ព័ត៌មានជាតិ
ទឹកទន្លេឃុំឆ្នុកទ្រូ ដែលធ្លាប់មានផ្ទះបណ្ដែតទឹកមិនរៀបរយ បានប្រែក្លាយសោភណភាព
ក្រោយទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល សាងសង់លំនៅឋានរស់នៅដ៏សមរម្យរួចមក ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ស្ថិតក្នុងឃុំឆ្នុកទ្រូ នាភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានបម្លាស់ទីឡើងរស់នៅលើកគោកអស់ហើយ ដោយនៅសេសសល់បែរត្រីមួយចំនួន និងផ្ទះនៅតាមប្រឡាយទឹកខ្លះប៉ុណ្ណោះ។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថា ឃុំឆ្នុកទ្រូ មានភូមិចំនួន ៣ ដែលមានប្រជាពលរដ្ឋសរុបជាង១ពាន់គ្រួសារ រស់នៅលើផ្ទះបណ្ដែតទឹក ក្នុងទន្លេ។លោកថា ពួកគាត់បានបម្លាស់ទីផ្ទះទឹក ឡើងមករស់នៅលើគោក តាមផែនការអស់ហើយ នៅសល់តែបែរចិញ្ចឹមត្រីចំនួន ៣០ បែរតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោកឲ្យដឹងថា មានផ្ទះបណ្តែតទឹកចំនួន៧ ខ្នងផ្ទះទៀតដែលមិនទាន់បម្លាស់ទីទៅដល់គោលដៅនៅឡើយទេ តែអាជ្ញាធរសម្រេចឲ្យពួកគាត់ស្នាក់នៅក្នុងប្រឡាយទឹកតាមផ្លូវក្នុងឃុំបណ្ដោះអាសន្ន ដោយនៅពេលទឹកទន្លេឡើងខ្ពស់ ទើបពួកគាត់អាចចល័តបម្លាស់ទីផ្ទះទឹកពួកគាត់ទៅដល់គោលដៅនៅលើគោក។
លោកឲ្យដឹងបន្តថា ប្រជាពលរដ្ឋដែលបម្លាស់ទីផ្ទះទឹកទៅរស់នៅលើគោកទាំងអស់ ទទួលបានដីសម្បទានពីរដ្ឋ ក្នុងមួយគ្រួសារទទួលបានទំហំ ១៥ ម៉ែត្រ គុណនិង ៥០ សម្រាប់សាងសង់លំនៅឋានរស់នៅបានសមរម្យ។
ផែនការបម្លាស់ទីផ្ទះទឹករបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអនុវត្តជាងបួនឆ្នាំមកហើយ ហើយទើបទទួលបានជោគជ័យ ខណៈប្រជាពលរដ្ឋឡើងមករស់នៅលើគោក ត្រូវបានអាជ្ញាធរបានយកចិត្តទុកដាក់ ដោយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាសាលារៀន អណ្ដូងទឹក អគ្គិសនីជាដើម ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រើប្រាស់បានសមរម្យប្រកបដោយផាសុកភាព៕
អត្ថបទ ៖ ឈៀង ថារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២២ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?