ព័ត៌មានអន្ដរជាតិ
បណ្តុំរូបភាពសោកសង្រេង ក្រោយគ្រោះមហន្តរាយនៅ តុងហ្គា
រូបភាពដ៏គួរឲ្យសោកសង្រេង បានបង្ហាញពីការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយរលកយក្សស៊ូណាមិនៅប្រទេសតុងហ្គា ខណៈដែលភូមិនានាត្រូវបានបំផ្លាញ ហើយផ្ទះសម្បែងត្រូវបាក់ខ្ទេច។

ប្រជុំកោះប៉ាស៊ីហ្វិកភាគខាងត្បូងមួយនេះ ត្រូវបានវាយប្រហារដោយការផ្ទុះភ្នំភ្លើងក្រោមទឹក Hunga Tonga-Hunga Ha’apai កាលពីថ្ងៃសៅរ៍ទី១៥ខែមករា ដែលបណ្តាលឲ្យកើតមានរលកយក្សស៊ូណាមិ នៅប៉ុន្មាននាទីក្រោយមក។

ចំនួនអ្នកស្លាប់ដោយគ្រោះមហន្តរាយនេះ បានកើនឡើងដល់៤នាក់ ខណៈផ្ទះនៅលើកោះ Mango ត្រូវបានបំផ្លាញទាំងស្រុង។

រូបភាពបានបង្ហាញពីអ្នកស្រុកនៅក្នុងភូមិ Kanokupolu លើកោះ Tongatapu សម្លឹងមើលផ្ទះរបស់ពួកគេដែលត្រូវកម្ទេច ផ្ទះខ្លះត្រូវដើមឈើបាក់សង្កត់ ខណៈរថយន្តត្រូវបានគេឃើញកប់នៅក្រោមគំនរមែកឈើ។

ក្រុមអ្នកស្រាវជ្រាវមកពីអង្គការណាសាបានប៉ាន់ប្រមាណថា ការផ្ទុះភ្នំភ្លើងនៅប្រទេសតុងហ្គា គឺមានកម្លាំងស្មើនឹងការផ្ទុះ TNT ១០មេហ្គាតោន ពោលគឺខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ១៩៤៥ រហូតដល់ទៅ ៥០០ដងឯណោះ។

ការផ្ទុះនេះ ត្រូវបានគេឮរហូតដល់រដ្ឋអាឡាស្កា ដែលមានចម្ងាយ៩,៧៤៤គីឡូម៉ែត្រ ពីភ្នំភ្លើង។

ទន្ទឹមនោះ លោក Michael Poland អ្នកជំនាញភូគព្ភសាស្ត្រ នៃទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រ សហរដ្ឋអាមេរិក បាននិយាយថា ព្រឹត្តិការណ៍នេះអាចជាព្រឹត្តិការណ៍បង្កសំឡេងឮខ្លាំងបំផុត មិនធ្លាប់មាននៅលើភពផែនដីក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយ។

លោកបានប្រាប់អ្នកកាសែតថា “នេះប្រហែលជាការផ្ទុះខ្លាំងបំផុតចាប់តាំងពីភ្នំភ្លើងឥណ្ឌូណេស៊ី Krakatau ផ្ទុះក្នុងឆ្នាំ១៨៨៣”៕


ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចំនួនអ្នកស្លាប់ និងទំហំនៃការខូចខាត ក្នុងគ្រោះមហន្តរាយផ្ទុះភ្នំភ្លើង តុងហ្គា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង