ព័ត៌មានអន្ដរជាតិ
ហុងកុងសម្លាប់សត្វកំប្រុក២ពាន់ក្បាល ព្រោះផ្ទុះកូវីដ
ទីក្រុងហុងកុងបានព្រមានប្រជាជនហាមថើបសត្វចិញ្ចឹម និងបានបញ្ជាឲ្យសម្លាប់សត្វកំប្រុកយ៉ាងច្រើនកាលពីថ្ងៃអង្គារ៍ ម្សិលមិញដែលបានធ្វើឲ្យអ្នកស្រឡាញ់សត្វផ្ទុះកំហឹង បន្ទាប់ពីសត្វកំប្រុក១១ក្បាលត្រូវបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩។
មន្ត្រីបាននិយាយថា ការផ្ទុះកូវីដ-១៩ជាចង្កោមថ្មីៗនេះនៅក្នុងមនុស្សដែលធ្វើឲ្យអាជ្ញាធរបានតាមដានបុគ្គលិកហាងចិញ្ចឹមសត្វ និងឈានដល់ការធ្វើតេស្តសត្វរាប់រយក្បាល ហើយជាលទ្ធផលកំប្រុក១១រកឃើញឆ្លងកូវីដ។
មូលហេតុខាងលើនេះហើយបានធ្វើឲ្យទីក្រុងហុងកុងបញ្ជាឲ្យសម្លាប់សត្វកំប្រុកចំនួន២ពាន់ក្បាល ហើយការនាំចូល និងលក់ត្រូវបានបញ្ឈប់។
ហាងលក់សត្វចិញ្ចឹមជាច្រើនត្រូវបានបិទទ្វារ និងសម្លាប់មេរោគជុំវិញទីក្រុងដោយមានបុរសៗពាក់ឈុតការពារខ្លួននៅតាមហាងនានានៅកណ្តាលខណ្ឌ Causeway Bay។
សមាគមក្នុងស្រុកសម្រាប់ការទប់ស្កាត់អំពើឃោឃៅលើសត្វ (SPCA) ដែលបានបើកគ្លីនិកសត្វបានជំរុញឲ្យអាជ្ញាធរគិតឡើង។
សមាគមបាននិយាយថា ៖«SPCA ពិតជារន្ធត់ និងព្រួយបារម្ភចំពោះសេចក្តីប្រកាសរបស់រដ្ឋាភិបាលបញ្ជាឲ្យសម្លាប់សត្វកំប្រុក២ពាន់ក្បាលដោយមិនគិតពីសុខុមាលភាពសត្វ និងការស្រឡាញ់សត្វរបស់មនុស្សដើម្បីពិចារណា»។
រដ្ឋមន្ត្រីសុខាភិបាល លោក Sophia Chan បាននិយាយថា អាជ្ញាធរបានកំពុងចាត់វិធានការប្រុងប្រយ័ត្ន បើទោះបីជាមិនមានភស្តុតាំងណាមួយបង្ហាញពីការឆ្លងពីសត្វទៅមនុស្សក៏ដោយ។
ប្រធាននាយកដ្ឋានកសិកម្ម នេសាទ និងអភិរក្ស លោក Leung Siu-fai Leung បាននិយាយថា ៖«ម្ចាស់សត្វចិញ្ចឹមត្រូវតែប្រុងប្រយ័ត្ន និងមានអនាម័យល្អ ដូចជាលាងដៃបន្ទាប់ពីប៉ះសត្វ ជៀសវាងថើបសត្វជាដើម»។
ទីក្រុងហុងកុងក៏បានកំពុងធ្វើតេស្តសត្វទន្សាយ និងសត្វផ្សេងទៀត ប៉ុន្តែមានតែសត្វកំប្រុកដែលរកឃើញវិជ្ជមាន។ សត្វកំប្រុកទាំងអស់នោះត្រូវបាននាំចូលពីប្រទេសហុល្លង់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?