Connect with us

ព័ត៌មានជាតិ

កម្ពុជា​លែង​​ឲ្យ​សាងសង់​រោងចក្រអគ្គិសនី​ ដើរ​ដោយ​ធ្យូងថ្ម​

បានផុស

នៅ

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០២២នេះតទៅ រដ្ឋាភិបាលកម្ពុជានឹងលែងឱ្យមានការសាងសង់ស្ថានីយអគ្គិសនី​ដើរ​ដោយធ្យូងថ្មបន្ថែមទៀតហើយ ដើម្បីរក្សានិរន្តរភាពនៃសន្តិសុខថាមពលអគ្គិសនី និងកំណើនសេដ្ឋកិច្ច។

លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលមានប្រសាសន៍នៅថ្ងៃទី២១មករានេះថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបានកម្ពុជាគឺបញ្ឈប់ការសាងសង់ស្ថានីយធ្យូងថ្មបន្ថែមទៀតចាប់ពីឆ្នាំ២០២២នេះតទៅ ដោយផ្តោតទៅលើការប្រើប្រាស់ការឥន្ធនៈផូស៊ីល ដែលជួយរក្សានិរន្តរភាពនៃសន្តិសុខថាមពលអគ្គិសនី និងកំណើនសេដ្ឋកិច្ច។ ប៉ុន្តែចំពោះស្ថានស្ថានីយធ្យូងថ្មចំនួន៣ទីតាំង ដែលកំពុងដំណើរការសាងសង់គឺនៅតែបន្តដំណើរការដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ស្ថានីយធ្យូងថ្មចំនួន៣ទីតាំង ដែលមានអនុភាពជាង១៦០០មេហ្គាវ៉ាត់កំពុងដំណើរការសាងសង់នៅតាមខេត្តចំនួន៣ រួមមានស្ថានីយធ្យូងថ្មមានអនុភាព៧០០មេហ្គាវ៉ាត់នៅ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ស្ថានីយធ្យូងថ្មមានអនុភាព៧០០មេហ្គាវ៉ាត់នៅស្រុកបទុមសាគរខេត្តកោះកុង និងស្ថានីយធ្យូងថ្មមានអនុភាព២៦៥មេហ្គាវ៉ាត់នៅភាគខាងជើងខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ប្រភពធ្យូងថ្មរ៉ែក្នុង​ស្រុក​ផ្ទាល់។

បច្ចុប្បន្ននេះមានស្ថានីយធ្យូងថ្មចំនួន៣កន្លែង កំពុងដំណើរការរួចហើយដែលមានអនុភាពតម្លើងសរុបចំនួន៦៧៥មេហ្គាវ៉ាត់មានទីតាំងនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ។

ថ្លែងក្នុងវេទិកាថាមពលអាស៊ីបូព៌ាលើកទី៤ ស្តីពី“ការផ្លាស់ប្តូរនៃថាមពលដែលបញ្ចេញកាបូនទាបនៅក្នុងតំបន់អាស៊ាន”  តាមប្រព័ន្ធវីដេអូពីចម្ងាយកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថានៅក្នុងឆ្នាំ២០២១ ប្រភពផ្គត់ផ្គង់ថាមពលបឋមរបស់កម្ពុជារួមមានប្រមាណ៦០ភាគរយ បានមកពីការប្រើប្រាស់ឥន្ធនៈផូស៊ីល ក្នុងនោះមានធ្យូងថ្ម និងប្រេង។ ចំណែកថាមពល៤០ភាគរយទៀត បានមកពីប្រភពកកើតឡើងវិញរួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការប្រើប្រាស់ការឥន្ធនៈផូស៊ីលតាមរបៀបមួយស្អាត ដែលប្រើប្រាស់បច្ចេកវិទ្យាចាប់យកប្រើប្រាស់ និងស្តុកកាបូនទុក គឺជាកត្តាចាំបាច់បំផុត គួបផ្សំនឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយប្រសិទ្ធភាព និងការសន្សំសំចៃថាមពល និងការដាក់ចេញជាបន្ទាន់នូវផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ២ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម