នយោបាយ
លោក ស៊ឺ ហៀក ប្តេជ្ញាចិត្តបម្រើប្រជាជនមិនខ្លាចនឿយហត់ ក្រោយជាប់ឈ្មោះបោះឆ្នោតចៅសង្កាត់អាណត្តិថ្មី
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ អាណត្តិទី៤ និងលើកទិសដៅកម្មវិធីនយោបាយអភិវឌ្ឍន៍ ៥ឆ្នាំ អាណត្តិទី ៥ ក្នុងសង្កាត់កំពង់ស្វាយ ឆ្នាំ២០១៧-២០២២ និងទិសដៅបន្ត ឆ្នាំ២០២២-២០២៧ លោក សុឺ ហៀក បានឡើងធ្វើការ ប្តេជ្ញាចិត្តថា ក្រោយពីរូបលោក ជាប់ឈ្មោះបោះឆ្នោត ជាចៅសង្កាត់អាណត្តិទី៥ រួចមកលោក និងខិតខំបម្រើប្រជាជនដោយពុំខ្លាចពីការ នឿយហត់ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។
នៅព្រឹក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ក្នុងបរិវេណនេះ គណៈបក្សប្រជាជនកម្ពុជា សង្កាត់កំពង់ស្វាយ ស្ថិត ក្នុងភូមិ កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក អ៊ី ឡុង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង លោកព្រឹមសាលី អនុប្រធានក្រុមការងារខេត្តចុះជួយសង្កាត់កំពង់ស្វាយ និងសមាជិក សមាជិការ ជាច្រើនរយនាក់។
ក្នុងអាណត្តិទី៥នេះ សមាជិក សមាជិកា ជាច្រើនរយនាក់បានសម្ដែង នូវការគាំទ្របោះឆ្នោតយ៉ាងពេញទំហឹង ដល់លោក សុឺ ហៀកជាចៅសង្កាត់កំពង់ស្វាយ ចំណែកបេក្ខជនទាំងអស់ ទាំងថ្មី និងចាស់ គឺត្រូវបន្ត នូវប្រពៃណីដឹកនាំ ដ៏ល្អរបស់ គណបក្សប្រជាជនកម្ពុជា នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយ ភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជាបន្ត។
លោក សុឺ ហៀកបានមានប្រសាសន៍បន្តទៀតថា ទោះបីក្នុងកាលៈទេសះណាក៏ដោយលោកនៅតែឈរខាងប្រជាជនជានិច្ច និងរួមសុខរួមទុក្ខជាមួយប្រជាជននូវប្រពៃណីដឹកនាំ ដ៏ល្អផូរវង់ របស់ គណបក្សប្រជាជនកម្ពុជា នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជាបន្ត។
ក្នុងនោះលោកបានអរគុណយ៉ាងស្មោះចំពោះសមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរួមគ្នាបោះឆ្នោតជូន លោកធ្វើជា ចៅសង្កាត់កំពង់ស្វាយអាណត្តិទី៥នេះ។
ក្នុងនោះលោកអុីឡុង បានបញ្ជាក់ឲ្យដឹងថា ឆ្លងតាមរបាយការណ៍ទិសដៅភារកិច្ចបន្តនៅពេលនេះ រហូតដល់ការបោះឆ្នោតខាងមុខ និងឆ្លងតាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានរបស់គណបក្ស សង្កាត់កំពង់ស្វាយ សំរាប់អាណត្តិទី៥នេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់នានា របស់សមាជិក សមាជិកា នៃអង្គសន្និបាត ដែលបានធ្វើការវាយតម្លៃត្រឹមត្រូវនូវសមិទ្ធផលនានាដែលសង្កាត់កំពង់ស្វាយបានកសាងសម្រេចបានរហូតមកដល់ពេលនេះព្រោះប្រជាជនជឿជាក់លើគណបក្សប្រជាជនកម្ពុជាដែលខិតខំបំរើប្រជាជនអស់ពីសមត្ថភាពកន្លងមក។
ក្នុងនោះ លោក អ៊ី ឡុង បានជម្រុញលើកទឹកចិត្តដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងពង្រីកបណ្តាញសមាជិកឲ្យបានច្រើនថែមទៀត។
ទន្ទឹមនឹងនេះដែរ មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យល្អ ហើយក្នុងនោះ លោកក៏បានស្នើសុំដល់សមាជិកសមាជិកាទាំងអស់ កុំជឿការញ៉ុះញ៉ុងរបស់គណបក្សដ៍ទៃ ក្រៅពីការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ដូចសព្វថ្ងៃនេះ។
លោក អុីឡុងបានអំពាវនាវ ដល់មន្ត្រី គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ព្រោះថា កូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍ ៣កុំ និង ៣ការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះ ត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរក្រោយពីបញ្ចប់អង្គសន្និបាត សមាជិក សមាជិកា គណបក្សសង្កាត់ទាំងអស់បានទទួលសារ៉ុង១នាក់១ ពីលោក អ៊ី ឡុង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង លោកព្រឹម សាលី អនុប្រធានក្រុមការងារខេត្តចុះជួយសង្កាត់កំពង់ស្វាយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់