ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញឲ្យក្រុមការងារ គ្រប់មូលដ្ឋានបន្តអនុវត្តន៍ នូវភារកិច្ចចម្បងៗចំនួន ៥យ៉ាង
លោកជំទាវ ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យក្រុមការងារ គ្រប់មូលដ្ឋានទាំងអស់បន្តអនុវត្តន៍ នូវភារកិច្ចចម្បងៗចំនួន ៥យ៉ាង ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋតាមតម្រូវការ ឲ្យកាន់តែរលូនថែមទៀត។
លោកជំទាវ ម៉ែន សំអន បានជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្ត របស់ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ ២០២១ និងទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២។
ក្នុងឱកាសនោះ លោកជំទាវបានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជាក្រុមការងារគណបក្ស ចុះមូល ដ្ឋានខេត្តស្វាយរៀងទាំងអស់ ដែលបានយកចិត្តទុក្ខដាក់ ក្នុងការបំពេញការងារនៅតាមបណ្តាមូលដ្ឋាននីមួយៗ ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសលើដំណើរការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ មកដល់ពេលនេះ ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ តែម្នាក់គត់ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
បើទោះបីជា ទទួលបាននូវលទ្ធលល្អយ៉ាងណាក៏ដោយ ក៏លោកជំទាវបានស្នើឲ្យសមាជិក-សមាជិកាទាំងអស់ ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត លើការងារចម្បងៗចំនួន ៥យ៉ាងដូចជា៖
ទី១. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តានៃការអភិវឌ្ឍន៍។ ទី២. ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ នៅតាមបណ្តាមូលដ្ឋាននីមួយៗ ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍន៍របស់ខេត្ត។ ទី៣. ត្រូវរៀបចំសន្និបាត គណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ឲ្យបានរួចរាល់ក្នុងខែមករា ឆ្នាំ ២០២២។ ទី៤. ត្រៀមរៀបចំផែនការសកម្មភាព និងប្រតិទិនការងាររបស់ខ្លួន តាមតួនាទីភារកិច្ច និងគោរពទៅតាមគោលការណ៍ របស់គណៈកម្មការជាតិ នៃការរៀបចំបោះឆ្នោតបានកំណត់។ ទី៥. ត្រូវបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ទោះបីជាស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បានថយចុះគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលចូល ក្នុងសហគមន៍ ជាពិសេស ត្រូវអនុវត្តឲ្យជាប់ជាប្រចាំ នូវវិធានការណ៍ ៣ការពារ ៣កុំ តែម្ដង៕
អត្ថបទ៖ វិមាន






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ