ព័ត៌មានអន្ដរជាតិ
លោកខាងលិចប្តេជ្ញា«សាមគ្គីគ្នា»ដើម្បីឆ្លើយតបរុស្ស៊ីជុំវិញអ៊ុយក្រែន
សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានស្វែងរកការរួបរួមគ្នា និងគោលជំហររឹងមាំជុំវិញអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដុន បានស្នើសម្ព័ន្ធមិត្តបំបែកគ្នាពីរពីរបៀបឆ្លើយតបទៅនឹងការវាយប្រហារតិចតួចឥទ្ធិពលណាមួយពីរុស្ស៊ី។
លោក បៃដិន បានប្តេជ្ញាគាំទ្រជាថ្មីចំពោះការលើកឡើងរបស់លោកកាលពីថ្ងៃពុធដោយបាននិយាយបន្ថែមនៅថ្ងៃព្រហស្បតិ៍ងថា ៖«ខ្ញុំច្បាស់លាស់ណាស់ជាមួយលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន។ គាត់មិនយល់ច្រឡំទេ។ ប្រសិនបើអង្គភាពប្រមូលផ្តុំរបស់រុស្ស៊ីណាមួយឆ្លងបន្ទាត់ព្រំដែនចូលអ៊ុយក្រែន នោះគឺជាការឈ្លានពាន»។
លោក បៃដិន បានប្រាប់អ្នកកាសែតថា ៖«ការឈ្លានពានបែបនេះនឹងត្រូវបានឆ្លើយតបវិញយ៉ាងធ្ងន់ធ្ងរ និងសម្របសម្រួល ការឆ្លើយតបសេដ្ឋកិច្ច ដូចដែលបានពិភាក្សាលំអិតជាមួយសម្ព័ន្ធមិត្តរបស់យើង ដូចដែលបានគូសបញ្ជាក់ច្បាស់ជាមួយលោក ពូទីន»។
ការលើកឡើងរបស់លោកស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងពីសមាជិកផ្សេងទៀតនៃរដ្ឋបាលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ និងយប់ថ្ងៃពុធ នៅពេលសេតវិមានបានព្យាយាមលុបបំបាត់រាល់ការលើកឡើងណាមួយដែលថា ការលុកលុយយោធារុស្ស៊ីកម្រិតតូចជាងអាចត្រូវនឹងការឆ្លើយខ្សោយជាងរបស់អាមេរិក។
រុស្ស៊ីបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅព្រំដែនជាមួយអ៊ុយក្រែន ហើយប្រទេសលោកខាងលិចបារម្ភថា រដ្ឋាភិបាលក្រុងមូស្គូកំពុងរៀបផែនការវាយប្រហារជាថ្មីលើប្រទេសដែលពួកគេបានវាយប្រហារម្តងហើយកាលពីឆ្នាំ២០១៤។ រុស្ស៊ីបានបដិសេធចំពោះផែនការវាយប្រហារណាមួយ ប៉ុន្តែនិយាយថា ខ្លួនអាចធ្វើសកម្មភាពយោធាមិនជាក់លាក់ ប្រសិនបើបញ្ជីនៃសេចក្តីត្រូវការរបស់ខ្លួនមិនបានសម្រេច ក្នុងនោះចង់ឲ្យមានការសន្យាពីអង្គការណាតូឈប់ទទួលស្គាល់អ៊ុយក្រែនជាសមាជិកជាដើម។
លោក បៃដិន បាននិយាយថា ៖«វាជារឿងមួយ ប្រសិនបើការលុកលុយកម្រិតតូច ហើយយើងត្រូវតែតស៊ូពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ» និងបានបន្ថែមថា បើមានការលុកលុយមែននោះគឺជាគ្រោះថ្នាក់សម្រាប់រុស្ស៊ី។
ការលើកឡើងរបស់លោក បៃដិន កាលពីថ្ងៃពុធបានបញ្ជូនទៅរដ្ឋបាលរបស់លោក និងសម្ព័ន្ធមិត្តយ៉ាងឆាប់រហ័សចូលទៅក្នុងរបៀបគ្រប់គ្រងខូចខាតដោយសង្កត់ធ្ងន់ពី«ការរួបរួម»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Antony Blinken បាននិយាយក្នុងសន្និសីទជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ដែលកំពុងទស្សនកិច្ចនៅទីក្រុងប៊ែកឡាំងជួបរដ្ឋមន្ត្រីអង់គ្លេស បារាំង និងអាល្លឺម៉ង់ថា ៖«មិនថាផ្លូវអ្វីដែលរុស្ស៊ីជ្រើសរើសទេ វានឹងស្វែងរកអាមេរិក អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តរបស់យើងផ្សេង គឺត្រូវតែសាមគ្គីគ្នា»។
ចំណែកលោកស្រី Baerbock មានប្រសាសន៍ថា ៖«យើងខ្ញុំទាមទារជាបន្ទាន់ឲ្យរុស្ស៊ីចាត់វិធានការឆ្ពោះទៅរកការថយក្រោយ។ ឥរិយាបថឃ្លានពាន ឬ ការឈ្លានពានណាមួយនឹងជាលំផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៊ី»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ