ព័ត៌មានជាតិ
កម្ពុជា និងតំណាងប្រទេសជាច្រើនបង្កើនកិច្ចប្រតិបត្តិការអន្តរជាតិ អនុវត្តច្បាប់ អំឡុងជំងឺរាតត្បាតកូវីដ
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជួបពិភាក្សាការងារជាមួយលោក Du Hangwei អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ជាគណៈអធិបតី នៃកិច្ចពិភាក្សាជាមួយតំណាងប្រទេស ចំនួន២២ ។

នៅក្នុងជំនួបតាមរយៈវីដេអូពីចម្ងាយ (Online)នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និងលោក Du Hangwei អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានពិភាក្សាលើប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាតត្បាតកូវីដ-១៩»។

យោងតាមរបាយការណ៍របស់នាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំសន្តិសុខ មកពី ២២ប្រទេស និង តំណាងនគរបាលអន្តរជាតិ ព្រមទាំងមានការចូលរួមផ្ទាល់ដោយ ថ្នាក់ដឹកនាំសន្តិសុខចិន, អង្គការអន្តរជាតិសៀងហៃ, អង្គការមេគង្គឡានឆាង និងក្រុមហ៊ុនឯកជនពាក់ព័ន្ធមួយចំនួន។
វេទិកានេះដែរ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកនូវបទពិសោធន៍ការអនុវត្តច្បាប់រួមគ្នា ទប់ស្កាត់បញ្ហាប្រឈមពិភពលោក ថែរក្សាស្ថិរភាពសង្គម និងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត