Connect with us

KPT+

របស់ ៧ យ៉ាង ក្រុមហ៊ុនបញ្ញើ ឬ​​ប្រៃសណីយ៍ មិនទទួលផ្ញើដាច់ខាត

បានផុស

នៅ

សម័យកាលកាន់តែជឿនលឿន បញ្ញើផ្សេងៗកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ ក្នុងពេលបច្ចុប្បន្ន ការផ្ញើរបស់របរ និងវត្ថុប្រើប្រាស់នានា មិនដូចមុនទៀតឡើយ ​ស្របពេលដែលសេវាកម្មកាន់តែលឿន ឆាប់ដល់ដៃអ្នកទទួល និងមានតម្លៃសមរម្យ ព្រមទាំងមិនចាំបាច់រង់ចាំយូរទៀតផង។

សព្វថ្ងៃនេះ ក្រុមហ៊ុនបញ្ញើកំពុងរីកស្គុះស្គាយ ខណៈអ្នកធ្លាប់ផ្ញើតាមតាមប្រៃណីយ៍ កន្លងមក ពុំចាំបាច់ប្រើសេវានេះក៏បាន ហើយអាចងាកទៅរកសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនបញ្ញើវិញក៏បាន។

What Is the Difference Between Shipping and Delivery | Shipping vs. Delivery
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថាអ្នកចង់ប្រើសេវាមួយណា ក្នុងចំណោមសេវា ២នេះទេ អ្នកក៏ត្រូវដឹងដែរថា របស់មួយចំនួនមិនអាចដាក់ជាបញ្ញើបានឡើយ ព្រោះគេមិនទទួល ម្យ៉ាងរបស់ខ្លះជារបស់ខុសច្បាប់ ដែលនាំឱ្យមានបញ្ហាក្ដីក្ដាំ ប្រសិនបើនៅតែមានៈចង់ផ្ញើទៀត។ របស់ដែលគេហាមឃាត់ទាំង ៧ នោះរួមមាន៖

១. សត្វមានជីវិត៖​ មិនដែលមានក្រុមហ៊ុនឯណា ឬប្រៃណីយ៍ណាមួយ ទទួលផ្ញើសត្វរស់ទេ ព្រោះគេបង្ការសត្វងាប់ ហើយពិបាកសងជំងឺចិត្តម្ចាស់។ បើចង់ផ្ញើ​ គេត្រូវជួលរថយន្តផ្ដាច់មុខ ដឹកតែសត្វតែម្ដង។

២. គ្រឿងញៀន៖ វាជាមុខសញ្ញានៃការហាមឃាត់របស់ច្បាប់ប្រទេស។​ ដូច្នេះបើគេទទួលដឹកជញ្ជូន គេអាចជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

៣. សម្ភារៈអាសអាភាស៖ វត្ថុទាំងនេះ ខុសនឹងនីតិរដ្ឋ ហើយអាចជាប់ជំពាក់ជំពិននឹងអំពើជួញដូរផ្លូវភេទ។

៤. អាវុធ គ្រឿងផ្ទុះ ឬវត្ថុងាយឆេះគ្រប់ប្រភេទ៖  ​មូលហេតុដែលក្រុមហ៊ុនបញ្ញើ ឬប្រៃណីយ៍មិនទទួល ​ដោយសាររបស់ទាំងនេះងាយបង្កគ្រោះថ្នាក់ និងអាចខុសច្បាប់ផង។

៥. វត្ថុស្រួចដែលមិនបានរុំឱ្យជិតល្អ៖ វត្ថុមុតស្រួច កន្ត្រៃ ឬកាំបិតជាដើម អាចបង្កគ្រោះថ្នាក់យ៉ាងងាយ។ ដូច្នេះបើខ្ចប់មិនបានជិតល្អ គេមិនទទួលដាច់ខាត។

៦. ក្រដាសប្រាក់៖ លុយសុទ្ធគេមិននុញ្ញាតឱ្យដាក់កញ្ចប់បញ្ញើដូចវត្ថុផ្សេងៗនោះទេ ព្រោះបង្ការការបាត់បង់។ ជាទូទៅ គេត្រូវផ្ញើវាតាមក្រុមហ៊ុនវេរប្រាក់វិញ។

៧. ឯកសារក្លែងក្លាយ ឬអត្ថបទក្លែងបន្លំដោយបំពានលើការរក្សាសិទ្ធិ៖ របស់ទាំងនេះ សុទ្ធសឹងជារបស់ដែលខុសច្បាប់ ប្រសិនត្រូវរកឃើញ នឹងត្រូវដោះស្រាយចំពោះមុខតុលាការ ដោយខានមិនបាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ត្រសក់សមុទ្រ ឬ ឈ្លើង មានតម្លៃថ្លៃកប់ពពក ជាងអាហារដទៃ ដោយសារមូលហេតុនេះហើយ

ចុចអាន៖ Facebook និង TikTok មួយ​ណា​ល្អ​បំផុត​សម្រាប់​ផ្សាយ​ផលិតផល ឬសេវាកម្ម?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២៨ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម