ព័ត៌មានជាតិ
១៩ថ្ងៃ មន្ត្រីជំនាញរកឃើញ ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ១០៣ទីតាំង លក់មិនអនុលោមផ្នែកគុណភាព និងបរិមាណ
ពេញមួយឆ្នាំ ២០២១កន្លងទៅនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ក្រសួងពាណិជ្ជកម្ម បានរកឃើញស្ថានីយ និងដេប៉ូប្រេងឥទ្ធនៈចំនួន ៨៣៦ទីតាំង មិនអនុលោមផ្នែកគុណភាព និងបរិមាណ ហើយគ្រាន់តែដើមឆ្នាំ ២០២២នេះ មានស្ថានីយ និងដេប៉ូចំនួន ១០៣ទីតាំង ត្រូវបានរកឃើញ ផងដែរ។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែមករានេះថា ពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យនៅតាមបណ្តាស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត សំដៅជំរុញឲ្យការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅកម្ពុជា ប្រព្រឹត្តទៅដោយសុចរិត និងមានការប្រកួតប្រជែងដោយយុត្តិធម៌។
ជាលទ្ធផលរួមមាន៖ ឆ្នាំ ២០២១ អគ្គនាយកដ្ឋានក.ប.ប. បានត្រួតពិនិត្យបានចំនួន ១,៩៨០ស្ថានីយ/ដេប៉ូ ដោយរកឃើញស្ថានីយ/ដេប៉ូចំនួន ៨៣៦ មិនមានភាពអនុលោមផ្នែកគុណភាព (សន្ទស្សន៍អុកតាន) បរិមាណ និងតម្លៃ។ ចំណែកឆ្នាំ ២០២២ (ពីថ្ងៃ ១ ដល់ ១៩ ខែមករា) អគ្គនាយកដ្ឋានក.ប.ប. បានត្រួតពិនិត្យបានចំនួន ២៤០ស្ថានីយ/ដេប៉ូ ដោយរកឃើញស្ថានីយ/ដេប៉ូចំនួន ១០៣ មិនមានភាពអនុលោមផ្នែកគុណភាព (សន្ទស្សន៍អុកតាន) បរិមាណ និងតម្លៃ។
អគ្គនាយកដ្ឋានក.ប.ប. លោក ផាន អូន បានឲ្យដឹងបន្តថា ចំពោះដេប៉ូ-ស្ថានីយប្រេងឥន្ធនៈ ដែលត្រូវបានរកឃើញ ធ្វើអាជីវកម្មមិនអនុលោមទៅនឹងច្បាប់ខាងលើ ត្រូវបានមន្រ្តី ក.ប.ប. អនុវត្តវិធានការពិន័យអន្តរការណ៍ ទៅតាមប្រភេទ និងទំហំនៃបទល្មើសនីមួយៗចំនួន ៨៧៦ករណី និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចំនួន ៧ករណី និងព្រមានជាលាយលក្ខអក្សរចំនួន ៥៦ករណី។
បើតាមលោក ផាន អូន ដដែល អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តចុះត្រួតពិនិត្យគ្រប់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេស ដោយអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលដែលប្រព្រឹត្តល្មើសនឹងច្បាប់ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ឲ្យបានការធ្វើអាជីវកម្មមិនស្មោះត្រង់ កឹបកេងយកផលចំណេញពីប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។
ក្នុងនោះដែរ អគ្គនាយកដ្ឋានក.ប.ប. ក៏បានអំពាវនាវដល់ធុរៈជន ក្នុងវិស័យប្រេងឥន្ធនៈ និងវិស័យសុវត្ថិភាពម្ហូបអាហារ បញ្ឈប់ជាបន្ទាន់ចំពោះអំពើមិនសុតចរិត និងការលក់ផលិតផលមិនមានសុវត្ថិភាពផ្សេងៗ ដែលឈានដល់ការបាត់ បង់ផលប្រយោជន៍ និងសុខភាពរបស់អ្នកប្រើប្រាស់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត