ព័ត៌មានជាតិ
វត្តឈើខ្មៅ ក្រៅពីក្លាយជាគោលដៅទេសចរណ៍សាសនានិងវប្បធម៌ ក៏មានបារមីស័ក្ដិសិទ្ធិផងដែរ
បច្ចុប្បន្នវត្តឈើខ្មៅនៅក្រោមក្រសែភ្នែកភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាអន្តរជាតិ មើលឃើញថា ជាវត្តមានបារមីស័ក្ដិសិទ្ធិ ក្នុងចំណោមវត្តទាំង១០ ដែលបានដាក់បញ្ចូលជាគោលដៅទេសចរណ៍សាសនានិងវប្បធម៌ ដែលវត្ត១នេះ ឋិតលើដែនទឹកបឹងទន្លេសាបខេត្តបាត់ដំបង មានអាយុកាលជាង១៣០ឆ្នាំមកហើយ។
លោកព្រឹទ្ធាចារ្យ សោម លន ដែលជាអតីតព្រះសង្ឃកាលពីវ័យក្មេង ក្នុងព្រះវិហារវត្តឈើខ្មៅ ហើយបច្ចុប្បន្នព្រឹទ្ធាចារ្យរូបនេះ មានអាយុ៨១ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០កន្លងមកនេះថា វត្តឈើខ្មៅមានទីតាំងឋិតនៅក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយវត្តនេះ ត្រូវបានព្រះគ្រូចៅអធិកាវត្ត ជំនាន់មុនៗសាងសង់ឡើងនៅលើដីទួល ហាក់ដូចជាកោះអណ្តែតទឹកដូច្នោះដែរ បើទោះបីទឹកឡើងខ្ពស់ប៉ុណ្ណា ក៏វត្តមួយនេះ មិនដែលលិចលង់ទេ។
ព្រឹទ្ធាចារ្យបន្តថា កាលពីជាង១០០ឆ្នាំមុន នៅលើដីទួលដ៏ពូកែស័ក្ដិសិទ្ធិនេះ មានដើមឈើខ្មៅមួយដើមដុះខ្ពស់ត្រដែតលេចធ្លោខ្ពស់ជាងគេ ក្នុងចំណោមដើមឈើជាច្រើនទៀត ក្នុងតំបន់ទីទួលនោះ ទើបប្រជាពលរដ្ឋហៅតៗគ្នាថា(វត្តឈើខ្មៅ)រហូតរៀងមក។ ប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ៗនៅទីនោះ ក៏មានមតិប្រហាក់ប្រហែលព្រឹទ្ធាចារ្យផងដែរថា វត្តឈើខ្មៅនេះ កាលពីសម័យមុនក្រៅពីមានបារមីពូកែស័ក្ដិសិទ្ធិ ក៏មានព្រះគ្រូព្រះនាម(សឿ)ជាចៅអធិការវត្ត ក៏មានរឹទ្ធិខ្លាំងពូកែផងដែរ ដែលកាលនោះកងទ័ពបារាំងសេសមានគ្នាមួយកប៉ាល់ចង់ដឹង ហើយក៏មានបំណងមកបៀតបៀនលើវត្តឈើខ្មៅផងដែរ ខណៈដែលបារាំងសេសមានបំណងបែបនេះ ហើយទំនងព្រះគ្រូ(សឿ)បានដឹងជាមុនលោក ក៏បានឈានជើងឡើងលើកប៉ាល់ធ្វើឲ្យកប៉ាល់របស់បារាំសេសនោះផ្អៀងរកកលលិចលង់ ក៏ធ្វើឲ្យកងទ័ពបារាំងភ័យបាក់ស្បាតខ្លបខ្លាចរត់បាតជើងសព្រាតតែម្តង។
លោកតាក៏បានបន្តថា ទំនងជាជាប់រឿងរ៉ាវខាងលើនេះឯង ទើបបច្ចុប្បន្នមានភ្ញៀវទេសចរណ៍ជាច្រើនជាតិសាសន៍ពិសេសភ្ញៀវជនជាតិបារាំង បានចាប់អារម្មណ៍ចូលមកទស្សនាកម្សាន្តជាមធ្យមចាប់ពី៥០ទៅ១០០នាក់ ប៉ុន្តែចុងក្រោយនេះ ដោយសារជំងឺផ្លូវដង្ហើមថ្មី បានធ្វើឲ្យចំនួនភ្ញៀវធ្លាក់ទាបទៅវិញមួយរយៈ។
មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត ក៏បានបញ្ជាក់ផងដែរថា ព្រះវិហារវត្តពិជ័យលង្កា័រហៅវត្តឈើខ្មៅកាលពីកន្លងមកនេះ ក៏ត្រូវបានមន្ទីរនិងក្រសួងទេសចរណ៍រៀបចំដាក់បញ្ចូលក្នុងចំណោមវត្តទាំង១០ជាគោលដៅទេសចរណ៍បែបសាសនានិងវប្បធម៌ផងដែរ ដែលមានអាយុកាល១៣១ឆ្នាំ ហើយខេត្តបាត់ដំបងរយៈពេល១០ខែដើមឆ្នាំ២០២០នេះ មានភ្ញៀវទេសចរណ៍សរុបចំនួន៤៤៨,២១៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៤១៦,០៦២នាក់ និងភ្ញៀវអន្តរជាតិមានចំនួន៣២,១៥៧នាក់៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ទីសក្ការបូជាល្បីៗ ដែលពុទ្ធបរិស័ទខ្មែរតែងមានជំនឿល្បីថា ពូកែស័ក្ដិសិទ្ធ!
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង