Connect with us

ព័ត៌មានជាតិ

ខេត្តកណ្ដាលមាន សំណល់រឹង ជាមធ្យមជាង ២៨ ម៉ឺនតោន ក្នុង ១ ឆ្នាំ

បានផុស

នៅ

តាមការប៉ាន់ស្មាននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានបរិមាណសំរាម សំណល់រឹងជាមធ្យមប្រមាណ ៧៨០ តោនក្នុង ១ ថ្ងៃ ឬប្រមាណ ២៨,៥ ម៉ឺនតោនក្នុង១ឆ្នាំ ក្នុងចំណោមប្រជាពលរដ្ឋប្រមាណជាង ១ លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យបរិមាណសំរាម សំណល់រឹងនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នេះ។ 

នៅក្នុងកិច្ចប្រជុំ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង ១១ ត្រូវបន្តខិតខំបញ្ចេញស្នាដៃរបស់ខ្លួនលើការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយត្រូវរៀបចំផែនការថ្មី ដើម្បីអនុវត្តឱ្យបានទទួលលទ្ធផលពិតប្រាកដ សំដៅធ្វើឱ្យខេត្តកណ្ដាលទាំងមូលទទួលបានជោគជ័យលើការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង។

លោកអភិបាលខេត្តបានបន្តថា ការគ្រប់គ្រងសំរាម សំណល់រឹង គឺជាកិច្ចការសំខាន់បន្ទាន់សម្រាប់យើងទាំងអស់គ្នា ចូលរួមទទួលខុសត្រូវ ដូចពាក្យស្លោករបស់រាជរដ្ឋាភិបាលបានលើកឡើងថា “កម្ពុជាស្អាត ផ្ដើមចេញពីយើងម្នាក់ៗ”។

លោកអភិបាលខេត្តបានបន្តទៀតថា៖ “ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួនដូចជា ការបើកយុទ្ធនាការប្រមូលសំរាមនៅតាមដងផ្លូវ និងក្នុងប្រភពទឹកសាធារណៈឱ្យអស់ ការកែលម្អទីលានចាក់សំរាម ការកំណត់ថ្លៃសេវាសំរាម ការអប់រំប្រជាពលរដ្ឋលើការញែក និងទុកដាក់សំរាម ការពង្រឹងការទទួលខុសត្រូវរបស់ការិយាល័យជំនាញ  ការចូលរួមរបស់វិស័យឯកជនក្នុងការគ្រប់គ្រងសំរាម និងការពង្រឹងលើការអនុវត្តការពិន័យ ទាក់ទងនឹងបទល្មើសនៃការចោល និងដុតសំរាមជាដើម”។

ជាមួយគ្នានេះ អភិបាលខេត្តក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត គោលការណ៍សកល ៣ R គឺ៖ កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃ (Recycle) គឺជាគោលដៅអាទិភាពសម្រាប់កិច្ចគាំពារនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម-បរិស្ថាន បរិយាប័ន្ន ក្នុងគោលដៅលើកកម្ពស់សោភ័ណភាពទីប្រជុំជនខេត្ត-ក្រុង-ស្រុក ឱ្យមានផាសុខភាព និងសុខមាលភាពប្រជាជនទូទៅ នៅក្នុងខេត្តកណ្តាលទាំងមូល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៣៤ នាទីutes មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

Sokha Hotels

ព័ត៌មានពេញនិយម