Connect with us

ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជា ១២លាននាក់​ ប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ

បានផុស

នៅ

បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា ចំនួន ១២លាននាក់ ក្នុងចំណោមពលរដ្ឋសរុប ១៦លាននាក់ បាននិងកំពុងប្រើប្រាស់គណនីធនាគារ និងមីក្រូហិរញ្ញវត្ថុ។ នេះបើតាមការបញ្ជាក់របស់ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គិត សុវណ្ណារិទ្ធ ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានសេដ្ឋកិច្ច នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ថា សព្វថ្ងៃនេះមានប្រជាពលរដ្ឋជាច្រើន បានប្រើប្រាស់គណនីធនាគារ ពោលគឺប្រមាណ ១២លាននាក់។

អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជាបន្តថ្លែងដូច្នេះថា« យើងវាស់មើលឲ្យច្បាស់ថា តើអ្នកទាំង ១២លាននាក់នោះ យកឥណទានពីធនាគារមកប្រើវិនិយោគសម្រាប់ទទួលផលចំណេញបន្ថែម ឬមួយគាត់យកទៅចំណាយ ដោយមិនទទួលអ្វីមកវិញ កន្លែងនេះដែលជាបញ្ហា»។

លោកថា កត្តានេះហើយ ដែលត្រូវតែបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុទៅដល់ប្រជាពលរដ្ឋ គឺជាការសំខាន់ ដើម្បីជៀសវាងការប្រឈមជំពាក់បំណុលធនាគារវន្តក។

លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា របាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចក្នុងវិស័យធនាគារឆ្នាំ ២០២១ និងទស្សនវិស័យឆ្នាំ ២០២២ បានឲ្យដឹងថា ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ទៅលើវិស័យធនាគារ បានកើនឡើងគួរកត់សម្គាល់ ដោយឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជនមានប្រមាណ ៣៨ប៊ីលានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ ២០២១ ស្មើនឹង ១២លាននាក់ គណនី។ លោកថា « យើងទាំងអស់គ្នាពិចារណាទៅ ប្រជាជនរបស់យើងមាន ១៦លាននាក់ ក្នុងនោះ គណនីប្រាក់បញ្ជើមានរហូតដល់ ១២លាននាក់ នេះគឺជារឿងមួយដែលគួរឲ្យកោតសរសើរទៅលើការដឹកនាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលយើងកំពុងតែដំណើរការរាល់ថ្ងៃនេះ»។

យោងតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ បានបង្ហាញថា ប្រជាជនពេញវ័យនៅកម្ពុជា មានប្រមាណ ៥៩ភាគរយ ទទួលបានសេវាហិរញ្ញវត្ថុជាផ្លូវការ ក្នុងនោះ ១៧ភាគរយ ពីគ្រឹះស្ថានធនាគារ និង ៤២ភាគរយ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត។ លោក ប៊ុន យីន ថ្លែងតាមរយៈរបាយការណ៍នេះថា មាន ១២ភាគរយ ទទួលបានសេវាហិរញ្ញវត្ថុក្រៅផ្លូវការ និង ២៩ភាគរយ មិនបានប្រើសេវាហិរញ្ញវត្ថុទាំងផ្លូវការ និងក្រៅផ្លូវការ។ លោកថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាផ្លូវការមានភាពល្អប្រសើរ កាន់តែកើនឡើងជាលំដាប់។

ទោះយ៉ាងនេះក្តី អនុប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានបញ្ហាប្រឈមមួយចំនួន ពិសេសការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតទាប។ លោកសង្កត់ធ្ងន់ថា ការទទួលបានព័ត៌មានច្បាស់លាស់ និងស៊ីជម្រៅ អាចជួយឲ្យប្រជាពលរដ្ឋកម្ពុជា យល់ដឹងអំពីសិទ្ធិក្នុងការជ្រើសរើស ការចរចា ការប្រាស្រ័យទាក់ទង និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុត្រឹមត្រូវ៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម