Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ប្រាប់ឲ្យកងទ័ពប្រុងជើងការខ្ពស់

បានផុស

នៅ

សហរដ្ឋអាមេរិកបានប្រាប់កងទ័ពរបស់ខ្លួនប្រមាណ ៨,៥០០ នាក់ឲ្យប្រុងជើងការខ្ពស់ ចំពេលមានភាពតានតឹងរវាងរុស្ស៊ី និងអង្គការណាតូ ជុំវិញការឈ្លានពានដ៏មានសក្តានុពលលើប្រទេសអ៊ុយក្រែន ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងដើម្បីដាក់ពង្រាយកងទ័ពនៅឡើយទេ។

លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទទី២៤ខែមករាថា “លោករដ្ឋមន្ត្រីការពារជាតិ Austin បានបញ្ជាអង្គភាពជាច្រើននៅក្នុងសហរដ្ឋអាមេរិក ឲ្យត្រៀមខ្លួនជាស្រេចក្នុងការដាក់ពង្រាយ ដើម្បីផ្តល់កងកម្លាំង ប្រសិនបើអង្គការណាតូ ចាប់ផ្តើមសកម្មភាព”។

NATO NRF គឺជាកម្លាំងឆ្លើយតបរហ័សពហុជាតិសាសន៍ ដែលរួមមានកងកម្លាំងដីគោក អាកាស សមុទ្រ និងកងកម្លាំងប្រតិបត្តិការពិសេស។

លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ

លោក Kirby បន្តថា “សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពបច្ចុប្បន្ននៅអឺរ៉ុប។ យើងនៅតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពយោធាមិនធម្មតារបស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន រួមទាំងនៅប្រទេសបេឡារុស្សផងដែរ និងកំពុងប្រឹក្សាយ៉ាងទូលំទូលាយជាមួយសម្ព័ន្ធមិត្ត និងដៃគូឆ្លងដែនអាត្លង់ទិករបស់យើង។ ក្រសួងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីធ្វើឲ្យស្ថានការណ៍ថមថយ”។

ឥឡូវនេះ ដូចដែលលោកប្រធានាធិបតីលើកឡើងអញ្ចឹង ទោះបីជាយើងបន្តផ្តល់អាទិភាពលើវិស័យការទូត និងការសន្ទនាក៏ដោយ យើងក៏ត្រូវតែបង្កើនការត្រៀមខ្លួនក្នុងការគាំទ្រកាតព្វកិច្ចរបស់ខ្លួនចំពោះសន្តិសុខ និងការការពាររបស់អង្គការ ណាតូ ព្រមសន្តិសុខរបស់ប្រជាពលរដ្ឋរបស់ខ្លួននៅបរទេសដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី២៣ខែមករា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពិចារណាដាក់ពង្រាយទាហានអាមេរិកជាច្រើនពាន់នាក់ ក៏ដូចជានាវាចម្បាំង និងយន្តហោះចម្បាំងផងដែរ ទៅកាន់សម្ព័ន្ធមិត្តអង្គការណាតូនៅតំបន់បាល់ទិក និងអឺរ៉ុបខាងកើត ចំពេលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។

ទង្វើនេះនឹងបង្ហាញពីចំណុចរបត់ដ៏សំខាន់សម្រាប់រដ្ឋបាលរបស់លោក បៃដិន ដែលតែងតែប្រកាន់ជំហរអត់ធ្មត់លើបញ្ហាអ៊ុយក្រែន។ ប៉ុន្តែដោយសារប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបង្កើនសកម្មភាពគម្រាមកំហែងរបស់គាត់ចំពោះអ៊ុយក្រែន ហើយកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងរុស្ស៊ីមិនបានទទួលជោគជ័យក្នុងការបន្ធូរបន្ថយភាពតានតឹងនោះ ឥឡូវនេះ រដ្ឋបាលអាមេរិកកំពុងងាកចេញពីយុទ្ធសាស្ត្រមិនបង្កហេតុរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Fox

ចុចអាន៖ អាមេរិកនិងអង់គ្លេសបញ្ជូនទ័ពទៅអ៊ុយក្រែន ចំណែករុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងធ្វើសមយុទ្ធរួមគ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ភ្នំសំពៅ
សន្តិសុខសង្គម៤៨ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម