ព័ត៌មានជាតិ
ACU កោះហៅមនុស្ស១១នាក់ជាថ្មី ពាក់ព័ន្ធការសមគំនិតក្លែងឯកសារ និងអំពើប្រឆាំងអ្នករាជការ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញលិខិតកោះហៅមនុស្សចំនួន១១នាក់ជាថ្មីទៀត ដើម្បីឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ទាក់ទងសំណុំរឿង “អំពើក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តចាប់ឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងអំពើប្រឆាំងអ្នករាជការសាធារណៈ ប្រព្រឹត្តចាប់ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
មនុស្សទាំង១១ នាក់នោះ រួមមាន៖ ១. ឈ្មោះ ម៉ែន សោភ័ណ ភេទស្រី ២. ឈ្មោះ ម៉ែន សូលីណា ភេទស្រី ៣. ឈ្មោះ សុខ មលិកា ភេទស្រី ៤. ឈ្មោះ ជា សានីន ភេទប្រុស ៥. ឈ្មោះ ឡេង ដោក ភេទប្រុស ៦. ឈ្មោះ ទន់ វិឡាម៉ូលីន ភេទស្រី ៧. ឈ្មោះ ព្រំ សេង ភេទប្រុស ៨. ឈ្មោះ សុខ ចិន្ដា ភេទប្រុស ៩. ឈ្មោះ មាស ពិសី ភេទស្រី ១០. ឈ្មោះ អ៊ូ មករា ភេទស្រី ១១. ឈ្មោះ អ៊ិន និមល់ ភេទប្រុស។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ ការកោះហៅជាថ្មីនេះ ដោយមូលហេតុសាមីខ្លួនបានព្យាយាមគេចវេសពីលំនៅឋាន និងមិនបានទទួលលិខិតកោះហៅ។ ដូចនេះ អង្គភាពប្រឆាំងអំពើពុករលួយធ្វើការចេញលិខិតកោះហៅសាមីខ្លួន ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ ព្រឹក និងធ្វើការជូនដំណឹងអំពីការកោះហៅនេះជាសាធារណៈតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ (https://web.facebook.com/acukhmer) និងគេហទំព័រ(http://www.acu.gov.kh) ។
ប៉ុន្តែ ក្នុងករណីដែលសាមីខ្លួននៅតែគេចវេសមិនចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងលិខិតកោះហៅនេះទេ អង្គភាពប្រឆាំងអំពើពុករលួយនឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្រ្ដីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន។
សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) កន្លងមកធ្លាប់ បានចេញលិខិតកោះហៅបុគ្គលចំនួន១១រូប ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែពួកគាត់មិនបានចូលខ្លួនតាមការកោះហៅនោះឡើយ៕
អត្ថបទ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ