សេដ្ឋកិច្ច
ក្រុមហ៊ុន ULS និង Pointer ប្រារព្ធពិធីបិទបញ្ចប់ការសាងសង់គ្រោងអគារ Rose Apple នៅសៀមរាប
ខុនដូថ្មីផ្ដោតលើសហគមន៍ និងលំហបៃតង Rose Apple បញ្ចប់ការសាងសង់គ្រោងអគារហើយ។ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) កាលពីថ្ងៃព្រហស្បតិ៍ទី ២០ មករា បានប្រារព្ធពិធីបិទបញ្ចប់ការសាងសង់គ្រោងអគារ Rose Apple Square ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយនៅកណ្ដាលក្រុងសៀមរាប ផ្តោតលើការរស់នៅបែបទំនើប សហគមន៍ និងលំហបៃតង។
កម្មវិធីត្រូវបានធ្វើឡើងនៅការដ្ឋាន Rose Apple Square ផ្ទាល់ ដោយមានចូលរួមពីស្ថាបនិក និងនាយកគ្រប់គ្រង ULS លោក គាន គឹមលាង និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Pointer Property លោក ងួន ឆាយលាង ដែលជាភ្នាក់ងារលក់ និងទីប្រឹក្សាផ្ដាច់មុខសម្រាប់គម្រោងនេះ។ លោក គឹមលាង បានមានប្រសាសន៍ថា ការបញ្ចប់គ្រោងអគារជាន់ទី ៧ ដែលជាជាន់ខ្ពស់បំផុតនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ របស់ក្រុមហ៊ុនULS ក្រោមចក្ខុវិស័យវែងឆ្ងាយ ក្នុងការផ្ដល់ជូនប្រជាជនកម្ពុជាជំនាន់ក្រោយនូវលំនៅឋាន ដែលមានសមតុល្យ រវាងភាពទំនើបទាន់សម័យ ឯកជនភាព សហគមន៍ និងលំហបៃតង។ លោកបន្ដថា “យើងបានគិតគូរយ៉ាងល្អិតល្អន់ លើការរចនា Rose Apple Square ដោយផ្តោតលើតម្រូវការ ជាក់ស្ដែងរបស់អ្នករស់នៅ។ លោកបន្តថា “ប្រជាជនកម្ពុជាជំនាន់ថ្មីបច្ចុប្បន្ន ចង់បានតុល្យភាពរវាងការងារ និងជីវិត ទើបយើងបង្កើតនូវគម្រោងនេះឡើង ដែលមានមុខងារចម្រុះស្ថិតក្នុងកន្លែងតែមួយ”។
គិតមកទល់បច្ចុប្បន្ន គម្រោងទាំងមូលសម្រេចបាន ៤២% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរ តាមផែនការក្នុងឆ្នាំ ២០២២ នេះ។ មានទីតាំងនៅកណ្តាលក្រុងសៀមរាប Rose Apple Square គឺជាគម្រោងអភិវឌ្ឍន៍ ដែលផ្តោតលើតុល្យភាព រវាងរបៀបរស់នៅបែបទំនើប លំហបៃតង និងសហគមន៍ ជាមួយនឹងមុខងារ ៤ នៅក្នុងទីតាំងតែមួយ រួមមានខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និងកន្លែងរស់នៅជុំគ្នា។
ទីធ្លារួមគ្នាដែលមានផ្ទៃក្រឡាជាង 1,200 ម៉ែត្រការ៉េអាចជាកន្លែងសម្រាប់ការជួបប្រជុំ ការសម្តែង ឬជាកន្លែងសម្រាប់អ្នកស្នាក់នៅធ្វើការលំហែអារម្មណ៍ និងធ្វើការភ្ជាប់ទំនាក់ទំនង។ នៅទីនេះក៏មានហាងលក់ទំនិញ ដោយមានក្រុមហ៊ុន Kaifun ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ជាអ្នកជួលដំបូងផងដែរ។ បើទោះបីជាគម្រោង ស្ថិតនៅជិតPub Streetក្តី ក៏Rose Apple Squareបានគិតគូរទៅលើតម្រូវការ ក្នុងការចតយាន្តជំនិះ ដូច្នេះRose Apple Square ក៏មានកន្លែងចតរថយន្តក្រោមដីដល់ទៅ ពីរជាន់ផងដែរ។ គ្រឿងបរិក្ខារដ៏សម្បូរបែបទាំងអស់នេះ គ្រាន់តែជាផ្នែកមួយនៃRose Apple Square ប៉ុណ្ណោះ លើសពីនេះក៏មាន Rose Apple Residences ដែលជាទីតាំង នៃលំនៅឋានដល់ទៅ207 ក៏ដូចជាមានបន្ទប់ដល់ទៅ 40 សម្រាប់គោលគំនិតថ្មី នៃការរស់នៅរួមគ្នា។
ដោយសារក្រុមហ៊ុនULSមើលឃើញពីតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងយុគសម័យថ្មី ដែលពួកគាត់ទាមទារ ឱ្យមានតុល្យភាពការងារ និងជីវិតដ៏សមស្របមួយ ដែលជាមូលហេតុចម្បង ក្នុងការបង្កើតឲ្យមាននូវគម្រោងអចលនទ្រព្យមុខងារចម្រុះ ដោយរួមបញ្ចូល ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា ហាងទំនិញ ក៏ដូចជាទីធ្លាជួបជុំសហគមន៍ស្ថិតក្នុងកន្លែងតែមួយ ដែលនឹងធ្វើឲ្យគម្រោងមួយនេះ កាន់តែពិសេស និងមានភាពរស់រវើក។
គម្រោង Rose Apple Square ធ្លាប់ទទួលបានពានរង្វាន់ជាច្រើន ដូចជា Best Residential Development និង Best Commercial Landscape Architectural Design នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យឆ្នើមនៅកម្ពុជាឆ្នាំ ២០២០ របស់ PropertyGuru។
អំពី ULS
ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក ដែលផ្តោតសំខាន់ លើគម្រោងដែលផ្ដល់ដំណោះស្រាយ និងឆ្លើយតបទៅនឹងតម្រូវការរស់នៅជាក់ស្ដែង។ បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយលោក គាន គឹមលាង ULS បានស្ថាបនាគម្រោង ដែលមានភាពច្នៃប្រឌិតខ្ពស់ជាច្រើន ដូចជា គម្រោង Urban Loft, Factory Phnom Penh, Urban Village Phase 1, Odom Garden និង Bakong Village ជាដើម ។
ហ្វេសប៊ុក៖ Facebook RoseAppleSquare
វេបសាយ៖ Roseapplesquare
YouTube៖ Youtube RoseAppleSquare
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង