Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងអាវុធទំនើបៗ ៥ ប្រភេទ ​រុស្ស៊ី​ អាចប្រើកម្ទេច​ ​អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

រហូតមកដល់ពេលនេះភាពតានតឹងតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែក្ដៅគគុក ខណៈកាលពីពេលថ្មីៗនេះចក្រភពអង់គ្លេសបានបញ្ជូនសព្វាវុធបច្ចេកវិទ្យាទំនើបៗ ហើយសហរដ្ឋអាមេរិកក៏កំពុងបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែនដើម្បីទប់ទល់ការឈ្លានពានពីរុស្ស៊ីផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ រុស្ស៊ីក៏បានចល័តកងទ័ព និងសព្វាវុធទៅក្បែរព្រំដែនជាមួយអ៊ុយក្រែនដូចគ្នា ហើយអាវុធកំពូលទាំង ៥ នេះត្រូវបានគេមើលឃើញថា រុស្ស៊ីអាចប្រើក្នុងការវាយប្រហារលើអ៊ុយក្រែន ៖

. រថក្រោះ T-90

T-90 គឺជារថក្រោះចម្បាំងក្នុងសមរភូមិល្អបំផុត ហើយគេបានឃើញការប្រយុទ្ធរបស់រថក្រោះនៅតំបន់ Dagestan របស់អ៊ុយក្រែន និងស៊ីរី ។

បច្ចុប្បន្នរុស្ស៊ីមានរថក្រោះ T-90 ប្រហែល ៧៥០ គ្រឿងទៅ ១,០០០ គ្រឿង ហើយវាសមត្ថភាពទប់ទល់ជាមួយមីស៊ីល Javelin របស់អ៊ុយក្រែន ។

. រថក្រោះបាញ់កាំភ្លើងធំ Koaltsiya

រុស្សីក៏មានរថក្រោះបាញ់ស្វ័យប្រវត្តិថ្មី និងសាហាវឈ្មោះថា Koalitsiya-SV ដែលស្រដៀងនឹងរថពាសដែក M109A7 Paladin របស់អាមេរិក ។

រថក្រោះ Koaltsiya ប្រភេទ ១៥៥ មីលីម៉ែត្រ ត្រូវបានគេរាយការណ៍ថា អាចបាញ់ ១៦ គ្រាប់ក្នុងមួយនាទីជាមួយនឹងការប្ដូរគ្រាប់ស្វ័យប្រវត្តិ និងផ្ទុះចេញជាបំណែកធំៗ ។

. នាវាផ្ទុកពាសដែក Rakushka

វាជាម៉ូដែលស្ដង់ដារ ផ្ទុកទាហាន ១៣ នាក់ និងបំពាក់ដោយកាំភ្លើងធុនស្រាលប្រភេទ ៧.៦២ មីលីម៉ែត្រ និងកាំភ្លើងបាញ់គ្រាប់ប្រភេទ ៣០ មីលីម៉ែត្រ ។

Rakushka នឹងផ្តល់ទិន្នន័យកំណត់គោលដៅដោយផ្ទាល់ដល់ការមើលឃើញរបស់អាវុធ ហើយវាមានសមត្ថភាពបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ និងយន្តហោះអ៊ុយក្រែន ។

. ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុកកែត Uragan

Uragan-1M គឺជាប្រព័ន្ធបាញ់រ៉ុកកែតដែលបំពាក់លើរថយន្តយោធា ហើយវាអាចបង្កការខូចខាតជាច្រើនដល់កងទ័ពអ៊ុយក្រែន ប្រសិនបើដាក់ពង្រាយ ។

វាមានជើងទម្រចំនួន ២ ជាមួយនឹងបំពង់បាញ់រហ័សចំនួន ១២ ហើយគ្រាប់រ៉ុកកែតប្រភេទ ៣០០ មីលីម៉ែត្រ ត្រូវបានបំពាក់ដោយក្បាលគ្រាប់ទម្ងន់ ២៧៩ គីឡូក្រាម ។

. មីស៊ីល Iskander

Iskander ជាមីស៊ីលបាញ់ពីលើដី ។ នេះគឺជាប្រព័ន្ធចល័តផ្លូវដែលបាញ់មីស៊ីលរយៈចម្ងាយខ្លី ។ បច្ចុប្បន្នរុស្ស៊ីមានមីស៊ីល Iskander ចំនួន ១៣៦ គ្រាប់ ហើយវាគ្រប់គ្រាន់​ដែល​អាច​គំរាម​កំហែង​ដល់​អ៊ុយក្រែន ។

មានមីស៊ីល ២ គ្រាប់ក្នុងមួយឡាន និងអាចបាញ់បានក្នុងរយៈពេល ១៦ នាទី ហើយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននឹងមានការលំបាកក្នុងការការពារប្រឆាំងនឹងមីស៊ីល Iskander ។ វា​មាន​ល្បឿនលឿនជាងសំឡេងជាមួយ​នឹង​លក្ខណៈ​ពិសេស​គេច​ចេញពីរ៉ាដា ​៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Business Insider

ចុចអាន ៖ បៃដិន ជឿថា ពូទីន នឹងដាក់ទ័ពចូលទៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា១៩ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម