ព័ត៌មានអន្ដរជាតិ
អាមេរិកនិងអង់គ្លេសបញ្ជូនទ័ពទៅអ៊ុយក្រែន ចំណែករុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងធ្វើសមយុទ្ធរួមគ្នា
ពិភពលោកទាំងមូល កំពុងតាមដានស្ថានការណ៍រុស្ស៊ីនិងអ៊ុយក្រែនយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ខណៈមានការភ័យខ្លាចថា សង្គ្រាមអាចនឹងផ្ទុះឡើង ហើយជះឥទ្ធិពលធ្ងន់ធ្ងរដល់ភពផែនដី ដោយសារតែមានប្រទេសមហាអំណាចបានចូលរួម។
កាលពីយប់ថ្ងៃទី១៧ខែមករា ចក្រភពអង់គ្លេសបានបញ្ជូនកងទ័ព និងសព្វាវុធបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរារាំងការឈ្លានពានរបស់រុស្ស៊ី។
យន្តហោះដឹកជញ្ជូនពីរគ្រឿងរបស់កងទ័ពអាកាសអង់គ្លេស បាននាំយកប្រព័ន្ធមីស៊ីលដែលត្រូវការជាចាំបាច់ទៅឲ្យកងកម្លាំងទីក្រុង គៀវ។ កងទ័ពក៏បានជិះក្នុងយន្តហោះនោះដែរ ហើយនឹងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្រៀនទាហានអ៊ុយក្រែន អំពីរបៀបប្រយុទ្ធនឹងរថក្រោះរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បានប្រាប់សមាជិកសភាថា “ចក្រភពអង់គ្លេសកំពុងផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីមួយ ដើម្បីបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន។ យើងបានសម្រេចចិត្តផ្គត់ផ្គង់អ៊ុយក្រែន នូវប្រព័ន្ធអាវុធធុនស្រាល ប្រព័ន្ធប្រឆាំងគ្រឿងសស្ត្រាវុធ និងប្រព័ន្ធការពារ”។
“ទាហានចក្រភពអង់គ្លេសមួយចំនួនតូច ក៏នឹងផ្តល់ការបណ្តុះបណ្តាលដំណាក់កាលដំបូងសម្រាប់រយៈពេលខ្លីមួយផងដែរ មុនពេលត្រឡប់ទៅវិញ។ ទាហានចក្រភពអង់គ្លេសមួយចំនួនតូច ថែមផ្តល់ការបណ្តុះបណ្តាលដំណាក់កាលដំបូងសម្រាប់រយៈពេលខ្លីមួយទៀតផង”។
មកដល់ថ្ងៃពុធទី១៩ខែមករា លោក Ben Wallace បាននិយាយទៀតថា ចក្រភពអង់គ្លេសបើកទូលាយ ក្នុងការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ លោកបានប្រាប់កាសែត Daily Mail ថា ចក្រភពអង់គ្លេសអាចនឹងបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះចំនួន២,០០០គ្រាប់បន្ថែមទៀត ទៅអ៊ុយក្រែន។
ដោយឡែក កាលពីថ្ងៃអាទិត្យទី២៣ខែមករា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងពិចារណាដាក់ពង្រាយទាហានអាមេរិកជាច្រើនពាន់នាក់ ក៏ដូចជានាវាចម្បាំង និងយន្តហោះចម្បាំងផងដែរ ទៅកាន់សម្ព័ន្ធមិត្តអង្គការណាតូនៅតំបន់បាល់ទិក និងអឺរ៉ុបខាងកើត ចំពេលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
ទង្វើនេះនឹងបង្ហាញពីចំណុចរបត់ដ៏សំខាន់សម្រាប់រដ្ឋបាលរបស់លោក បៃដិន ដែលតែងតែប្រកាន់ជំហរអត់ធ្មត់លើបញ្ហាអ៊ុយក្រែន។ ប៉ុន្តែដោយសារប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបង្កើនសកម្មភាពគម្រាមកំហែងរបស់គាត់ចំពោះអ៊ុយក្រែន ហើយកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងរុស្ស៊ីមិនបានទទួលជោគជ័យក្នុងការបន្ធូរបន្ថយភាពតានតឹងនោះ ឥឡូវនេះ រដ្ឋបាលអាមេរិកកំពុងងាកចេញពីយុទ្ធសាស្ត្រមិនបង្កហេតុរបស់ខ្លួន។
មន្ត្រីរដ្ឋបាលអាមេរិកបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ទី២២ខែមករានៅឯ Camp David ក្នុងរដ្ឋ Maryland, មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានបង្ហាញដល់លោក បៃដិន នូវជម្រើសជាច្រើន ដែលនឹងបញ្ជូនគ្រឿងសព្វាវុធយោធាអាមេរិក ចូលកាន់តែជិតទៅមាត់ទ្វាររបស់លោក ពូទីន។
ជម្រើសរួមមានការបញ្ជូនទាហានពី១,០០០ទៅ៥,០០០នាក់ ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងកើត ជាមួយនឹងសក្តានុពលក្នុងការបង្កើនចំនួននោះដប់ដង ប្រសិនបើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។
ងាកទៅខាងណោះវិញ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ ចិន និងរុស្ស៊ីបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅមហាសមុទ្រឥណ្ឌា។
ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានផ្សាយថា នាវារបស់ខ្លួនចំនួន១១គ្រឿង ត្រូវបានចូលរួមដោយកប៉ាល់រុស្ស៊ីចំនួន ៣ គ្រឿងរួមទាំងនាវាពិឃាតមួយគ្រឿង និងនាវាចិនពីរគ្រឿង។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏នឹងចូលរួមជាមួយនាវាតូចៗ និងឧទ្ធម្ភាគចក្រផងដែរ។
សមយុទ្ធយោធានេះ ធ្វើឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងលោកខាងលិចជុំវិញការដាក់ទ័ពរបស់ទីក្រុងមូស្គូ ប្រមាណ១០ម៉ឺននាក់ នៅតាមព្រំដែនជាប់អ៊ុយក្រែន។
សមយុទ្ធកងទ័ពជើងទឹករួមនេះ គឺគ្របដណ្តប់លើផ្ទៃក្រឡាប្រហែល ១៧,០០០គីឡូម៉ែត្រការ៉េ នៅភាគខាងជើងមហាសមុទ្រឥណ្ឌា ហើយរួមបញ្ចូលការប្រយុទ្ធពេលយប់ ប្រតិបត្តិការជួយសង្គ្រោះ និងសមយុទ្ធពន្លត់អគ្គិភ័យផងដែរ។
គួរបញ្ជាក់ថា នេះគឺជាសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទី៣ រវាងប្រទេសទាំងនេះ ចាប់តាំងពីឆ្នាំ២០១៩មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បៃដិន រៀបចំបញ្ជូនទាហាន យន្តហោះនិងនាវាចម្បាំងទៅកៀក រុស្ស៊ី
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?