ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រាប់មន្ត្រីការបរទេសវៀតណាមថា អាស៊ាន មិនមែនចំណាប់ខ្មាំង មីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក ប៊ូយ ថាញ់សឺន ថា ដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ា គឺខិតខំធ្វើយ៉ាងណាជំរុញស្ថានភាពមីយ៉ាន់ម៉ាឱ្យប្រសើរឡើងវិញ ហើយបញ្ជាក់ថា អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃប្រទេសមីយ៉ាន់ម៉ានោះទេ អាស៊ានមានការងារធ្វើច្រើនទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2022-01-20_09-49-31-1024x712.jpg)
សម្ដេចតេជោថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា អាស៊ាន មិនមែនជាចំណាប់ខ្មាំង នៃប្រទេសមីយ៉ាន់ម៉ានោះទេ តែយើងនៅតែបន្តខិតខំជួយដល់មីយ៉ាន់ម៉ា។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួប។
សម្តេចតេជោនាយករដ្ឋមន្រ្តី ធ្លាប់បានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ា មានភាពស្មុគស្មាញដែលត្រូវការពេលវេលាក្នុងការចរចា ហើយការណ៍ដែលសម្តេចទៅមីយ៉ាន់ម៉ា គឺដើម្បីស្វែងរកដំណោះស្រាយ នាំឱ្យអាស៊ានគ្រប់ទឹកឡើងវិញ ហើយត្រូវទុកពេលឱ្យសម្តេចធ្វើសិន។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2022-01-20_09-49-29-1024x682.jpg)
ចំពោះបញ្ហាមីយ៉ាន់ម៉ានេះ ក៏មានក្រុមប្រឆាំងមួយចំនួនមានទាំងបរទេស បានរិះគន់គម្រោងទស្សនកិច្ចនៅប្រទេសមីយ៉ានម៉ារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាថា កំពុងតែបំផ្លាញការខិតខំប្រឹងប្រែងចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងថា គម្រោងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នេះ ហាក់ដូចជាទៅទទួលស្គាល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលកើតចេញពីរដ្ឋប្រហារយោធា ប៉ុន្តែលទ្ធផលទទួលបានលើសពីការរំពឹងទុក។
លទ្ធផល នៃដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅមីយ៉ាន់ម៉ាបានបង្ហាញថា នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នោះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ ២០២២ ហើយលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។
ជាមួយគ្នានោះ លោក មីន អ៊ុងឡាំង បានប្រកាសស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហាននេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន៕
អត្ថបទ៖ កោះកែវ
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2022-01-20_09-49-32-1024x618.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត