Connect with us

សេដ្ឋកិច្ច

មន្ត្រីអះអាងថា ការផ្គត់ផ្គង់តម្រូវការសត្វជ្រូក សម្រាប់បុណ្យចូល​ឆ្នាំ​ចិន ពុំមានការខ្វះខាតនោះទេ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម បានអះអាងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ការផ្គត់ផ្គង់តម្រូវការសត្វជ្រូករស់ សម្រាប់យកទៅលក់នៅលើទីផ្សារ នឹងមិនមានការខ្វះខាតនោះទេ ហើយតម្លៃ ក៏មិនឡើងថ្លៃពេកដែរ។

ការអះអាងនេះ បន្ទាប់ពីមានការមជ្ឈដ្ឋានខ្លះ បានលើកឡើងអំពីការព្រួយបារម្ភ ចំពោះការផ្គត់ផ្គង់សត្វជ្រូក ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ជាពិសេសអំឡុងពេល នៃពិធីបុណ្យចូលឆ្នាំចិនតែម្ដង។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅល្ងាចថ្ងៃទី ១៨ ខែមករានេះថា ការផ្គត់ផ្គង់តម្រូវការសត្វជ្រូករស់ ដើម្បីយកទៅលក់នៅលើទីផ្សារ សម្រាប់បុណ្យចូល​ឆ្នាំ​ចិននាពេលខាងមុខនេះ​ ពុំមានការខ្វះខាតនោះទេ ដោយសារតែអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម បានធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសមាគមអ្នកចិញ្ចឹមសត្វ ក៏ដូចជាអ្នកនាំចូល​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងតម្លៃសាច់ជ្រូក សម្រាប់ឱកាសបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ នឹងមិនមានការឡើងថ្លៃខ្លាំង នោះដែរ។ លោក តាន់ ផាន់ណារ៉ា បានអះអាថា «ខ្ញុំគិតថា តម្លៃមិនឡើងប៉ុន្មានទេ ព្រោះយើងបានធ្វើការជាមួយគ្នា និយាយឲ្យចំទៅអនុសាសន៍ណែនាំ របស់ឯកឧត្ដមរដ្ឋមន្ត្រី យើងធ្វើការដើម្បីកសិករ ហើយក៏ដើម្បីអ្នកបរិភោគដែរ អញ្ចឹងយើងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសមាគម ជាមួយអ្នកិចិញ្ចឹមសត្វ អញ្ចឹងមិនមានអ្វី ដែលឡើងខុសប្រក្រតីទេ»។

អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម បានឲ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ តម្លៃជ្រូករស់ក្នុង ១គីឡូក្រាមតម្លៃលើស ១០,០០០រៀលបន្តិចបន្តួច ទៅតាមកន្លែងផ្សេងៗគ្នា។ យ៉ាងណាក៏ដោយលោក តាន់ ផាន់ណារ៉ា បានគូសបញ្ជាក់ថា រយៈពេល ២ខែមកហើយ ដែលពុំមានការនាំចូលសត្វជ្រូករស់មកពីប្រទេសជិតខាង តែលោកថាមិនមែនជាការបិទការនាំចូល នោះទេ។  

មន្ត្រីរូបនេះ បានបញ្ជាក់ដូច្នេះថា «យើងអត់បិទទេ កុំយល់ច្រឡំពាក្យនិយាយតៗគ្នា ថា បិទនេះ វាមិនមែនបិទទេ អានេះគឺជាការងារ ដែលសមាគមចិញ្ចឹមសត្វ ខ្ញុំ អគ្គនាយកដ្ឋាន ហើយនិងអ្នកនាំចូល យើង​ធ្វើការជាមួយគ្នា អញ្ចឹងយើងពិភាក្សាគ្នាទៅយើងឃើញថា ការផ្គត់ផ្គង់របស់យើងហ្នឹង វាគ្រប់គ្រាន់ហើយ អញ្ចឹងយើងអត់នាំចូល ចឹងបានក្រុមនាំចូល គាត់អត់នាំចូល ប៉ុន្តែយើងអត់មាននិយាយជាមួយប្រទេសគេ ថាយើងបិទ យើងអីទេ កុំយល់ច្រឡំរឿងហ្នឹង»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

សុខៗ V ស្រាប់តែបង្ហោះបទចម្រៀងរបស់ Rosé ក្នុងន័យគាំទ្រពេញទំហឹង

ព័ត៌មានជាតិ១៤ នាទីutes មុន

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា

ព័ត៌មានជាតិ២១ នាទីutes មុន

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

បច្ចេកវិទ្យា៣០ នាទីutes មុន

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម