ព័ត៌មានជាតិ
ព្រឹកនេះ នៅតំបន់សមុទ្រ ខ្យល់បោកបក់ខ្លាំង រលកខ្ពស់ៗសូមអ្នកនេសាទ បង្កើនការប្រុងប្រយ័ត្ន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូននិងម្ចាស់នាវាតាមផ្លូវសមុទ្រទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុមិនល្អដែលនឹងបង្កឲ្យមានខ្យល់បក់បោកខ្លាំងនិងរលកខ្ពស់ៗងាយប្រឈមនឹងគ្រោះថ្នាក់ ។
ការណែនាំរបស់ក្រសួងសាធារណការ បានធ្វើឡើងដោយសារតែរដូវនេះ មានខ្យល់បក់បោកខ្លាំងពិសេសនៅតំបន់មាត់សមុទ្រ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរតាមនាវាតាមសមុទ្រ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចុះថ្ងៃទី១០ ខែធ្នូនេះ បានឲ្យដឹងថា យោងលើស្ថានភាពអាកាសធាតុបច្ចុប្បន្ន គឺនៅខេត្តតំបន់ឆ្នេរសមុទ្រ កំពុងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ ដែលតម្រូវឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងប្រជានេសាទទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងបញ្ចៀសនូវហានិភ័យដែលអាចកើតមានឡើង។
ក្រសួងសាធារណការ បានលើកឡើងថា «កន្លងមកមានម្ចាស់ទូកមួយចំនួនតូចពុំបានចូលរួមអនុវត្តទៅតាមការណែនាំរបស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុឡើយ ដូច្នេះ ហើយទើបក្រសួងអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងប្រជានេសាទទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយបំពាក់ឧបករណ៍សុវត្ថិភាពឱ្យបានគ្រប់គ្រាន់ទៅតាមចំនួនអ្នកដំណើរដែលមានដូចជា អាវពោង ពោងកង ពោងស ខ្សែពួរ ជាដើម ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុពេលធ្វើដំណើរតាមនាវានៅតាមសមុទ្រ»៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ