ជីវិតកម្សាន្ដ
Thuy Tien ក្លាយជាបវរកញ្ញា MGI ដំបូង រកចំណូលបានច្រើនជាងគេឱ្យក្រុមហ៊ុន
ក្រោយត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ បវរកញ្ញា Nguyen Thuc Thuy Tien ដែលជាម្ចាស់មកុដ Miss Grand International ប្រចាំឆ្នាំ២០២១ ត្រូវបានក្រុមហ៊ុនក្នុងស្រុកជាច្រើនទាក់ទងផ្សាយពាណិជ្ជកម្មយ៉ាងមមាញឹក ដែលនេះបានធ្វើឱ្យនាងក្លាយជា MGI ដំបូងបំផុត រកចំណូលឱ្យក្រុមហ៊ុន Miss Grand បានច្រើនជាងគេបង្អស់។

ក្រោយក្លាយជាម្ចាស់ជយលាភីឯកប្រចាំកម្មវិធី Thuy Tien ទទួលបានការចាប់អារម្មណ៍បំផុតមិនថាក្នុងស្រុក ឬលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងឧស្សាហកម្មកម្សាន្តវៀតណាមតែម្ដង។ ដោយសារប្រជាប្រិយភាពរបស់នាង នាងបានទទួលកុងត្រាផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុនជាច្រើន រហូតធ្វើឱ្យបវរកញ្ញារូបនេះទទួលបានកម្រៃខ្ពស់បំផុត។

Thuy Tien កាន់តែមានភាពមមាញឹកនឹងការងារ ជាពិសេសការថតស្ពត និងថតផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសកំណើត បន្ទាប់ពីនាងទៅដល់មិនបានប៉ុន្មានថ្ងៃ។ ក្នុងរយៈពេលមិនដល់ ២ខែផង ម្ចាស់មកុដ MGI រូបនេះ បានធ្វើការផ្សាយពាណិជ្ជកម្មរាប់សិបផ្សេងគ្នារួមមាន ផលិតផលសម្អាង ការ៉េម នំខេក ខូឡាជែន វ៉ាលី កាសស្តាប់ និងផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។

លើសពីនេះ ក្នុងនាមជា Miss Grand International ថ្មីដែលមានទាំងសម្រស់ស្រស់ស្អាត ទេពកោសល្យ និងឥទ្ធិពល Thuy Tien ក៏បង្ហាញមុខលើការផ្សាយពាណិជ្ជកម្មឲ្យម៉ាកបរទេសជាច្រើនផងដែរ។
ប្រភពពីសារព័ត៌មានវៀតណាម Bestie បានឱ្យដឹងថា មកទល់នឹងពេលបច្ចុប្បន្ន បវរកញ្ញា Nguyen Thuc Thuy Tien រកចំណូលបានយ៉ាងហោចក៏ ៥លានដុល្លារដែរ ខណៈតម្លៃប៉ាន់ស្មានក្នុងមួយស្ពតប្រហែល ៥០ម៉ឺនដុល្លារឯណោះ៕









ប្រែសម្រួល៖ សន្យា
ចុចអាន៖ បវរកញ្ញាភេទទីបី ប៉ែកអាស៊ី ៣ រូប កំពុងបញ្ចេញសម្រស់ ត្រៀមចូលរួមប្រកួត Miss Queen International 2021
ចុចអាន៖ ភាពលេចធ្លោ ៤ចំណុច នាំឱ្យបវរកញ្ញា វៀតណាម ដណ្ដើមបានមកុដ MGI 2021

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ