Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ថា​ «គ្មាន​នរណា​ព្រមានខ្ញុំពីការ​ជប់​លៀង​បំពាន​ច្បាប់​កូវីដ​នោះ​ទេ»

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson បានបញ្ជាក់​យ៉ាង​​ខ្លាំង​​ថា គ្មាន​នរណា​ម្នាក់​បាន​​ព្រមាន​លោក​នៅ​ពិធី​ជប់​លៀង​​​មួយ​នៅ​ឧទ្យាន No 10 ដែល​បំពាន​បំរាម​បិទ​ខ្ទប់​កូវីដ-១៩​ឡើយ។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា ៖«គ្មាន​នរណា​ម្នាក់​ព្រមាន​ខ្ញុំ​ទេ​ថា វា​ខុស​នឹង​ច្បាប់។ ខ្ញុំ​ចង​ចាំ​​ច្បាស់​ណាស់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​ជំនួយ​ការ Dominic Cummings បាន​និយាយ​ថា លោក​បាន​ព្រមាន​លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​ពេល​នោះ និង​បាន​ចោទ​លោក​ថា បាន​បំភាន់​សមាជិក​សភា​អំពី​រឿង​ព្រមាន​នោះ។

នៅ​ពេល​សួរ​ថា លោក​អាច​នឹង​លាលែង​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី ប្រសិន​បើ​លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បំភាន់​សមាជិក​សភា លោក Johnson បាន​និយាយ​ថា ៖«ចាំ​មើល​សិន របាយការណ៍​និយាយ​យ៉ាង​ណា»។

មន្ត្រី​រាជការ​ជាន់​ខ្ពស់ លោកស្រី Sue Gray គ្រោង​នឹង​បោះ​ពុម្ព​​ផ្សាយ​អំពី​របាយការណ៍​មួយ​ដែល​ការ​បំពាន​ច្បាប់​កូវីដត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​បិទ​ខ្ទប់​នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​នៅ Downing Street និង​នាយករដ្ឋាន​រដ្ឋាភិបាល។

ក្រុម​ការងារ​របស់​លោក​ស្រី Gray បាន​ទាក់​ទងទៅ​លោក Cummings ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​ពួក​គេ។ លោក Cummings ​បាន​និយាយ​ថា លោក​មាន​ឆន្ទៈ​ដើម្បី​ឆ្លើយ​រាល់​សំនួរ​របស់​ពួក​គេ។

សមាជិកសភា​៦​រូប​គេ​បាន​​បង្ហាញ​​ជា​សាធារណៈ​ថា ពួក​គេ​បាន​ដាក់​លិខិត​​មិន​ទុក​ចិត្ត​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី Johnson ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ BBC ត្រូវ​បាន​គេ​ប្រាប់​ថា សមាជិក​សភា​ទី​៧​ លោក Christian Wakeford ក៏​បាន​សរសេរ​លិខិត​មិន​ទុក​ចិត្ត​ទៅ​លោក Graham Brady ដែល​ជា​ប្រធាន​គណកម្មាធិការ​១៩២២។

តាម​បុគ្គលិក​របស់ BBC អ្នក​ស្រី Laura Kuenssberg បាន​និយាយ​​ថា ក្រុម​សមាជិក​សភា​គណបក្ស​អភិរក្ស​និយម​ប្រហែល​ជា​២០​នាក់​​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​មុន​គេ​នៅ​ឆ្នាំ​២០១៩​ក៏​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ដាក់​លិខិត​ទៅ​លោក Graham ដែរ។

ប្រសិន​បើ​សមាជិក​សភា​៥៤​នាក់​ដាក់​លិខិត​ទៅ​លោក​ Graham បង្ហាញ​ពី​ការ​មិន​ទុក​ចិត្ត​របស់​ពួក​គេ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ដូច្នេះវា​នឹង​បង្កើត​ជា​ការ​ប្រកួត​ប្រជែង​ភាព​ជា​អ្នក​ដឹក​នាំ។

លោក​នាយក​រដ្ឋ​មន្ត្រី Johnson បាន​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ទៅ​ព្រះ​មហាក្សត្រិយ៍​ពិធី​ជប់​លៀង No 10 មុន​ថ្ងៃ​​ព្រះ​រាជ​ពិធី​បុណ្យ​សពព្រះ​អង្គ Duke of Edinburgh កាល​ពី​ខែ​មេសា ឆ្នាំ​មុន។

លោក​បាន​និយាយ​ថា ៖«ទូល​បង្គំពិត​ជាសុំ​ព្រះ​រាជ​ទាន​ទោស​ចំពោះ​ព្រះ​មហាក្សត្រិយ៍ និងសុំ​ទោស​ជន​រួម​​​ជាតិ​​ សម្រាប់ការ​វិនិច្ឆ័យ​ខុស​ដែល​ត្រូវ​បាន​ធ្វើ និង​សម្រាប់​ការ​ទទួល​ខុស​ត្រូវ​របស់​ទូល​បង្គំ​ទាំង​ស្រុង»។ រឿង​ហេតុ​នេះ​ពាក់​ព័ន្ធ​នឹង​ពិធី​ជប់​លៀង​ដែល​លោក​នាយករដ្ឋ​មន្ត្រី​បាន​ចូល​រួម​ចំពេល​ដែល​ព្រះ​មហា​ក្សត្រិយ៍​​កាន់​ទុក្ខ​ព្រះ​ស្វាមី​សោយ​ទិវង្គត​ចំពេល​កំពុង​បិទ​ខ្ទប់​កូវីដថែម​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច២៨ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៥៣ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម