វប្បធម៌ ជំនឿ
២ វិធី ជួយកែលំអហិរញ្ញវត្ថុផ្ទាល់ខ្លួន តាមក្បួនលើករាសី នាំលាភសំំណាង និងលុយកាក់ ចូលមកក្នុងជីវិត
មានដែរនឹកឆ្ងល់ ថាខ្លួនឯងខំរកយ៉ាងណា ក៏មិនសល់ ឬចាយវាយផ្ដេសផ្ដាសតាមតែចិត្តចង់ គ្មានចេះសន្សំទុកដាក់ ដើម្បីឆាប់ទទួលបាន ភាពមានបានដូចគេឯងនោះទេ។ ថ្ងៃនេះ គ្រូ ណុប នឹងបង្ហាញពីវិធី ២ ស្របតាមក្បួនច្បាប់ហៅលុយចូលមកក្នុងជីវិត ជាពិសេស អ្នកដែលយល់ថាជីវិតបច្ចុប្បន្ននេះ កំពុងជាប់គាំងនឹងបញ្ហាហិរញ្ញវត្ថុ ដោះស្រាយមិនចេញ ឬគិតថា ខ្លួនមិនដឹងទៅមុខឬក្រោយ។
ដើម្បីបន្ថែមលាភសំណាងដល់ខ្លួនឯង សូមសាកល្បង ២ ចំណុចនេះ គ្រូសូមធានាថា ជីវិតយើងប្រសើរជាងមុន ទោះលុយកាក់មិនហូរចូលមកខ្លាំងក្លារហូតទប់លែងឈ្នះ តែអ្នកបានចិត្តជ្រះថ្លា ពេញដោយកុសលផលបុណ្យ។
សាងកុសលដោយការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ឬជនអត់ឃ្លាន
ការធ្វើបុណ្យដោយប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដែលគង់នៅតាមទីវត្តអារាម ជួយដល់ជនក្រីក្រ លោះជីវិតគោ ក្របី ឬលែងសត្វផ្សេងៗ នឹងជួយពង្រីកជីវិតរបស់អ្នកឲ្យកាន់តែមានសិរីសួស្ដី អាយុវែង ជួបតែសុខសុភមង្គល ដល់សមាជិកគ្រួសារ។ ជាពិសេសទៀតនោះ ការធ្វើបុណ្យ ជួយបំពេញនូវចំណុចខ្វះខាត លើកកម្ពស់ជីវិតរបស់យើង ឲ្យកាន់តែថ្កុំថ្កើងនូវរឿងលុយកាក់ ។
ការថ្វាយបង្គំព្រះរតនត្រ័យតាមទីវត្តអារាម
កាលបើអ្នកបានគោរពវត្ថុស័ក្ដិសិទ្ធិ អធិស្ឋានដល់ព្រះ នោះដូចជួយដោះគ្រោះចង្រៃចេញពីខ្លួន ឬដោះស្រាយឧបសគ្គហិរញ្ញវត្ថុ ឲ្យឆ្លងកាត់ដោយរលូនវិញ។
ការគោរពឬថ្វាយបង្គំដល់ព្រះពុទ្ធរូប គឺដូចជួយសុំសេចក្ដីសុខចម្រើន ចូរមានដល់ជីវិត។ ម្លោះហើយ កាលបើយើងយល់ថា ជីវិតគ្មានរាសី ហុងស៊ុយមាសប្រាក់ហូរចូរមកទេ គួរងាកទៅរកធម៌ព្រះខ្លះ ដើម្បីសុំឲ្យជីវិតមានសេចក្ដីរុងរឿងបន្ថែមទៀត នាពេលខាងមុខ៕
គ្រូ ណុប
ចុចអាន៖តាមជំនឿ ពេលណាត្រូវអុចធូប ១៦ ដើម ដើម្បីនាំសំណាងល្អ នៃផ្នែកហិរញ្ញវត្ថុចូលមក
ចុចអាន៖មើលរាសីខែឆ្នាំទាំង ១២ ក្នុងអំឡុងខែ មករា ដល់ មីនា ល្អអាក្រក់ឬយ៉ាងណា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan