Connect with us

ព័ត៌មានជាតិ

៣ ខែរកចំណូល​​​បាន​ជាង ៣ លាន​រៀល ​តាម​រយៈ​ប្រហុកត្រីកំភ្លាញ

បានផុស

នៅ

ខេត្តបាត់ដំបង÷ ត្រីកំភ្លាញជាសត្វត្រី១ប្រភេទត្រីតូចស្រដៀងត្រីកន្ធរ មានរាងសំប៉ែតតូចជាងត្រីកន្ធោ ហើយត្រីប្រភេទនេះមិនសូវមានប្រជាជនចាប់អារម្មណ៍នោះទេ។ តាមពិតត្រីប្រភេទនេះកំពុងទាញចំណូលថវិការសេដ្ឋកិច្ចគ្រួសាររបស់ប្រជានេសាទជាលក្ខណ:គ្រួសារនៅ​ឃុំកោះ​ជីវាំង​បានយ៉ាងប្រសើរ តាមរយ:កែច្នៃធ្វើជាប្រហុកយ៉ាងឈ្ងុយឆ្ងាញ់។

អ្នកស្រី ព្រាប ផុន អាយុ ៦៥ ឆ្នាំជាប្រជានេសាទលក្ខណ:គ្រួសាររស់នៅលើផ្ទៃទឹកនៃបឹងទន្លេសាប ក្នុងឃុំកោះជីវាំងស្រុក​ឯកភ្នំបានឲ្យដឹងថា ការរស់នៅរបស់អ្នកស្រីបានធ្វើប្រហុកត្រីកំភ្លាញជាង ៣០ ឆ្នាំហើយ។ មុខរបរនេះបានជំរុញឲ្យសេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រីបានល្អប្រសើររាល់រដូវកាល ក្នុងរយៈពេលត្រឹម ៣ ខែ ដោយមិនទាន់គិតពីការកែច្នៃពីត្រីប្រភេទតូចៗផ្សេងៗទៀតផង ក្រៅពីធ្វើប្រហុកត្រីកំភ្លាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រីបន្តថា ការធ្វើប្រហុកត្រីកំភ្លាញត្រូវការតាំងចិត្ត និងតស៊ូបន្តិចក្នុងរយះពេលត្រឹម ៣ ខែក្នុងមួយរដូវ​ដែលការតស៊ូនេះជំហាន​ទី១ ត្រូវចំណាយពេលយូរដើម្បីកាត់ក្បាលត្រីកំភ្លាញ រួចទើបយកមកប្រឡាក់អំបិលហាលទុកឲ្យហើមសាច់បន្តិច ហើយ​យកមកដុសក្នុងទឹកឲ្យជ្រះស្រការបានពណ៌សល្អ ទើបយកមកបុកវាតិចៗនិងរក្សាទុកត្រឹម ១ អាទិត្យអាចបរិភោគ​បានហើយ។

បច្ចុប្បន្នអ្នកស្រីលក់បានក្នុងប្រហុកត្រីកំភ្លាញ ១ គីឡូក្រាម ៦០០០រៀល បើប្រភេទល្អបានថ្លៃជាង​នេះ។ បើគិតជាមធ្យមក្នុង​រយះ​ពេល ៣ ខែរកចំណូលបានក្នុងចន្លោះ ៣លានរៀលដោយមិនទាន់គិតពីកម្រៃបានមកពីការកែច្នៃត្រីផ្សេងៗផងដូចជាធ្វើត្រីងៀត និងត្រីឆ្អើនិងផ្អកជាដើម ដូច្នេះក្នុងរដូលកាលនិមួយៗអាចទាញថវិកាបានច្រើនគូរសម។

ប្រជានេសាទ​ម្នាក់ទៀត អ្នក​ស្រីតុន គឹមហោបានលើកឡើងដែរថា សម្រាប់គ្រួសារអ្នក​ស្រីក៏បានចំណូលគ្រាន់បើដែរសម្រាប់ដោះស្រាយជីវភាព និង​ផ្គត់ផ្គង់កូនៗរៀនសូត្រពីមុខរបរធ្វើប្រហុកត្រីកំភ្លាញនេះនិងកែច្នៃត្រីផ្សេងៗទៀត។ បើ​ទោះ​​បី​ហត់នឿយបន្តិច​ ពលរដ្ឋ​រូប​នេះចាត់ទុកជារឿងធម្មតាទៅហើយ ដើម្បីតែការរស់នៅប្រចាំថ្ងៃបានសេចក្តីសុខនិងមានជីវភាពសមរម្យក្នុងសង្គម១ដែលគ្មានភ្លើងសង្គ្រាម។

លោកតុន ណៃ ប្រធានសហគមន៍នៅតំបន់ខាងលើបានឲ្យដឹងដែរថា ប្រជានេសាទក្នុងតំបន់ពិតជាមានជីវភាពគ្រួសារគ្រាន់បើ តាមរយះប្រកបរបរធ្វើប្រហុកពីត្រីកំភ្លាញនេះ ខណះត្រីប្រភេទនេះមិនត្រូវបានហាមឃាត់ដោយច្បាប់ផងទេ។ យ៉ាងណា​លោកសំណូមពរដល់អ្នកចិញ្ចឹមកុំប្រើឧបករណ៍ចាប់យកដោយទាំងកូនត្រីកំភ្លាញ ដើម្បីធ្វើជាចំណីត្រីធំច្រើនពេក ដែលបង្កឲ្យប្រភេទត្រីកំភ្លាញកាត់បន្ថយអត្រាកាន់តែទាបទៅៗនាថ្ងៃខាងមុខ។

លោកបន្ត​ថា ត្រីប្រភេទនេះបាន​ធ្វើឲ្យជីវភាពគ្រួសាររបស់ប្រជាជននៅតំបន់បានធូរធាមួយកម្រិត​ក្នុងរយះពេល ៣ ខែដោយ​ចាប់ពីខែមករាដល់ខែមិនាក្នុង១រដូវកាល។

លោកពុំ ចិន មេឃុំកោះជីវាំងបានឲ្យដឹងថា លោកសប្បាយចិត្តដែលឃើញបងប្អូនប្រជានេសាទទាំង៥ភូមិភាគច្រើនបាននាំគ្នាប្រកបរបរធ្វើប្រហុកត្រីកំភ្លាញដែលជាប្រភេទត្រីៗតូចៗមិនបំពាន និងបំរាមផ្លូវច្បាប់ហើយបានលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានប្រសើរមិនប្រឈមនឹងការខ្វះខាតតាមរយះធ្វើប្រហុកត្រីកំភ្លាញនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម