Connect with us

នយោបាយ

លោក ប្រាក់ សុខុន ប្រាប់មន្រ្តីជាន់ខ្ពស់អឺរ៉ុបថា កម្ពុជា​ជួយ​ដោះស្រាយវិបត្តិភូមា ដោយផ្អែកលើបទពិសោធន៍របស់ខ្លួន

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ចូសេព បូរ៉េល វុនតេលេស (Josep Borrell FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោ​បាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ លោកប្រមុខការទូតកម្ពុជា បានប្រាប់លោក ចូសេព បូរ៉េល វុនតេលេសថា កម្ពុជាចូលរួមដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្អែកទៅលើបទសោធន៍ដែលខ្លួនធ្លាប់ជួបកាលពីអតីតកាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់លោក ចូសេព បូរ៉េល វុនតេលេស Josep Borrell FONTELLES អំពីផែនការបង្កើតក្រុម “មិត្តរបស់មីយ៉ាន់ម៉ា” ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសព្រុយណេដារូស្សាឡាម ដោយផ្តោតលើជំនួយមនុស្សធម៌ និងស្វែងរកការគាំទ្រ និងការចូលរួមពីសហភាពអឺរ៉ុប។ លោក បានបញ្ជាក់ទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបានអនុវត្តស្របតាមការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន (ASEAN Charter) និងផ្អែកលើបទពិសោធន៍ពីអតីតកាលរបស់កម្ពុជា។

លោក ចូសេព បូរ៉េល វុនតេលេស បានទទួលស្គាល់ថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពស្មុគស្មាញ និងពិបាក។ លោក ក៏បានសម្តែងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងវិបត្តិ ដែលកំពុងតែកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានស្វែងរកផែនការរបស់កម្ពុជា ដើម្បីដោះស្រាយស្ថានការណ៍។

ចំពោះបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្មីៗនេះ ដែលទស្សនកិច្ចនេះ បានបោះមួយជំហានទៅមុខ ក្នុងការព្យាយាមរកផលចំណេញលើការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។ ដំណើរទស្សនកិច្ចនេះ បាននាំមកនូវលទ្ធផលជាវិជ្ជមានជាច្រើន រួមមាន ការសន្យារបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋក្នុងការពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំនេះ និងបញ្ចប់អំពើហិង្សា គាំទ្រប្រេសិតពិសេស ដើម្បីអនុវត្តអាណត្តិ និងអាចជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្រួលដល់ការជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានានូវការអាចទទួលបានជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីការរៀបចំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេស ស្តីពីមីយ៉ានម៉ា និងសំណើគំនិតផ្តួចផ្តើមចំនួនពីរ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ជាសកម្មភាពតាមដានបន្តពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមមាន ការបង្កើតយន្តការមួយដែលមានសមាសភាពមកពីអាស៊ាន Troika និងអគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៤ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៦ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ព័ត៌មានជាតិ៧ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម