៍មូលដ្ឋាន

ចរាចរណ៍២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ីស្រាអែល ផ្លោង​រ៉ុកកែត​ជា​ច្រើន​ចូលរដ្ឋធានី​លីបង់ បាញ់​ចំ​ទីស្នាក់ការ​កណ្ដាល​ក្រុម​ហេសបូឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម