Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន តុងហ្គា ស្ទើរពេញប្រទេស រងផលប៉ះពាល់ពីផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ

បានផុស

នៅ

រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសុក្រ បន្ទាប់ពីគ្រោះមហន្តរាយ ដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើងដ៏ធំថា ៨៤ ភាគរយនៃចំនួនប្រជាជនរបស់ តុងហ្គា បានរងផលប៉ះពាល់ ដោយការធ្លាក់​ផេះ និង​រលកយក្សស៊ូណាមិ ហើយ​ក្រុម​វាយតម្លៃ​ការ​ខូចខាត​ដំបូង កំពុង​ពិនិត្យ និង​ការ​ស្ទង់មតិពី​លើ​អាកាសនៃ​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ​តុងហ្គា​មាន​ប្រជាជន​ប្រហែល ១០៥,០០០នាក់ យោង​ទៅតាមទិន្នន័យ​របស់អង្គការ​សហប្រជាជាតិ។

រដ្ឋាភិបាល​បាន​និយាយ​ថា មនុស្ស​ ៣ ​នាក់ ​រួម​ទាំង​ជនជាតិ​អង់គ្លេស​ម្នាក់​ បាន​ស្លាប់​ក្នុង​រលក​យក្ស​ស៊ូណាមិ។ ទន្ទឹម​នឹង​នោះ មាន​អ្នក​រង​របួស​ចំនួន ៨ នាក់​ ត្រូវ​បាន​រាយការណ៍​នៅ​លើ​កោះ Nomuka របួស​​ស្រាល​ចំនួន ៤ នាក់​ នៅ​លើ​កោះ Fonoi និង ២ នាក់​ទៀត ​រង​របួស​នៅ​លើ​កោះ Tungua ។

រដ្ឋាភិបាល​បាននិយាយថា ទំនាក់ទំនងអន្តរកោះនៅតែ​ជា​បញ្ហាប្រឈម​ធ្ងន់ធ្ងរ។ ការភ្ជាប់ទូរស័ព្ទ​មាន​កំណត់ ការ​ទំនាក់ទំនង​តាម​ផ្កាយរណប និង​វិទ្យុប្រេកង់​ខ្ពស់ ត្រូវ​បាន​បង្កើត​ឡើង​ឡើង​វិញ​ នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​ខាងត្បូង។

រដ្ឋាភិបាល​បាន​បន្ថែម​ថា “ការហៅ​ទូរស័ព្ទ​អន្តរជាតិ​​មាន​កំណត់ ​ឥឡូវ​នេះ​អាចធ្វើទៅបាន ហើយ​ប្រតិបត្តិ​ករ​ទំនាក់ទំនង​កំពុង​ធ្វើការជាមួយ​រដ្ឋាភិបាល ​ដើម្បី​ស្ដារ​សេវាកម្មពេញលេញជាបន្ទាន់” ។

ការផ្គត់ផ្គង់ទឹកដែល​ខ្វះខាត ​ដោយសារការចម្លងរោគ ត្រូវ​បាន​ធ្វើតេស្ត ហើយ​ទឹកក្រោមដី និង​ទឹក​ភ្លៀង​ស្អាត ​មានសុវត្ថិភាពសម្រាប់ផឹក។ សម្ភារៈ​សង្គ្រោះ​ផ្សេង​ទៀត រួម​ទាំងតង់ និង​ឧបករណ៍​អនាម័យ​ កំពុង​ត្រូវ​បាន​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់រងគ្រោះ។

ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវ​អាកាស នៅតែត្រូវបាន​រំខានជាខ្លាំង ដោយសារ​ការ​ធ្លាក់​នៅ​លើ​ផ្ទៃ​សមុទ្រ​ នៅ​តែ​បន្ត​បង្ក​ការ​ខូចខាត​ដល់​នាវា ហើយ​ជើង​ហោះ​ហើរក្នុង​ស្រុកនៅ​តែ​ត្រូវ​ផ្អាក។

ក្នុង​ការ​អាប់ដេតព័ត៌មាន​នៃ​ការ​ផ្ទុះ​នេះ រដ្ឋាភិបាល​តុងហ្គា ​ក៏បាននិយាយផងដែរថា ខ្លួន​ពិត​ជា​មាន​ការ​កោតសរសើរ​យ៉ាងខ្លាំង ចំពោះការគាំទ្រពី​ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍​អាស៊ី ដែល​បាន​ផ្តល់​ប្រាក់​ចំនួន ៨លានដុល្លារ និង ១០ លាន​ដុល្លាររៀងៗខ្លួន ព្រម​ទាំង​ជំនួយ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​រួម​មាន ចិន អូស្ត្រាលី នូវែលសេឡង់ និង​ជប៉ុន ជាដើម ៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖ភ្នំភ្លើងក្រោមសមុទ្រ តុងហ្គា នៅតែសកម្ម ហើយអាចផ្ទុះម្ដងទៀត

ចុចអាន ៖ តុងហ្គា មានតែបណ្ដាញ 2G ប្រើប៉ុណ្ណោះ ក្រោយជួបរលកយក្សស៊ូណាមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថស្រុកអង្គរបុរី ឃាត់ខ្លួនអ្នកនេសាទ​៣​នាក់​ដែលតាំងខ្លួនជាមន្ត្រីជលផល ដកហូតបានខ្នោះដៃ និងវិទ្យុទាក់ទង

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវ ជុំវិញមន្ទីរពេទ្យកុមារជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌាចាប់ខ្លួន បុរស​ម្នាក់ ក្រោយរកឃើញ​លលាដ៍​ក្បាល​ក្រពើ​នៅ​ក្នុងវ៉ាលិស

សេដ្ឋកិច្ច១ ម៉ោង មុន

តំបន់សេដ្ឋកិច្ចពិសេស ISI នៅខេត្តព្រះសីហនុ បើកសម្ពោធនៅថ្ងៃនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភទឹកប្រាក់៣ម៉ឺនដុល្លារសាងសង់អគារទីស្នាក់ការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ

ព័ត៌មានជាតិ២៣ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម៦ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម