Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរបរទេសចង់ទៅ វៀតណាម លែងពិបាកដូចមុនហើយ

បានផុស

នៅ

ជនបរទេស និងជនជាតិវៀតណាមមួយចំនួនដែលរស់នៅបរទេសលែងត្រូវការលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអាជ្ញាធរវៀតណាមក្នុងការចូលប្រទេសនេះទៀតហើយ ដោយសាររដ្ឋាភិបាលបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរបន្តិចម្តងៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានអន្តោប្រវេសន៍វៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ជនបរទេស និងវៀតណាមដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ន ទិដ្ឋាការ និងទិដ្ឋាការលើកលែង អាចចូលប្រទេសវៀតណាមដោយមិនមានការយល់ព្រមជាមុនពីអាជ្ញាធររដ្ឋាភិបាល ។

ប៉ុន្តែភ្ញៀវទេសចរបរទេសដែលចង់ទៅទស្សនាប្រទេសវៀតណាមនៅតែត្រូវបានរឹតបន្តឹងចំពោះដំណើរទេសចរណ៍ពិសេសដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល ។

ក្រសួងសុខាភិបាលបាននិយាយថា គិតត្រឹមថ្ងៃទី ១ ខែមករា អ្នកដំណើរដែលមកពីបរទេសត្រូវតែចាក់វ៉ាក់សាំងពេញដូស ឬមានភស្តុតាងនៃការជាសះស្បើយពីវីរុស ធ្វើតេស្តរកមេរោគមុនការហោះហើរ និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅសណ្ឋាគាររយៈពេល ៣ ថ្ងៃ ក៏ដូចជាធ្វើតេស្តតាមម៉ាស៊ីនធំ PCR ។ អ្នក​ដែល​ធ្វើ​តេស្ត​អវិជ្ជមានគឺ​តម្រូវ​ឲ្យ​តាមដាន​សុខភាព​ពួកគេ​យ៉ាង​ដិតដល់​រយៈពេល​ ២ សប្តាហ៍ ។

ចំណែជនបរទេសដែលចង់ចូលប្រទេសដោយហេតុផលអាជីវកម្ម ឬបញ្ហាគ្រួសារ ហើយខ្វះឯកសារត្រូវតែស្វែងរកការយល់ព្រមពីមន្ត្រីរដ្ឋាភិបាល ។

យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានបន្តជើងហោះហើរធម្មតាទៅកាន់ប្រទេសថៃ ជប៉ុន តៃវ៉ាន់ សិង្ហបុរី កម្ពុជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងឡាវ កាលពីដើមខែនេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines JSC គ្រោងនឹងបន្តជើងហោះហើរទៅកាន់ប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅមុនថ្ងៃទី ១ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ពេលនេះ វៀតណាម មានករណីឆ្លង អូមីក្រុង ក្នុងសហគមន៍ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម