ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃមិនឲ្យមានការបោះឆ្នោតមុនពេល
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកគ្មានផែនការរុះរើសគណៈរដ្ឋមន្ត្រី ឬរៀបចំការបោះឆ្នោតលឿននោះទេ បន្ទាប់ពីបណ្តេញចេញសមាជិកសភាពីគណបក្ស Palang Pracharath Party (PPRP) កំពុងកាន់អំណាច។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា លោកនៅឆ្ងាយពីការសម្រេចចិត្តរបស់គណបក្សកាលពីយប់ថ្ងៃពុធដើម្បីបណ្តេញចេញអគ្គលេខាធិការបក្សលោក Thamanat Prompow និងសមាជិកសភា២០រូបទៀតដែលស្មោះស្ម័គ្រនឹងលោកដោយសារបង្កឲ្យមានការបែកបាក់ផ្ទៃក្នុងបក្ស។
លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា ការបណ្តេញចេញជាកិច្ចការផ្ទៃក្នុងរបស់បក្ស PPRP ហើយលោកជឿថា បក្សបានកំពុងព្យាយាមស្តារប្រក្រតីភាពឡើងវិញតាមដែលអាចទៅរួច។
លោកបានលើកឡើងថា ៖«ខ្ញុំមិននិយាយនរណាល្អ ឬអាក្រក់ទេ។ ទុកឲ្យសកម្មភាពរបស់ពួកគេនិយាយសម្រាប់ខ្លួនគេផ្ទាល់។ ប្រជាជននឹងសម្រេចនៅក្នុងការបោះឆ្នោតបន្ទាប់។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមានចេតនាផ្លាស់ប្តូរជួរគណៈរដ្ឋមន្ត្រី ឬរំលាយសភាទេ។ ច្បាប់ (ប្រព័ន្ធបោះឆ្នោតថ្មី)មិនទាន់រួចរាល់ទេ។ កុំលាយឡំ»។
ពេលសួរថាតើឧបនាយករដ្ឋមន្ត្រី និងជាមេដឹកនាំបក្ស PPRP លោក Prawit Wongsuwon មានសារអ្វីទេ? លោកបាននិយាយថា ៖«ស្រឡាញ់ និងជូនពរ ហើយគោរពគ្នាទៅវិញទៅមក»។
ការបណ្តេញចេញលោក Thamanat និងសមាជិកសភា២០រូបទៀត ដែលពួកគេមានពេលត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះដើម្បីរកគណបក្សថ្មី ឬក៏ត្រូវបាត់បង់អភ័យឯកសិទ្ធិសមាជិកសភារបស់ពួកគេ បានកើតឡើងប៉ុន្មានខែ បន្ទាប់ពីលោក Thamanat ត្រូវបានបណ្តេញចេញពីគណៈរដ្ឋមន្ត្រីពីបទរៀបផែនការទម្លាក់នាយកររដ្ឋមន្ត្រី ប្រាយុទ្ធ កាលពីឆ្នាំមុនតាមរយៈការបោះឆ្នោតសភាមិនទុកចិត្ត។ ការបណ្តេញចេញលោក Thamanat បានធ្វើឲ្យសមាជិកបក្សមិនសប្បាយចិត្ត និងបន្សល់ទុកការឈឺចាប់ជាចំហរក្នុងបក្សកាន់អំណាចដែលមិនធ្លាប់មានពីមុន។
តាមការផ្សាយរបស់សារព័ត៌មានថា ទន្ទឹមជាមួយគ្នានេះ គណបក្សចម្រុះតូចៗចំនួន៨កំពុងពិចារណាបង្កើតសម្ព័ន្ធភាពជាមួយក្រុមលោក Thamanat។ មេដឹកនាំបក្ស Thai Civilized លោក Mongkolkit Suksintharanon ក្នុងចំណោមដែលត្រូវបានគេរំពឹងចូលរួម។
លោក Suratin Picharn សមាជិកសភា និងជាមេដឹកនាំនៃក្រុមសម្ព័ន្ធចម្រុះតូចគណបក្សប្រជាធិបតេយ្យថ្មីបាននិយាយថា គណបក្សតូចៗកំពុងពិភាក្សាសម្រាប់លទ្ធភាពដែលអាចចូលរួម និងចាប់ដៃគូជាមួយលោក Thamanat ប៉ុន្តែការសម្រេចចិត្តណាមួយមិនទាន់ត្រូវបានធ្វើទេ។
ឧបនាយករដ្ឋមន្ត្រី លោក Wissanu Krea-ngam ទទួលស្គាល់ថា រដ្ឋាភិបាលប្រឈមនឹងភាពមិនប្រាកដប្រជា ប៉ុន្តែនិយាយថា ការរំលាយសភា និងការបោះឆ្នោតលឿនមិនមែនជាដំណោះស្រាយទេ។
ដោយគ្មានក្រុមរបស់លោក Thamanat រដ្ឋាភិបាលចម្រុះនៅសល់តែសំឡេង២៥៤ប៉ុណ្ណោះដែលប្រការនេះអាចប្រឈមក្នុងការអនុម័តច្បាប់សំខាន់ៗរាប់បញ្ចូលទាំងច្បាប់ថវិកាជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ