Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវផ្តាំផ្ញើមន្ត្រីជំនាញតាមមន្ទីរពិសេសមន្ត្រីបម្រើការនៅច្រកចេញចូលត្រូវយកពល​រដ្ឋមករកសេវាជាធំ​

បានផុស

នៅ

អភិបាល​ខេត្តតាកែវ​បានធ្វើ​ការណែនាំ​ដល់​ក្រុមមន្ត្រី​ដែល​បម្រើការ​នៅ​ច្រកចេញចូល​តែមួយ​រួម​នឹង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវយក​ប្រជាពលរដ្ឋ​ជាធំ ដោយ​ខិតខំ​ប្រឹងប្រែង​បម្រើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ ឆាប់រហ័ស ជៀសវាង​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ដោយសារតែ​ការ​បម្រើ​សេវា​មិនទាន់​ពេលវេលា​តាមច្បាប់​កំណត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០២១​ នៅច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​តាកែវ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២​នេះ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើង​បាន​មករក​សេវាសាធារណៈ​នៅ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​ក្រុង​ស្រុក ខេត្ត​របស់​យើង ដោយសារ​ការធ្វើប្រតិភូកម្ម​មុខងារ​មួយចំនួន​ដែល​មន្ទីរជំនាញ​ធ្លាប់​បានចេញ​លិខិត​អនុញ្ញាត​ឲ្យ​មកសុំ​នៅ​ច្រកចេញចូល​តែមួយ​វិញ​។ ស្ថានភាព​បែប​នេះ​បង្ហាញ​ពី​ការជឿ​ទុក​ចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​មកលើ​ការ​បម្រើ​ស​សេវា​របស់​មន្ត្រី​យើង ដូច្នោះ​ដើម្បី​តបស្នង​ការ​ចំពោះ​ការជឿ​ទុក​ចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​មកលើ​មន្ត្រី​យើង គប្បី​យើងទាំងអស់គ្នា​ប្រឹងប្រែង​យក​ចិត្ត​ទុកដាក់​បម្រើសេវា​ជូន​ពួកគាត់​ឲ្យ​បានល្អ​ប្រសើរ តាមរយៈ​ការប្រើប្រាស់​ពាក្យសំដី​រួសរាយ​រាក់ទាក់​និង​ធ្វើយ៉ាងណា​ត្រូវធ្វើ​លិ​ខិត​ស្នាម​ដែល​ពួកគាត់​មកសុំ​ឲ្យ​បាន​ទាន់ពេលវេលា​តាម​ច្បាប់កំណត់​។​

លោក​អភិបាលខេត្ត​បាន​ថ្លែងបន្តថា កន្លងមក​ក៏មាន​ការរិះគន់​ខ្លះ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​មករក​សេវាថា​ការ​បម្រើសេវា​មានការ​យឹត​យ៉ាវ​មាន​រយៈពេល​យូរ ដែល​បញ្ហា​នេះ​វា​ពិតជា​កើតមានឡើង​ពិតប្រាកដ​មែន ជាពិសេស​បញ្ហា​ប័ណ្ណ​កម្ម​សិទ្ធ ដែល​បញ្ហា​នេះ ​គឺ​ដោយសារតែ​មន្ត្រី​យើង​មាន​គ្នា​តិច​ហើយ​ការងារ​មាន​ចំនួន​ច្រើន ដូច្នោះ​បញ្ហា​ខ្លះ​មន្ត្រី​ត្រូវធ្វើ​ការពន្យល់​បងប្អូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​យល់ ជៀសវាង​មាន​ការយល់ច្រលំ​និង​មានការ​អាក់អន់​ចឹ​ត្ត​ពី​បងប្អូន​ប្រជាពលរដ្ឋ​យើង​។​

គួ​បញ្ជាក់ថា ការបម្រើ​សេវា​នៅ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​តាកែវ​ក្នុង​ឆ្នាំ​២០២១​កន្លង​មក​គឺ​បម្រើសេវា​បាន​ចំនួន​ជាង​៩​ពាន់​សេវា កើនឡើង​ជាង​១៦​ភាគរយ​បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២០​កន្លងមក​៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម