ព័ត៌មានជាតិ
សម្តេចតេជោ ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ ថាកូវីដ-១៩ ជាជំងឺផ្ដាសាយធម្មតា តែយើងត្រូវតែប្រុងប្រយ័ត្ន
មានប្រសាសន៍ពីវេទិកាទេសចរណ៍អាស៊ានលើកទី ៤០ (ATF 2022) ឆ្នាំ ២០២២ ដែលរៀបចំឡើងនៅខេត្តព្រះសីហនុ នាព្រលប់ថ្ងៃទី ១៨ ខែមករា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានអះអាងថា កម្ពុជានៅមិនទាន់ដឹងថា ជំងឺនេះ នឹងទៅជាយ៉ាងណាទេ តែនាយករដ្ឋមន្ត្រីអេស្ប៉ាញ បានចេញមកអំពាវនាវឱ្យទទួលស្គាល់ជំងឺកូវីដ-១៩ ជាជំងឺផ្ដាសាយធម្មតា។
សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា៖ “មកដល់ពេលនេះ យើងមិនទាន់ច្បាស់ថា កូវីដ-១៩ នឹងវិវត្តយ៉ាងម៉េចទេ ក៏ប៉ុន្តែយើងបានឃើញថា នាយករដ្ឋមន្ត្រីអេស្ប៉ាញបានចេញមកអំពាវនាវឱ្យទទួលស្គាល់ថា ជំងឺកូវីដ-១៩ គឺជាជំងឺផ្ដាសាយធម្មតា។ ខ្ញុំហាក់ដូចជាមានការគាំទ្រជាមួយនឹងដំណើរវិវត្តន៍ ដើម្បីរស់នៅជាមួយកូវីដ-១៩ ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្ន ត្រូវតែចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ ដើម្បីការពារនូវជំងឺនេះ”។
សម្តេចតេជោ មានប្រសាសន៍ថា បើទោះបីជា ចាត់ទុកជំងឺកូវីដ-១៩ គ្រាន់តែជាប្រភេទជំងឺផ្ដាសាយធម្មតាក៏ដោយ តែការចាក់វ៉ាក់សាំង ការការពារខ្លួន ដូចដែលយើងកំពុងធ្វើ ដូចជា លាងដៃ រក្សាគម្លាត គឺត្រូវតែអនុវត្តនៅក្នុងបរិបទថ្មីនេះ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក