ជីវិតកម្សាន្ដ
ប៉ែន ចំរ៉ុង ចាត់ទុកលោក ហ្វៃ សំអាង ជាអ្នកមានគុណដំបូងគេលើវិស័យភាពយន្ត
ភ្នំពេញ ៖ តារាសម្តែងនិងជាពិធីករលោក ប៉ែន ចំរ៉ុង សុខៗស្រាប់តែទម្លាយថាផលិតករភាពយន្តជើងចាស់ដ៏ល្បីឈ្មោះគឺលោក ហ្វៃ សំអាង ជាអ្នកមាន គុណដំបូងគេដែលជួយទ្រោះត្រាយផ្លូវលើវិថីសិល្បៈរហូតធ្វើឲ្យខ្លួនមានឈ្មោះល្បីដល់បច្ចុប្បន្ន។
លោក ប៉ែន ចំរ៉ុង ត្រូវបានគេកត់សម្គាល់ថា កន្លងមកលោកមិនត្រឹមតែទាញបានការគាំទ្រនិងមានប្រជាប្រិយភាពនៅលើទីផ្សាសិល្បៈនោះទេ គឺតារាប្រុសរូបនេះថែមទាំងមានឱកាសការងារច្រើនជា បន្តបន្ទាប់ក្រោយចូលប្រឡូកសិល្បៈលើវិស័យសិល្បៈអស់រយៈកាលច្រើនឆ្នាំកន្លងទៅ។
ដោយឡែកបើងាកមកចាប់អារម្មណ៍ចំពោះរឿងរ៉ាវថ្មីទៀតនោះលោក ប៉ែន ចំរ៉ុង បានបង្ហោះរូបភាពអនុស្សាវរីយ៍មួយសន្លឹក ដែលថតរួមគ្នានឹងលោក សួន ពិសិដ្ធ, លោក ម៉េង ប៊ុនឡូ និងរូបលោកផ្ទាល់ កាលពីឆ្នាំ២០០៤ដោយរំលឹកថា រូបថតនេះគឺគ្រាដែលលោកបានចូលរួមថតកុនជាលើកដំបូងៗក្នុងរឿង “ ចៅពស់កេងកង” ដែលដឹកនាំសម្តែងដោយហ្វៃ សំអាំង ខណៈគិតមកដល់ពេលបច្ចុប្បន្ននេះមានរយៈ ពេលជិត២០ហើយ។
ជាមួយគ្នានេះ លោក ប៉ែន ចំរ៉ុង ក៏បានបញ្ជាក់យ៉ាងច្បាស់ៗដូច្នេះថា “នៅតែមិនភ្លេចលោកឈុំ អាឈុន លោកមុំ បូវីនិងក្រុមការងារទាំងអស់ជាគ្រូសម្តែងភាពយន្តខ្នាតធំលើកទី១របស់ខ្ញុំ។ ពិសេសបងប្រុស ហ្វៃ សំអាង ជាអ្នកមានគុណដំបូងដែលបាននាំខ្ញុំឲ្យស្គាល់ការសម្តែងដ៏អស្ចារ្យក្នុងពិភពភាយន្ត”៕
ដោយ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?