Connect with us

ព័ត៌មានជាតិ

បញ្ហា​គ្រោះ​​ថ្នាក់ចរាចរណ៍ ​នៅ​តែ​ជា​រឿង​ចម្បង​ដែល​រារដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​ជំរុញ​និង​យកចិត្តទុកដាក់

បានផុស

នៅ

បច្ចុប្បន្ន អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ច្រើន និង​ខ្ពស់​ជាង​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​អេដស៍ គ្រុនចាញ់ គ្រុនឈាម និង​គ្រាប់មីន​ទៅ​ទៀត។ ហេតុនេះ​ទើប​រាជរដ្ឋាភិបាល​ក៏​ដូចជា​អង្គការ​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​និង​ច្បាប់​ចរាចរណ៍​ទៅ​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ និង​ប្រជាជន​នៅ​ក្នុង​សហគមន៍​ជនបទ​បាន​ជ្រួតជ្រាប​ និង​ចូលរួម​ចំណែក​ទាំងអស់​គ្នា​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​មួយ​ទាប​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​បណ្ដោះ​អាសន្ន​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក ក្នុងឆ្នាំ២០១៩ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​រហូត​ដល់ ២១៥២នាក់ និង​របួស​ធ្ងន់ ៤០៩៧នាក់។ ចំនួន​នេះ​បង្ហាញ​ថា​មាន​ការ​កើន​ឡើង​ខ្ពស់ គួរ​ឲ្យ​ព្រួយបារម្ភ​បើ​ធៀប​ទៅ​នឹងឆ្នាំ២០១៨។ មូលហេតុ​ធំៗ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្ដាល​មក​ពី​បើកបរ​ហួស​ល្បឿន​កំណត់៤៦% វ៉ាជែង​ដោយ​គ្រោះថ្នាក់១២% មិនគោរពសិទ្ធអាទិភាព១២%, មិនប្រកាន់ស្តាំ៨%, និង​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង ៥%។

ដោយឡែក យោង​តាម​របាយការណ៍ ការិយាល័យ​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​បង្ហាញ​ថា រយៈពេល​ត្រីមាសទី១ ដើម​ឆ្នាំ២០២០នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៩១៦លើក បណ្ដាល​ឲ្យ​មាន​ជន​រងគ្រោះ​ដល់​ជីវិត​ចំនួន៤៩៣នាក់ និងរបួសធ្ងន់ធ្ងរចំនួន៨៤៦នាក់។ បើ​ទោះ​ជា​ចំនួន​នេះ​មាន​ការ​ថយ​ចុះ​បន្តិចបន្តួច ប៉ុន្តែ​ជា​មធ្យម មនុស្ស៥នាក់​បន្ត​បាត់បង់​ជីវិត​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ។

លោក គង់ សុវណ្ណ ទីប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​នៃ​គម្រោង​កែលំអ​ផ្លូវ​ជនបទ​ជំហានទី២បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើម្បី​រួមចំណែក​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​ជនបទ​ដែល​កំពុង​នឹង​បាន​កសាង និង​ខ្លះ​ទៀត​កសាង​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​រៀបចំ​ឡើង​ព្រមៗ​គ្នា​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កំពង់ធំ និង​សៀមរាប។ យុទ្ធនាការ​បាន​ប្រារព្ធ​ឡើង​នៅ​តាម​បណ្ដោយ​នៃ​ខ្សែ​ផ្លូវ​ជនបទ​របស់​គម្រោង ដោយ​រួមបញ្ចូល​នូវ​សកម្មភាព​សំខាន់ៗ មាន​ដូចជា​ការ​បង្ហាញ​សារ​អប់រំ​អំពី​ចរាចរណ៍ អប់រំ​ទៅ​កាន់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ក្នុង​សហគមន៍ តាមរយៈ ការ​ចែក​ខិត្តប័ណ្ណ បិទ​ប៉ុស្ទ័រ តាំងបដា​លើ​ដង​ផ្លូវ ជាមួយ​នឹង​សារ​អប់រំ​ក្រើនរំលឹក​តាម​ឧគ្ឃោសន​សព្ទ ដោយ​ក្បួន​គោយន្ត ម៉ូតូ​កង់​បី ពិសេស​នៅ​ទី​ប្រជុំ​ជន​ក្នុង​សហគមន៍ ក៏ដូចជា​ផ្សព្វផ្សាយ​ផ្ទាល់មាត់​ដល់​ប្រជាពលរដ្ឋ​ពី​វិធាន​សុវត្ថិភាព​ដែល​អាច​យក​ទៅ​អនុវត្ត។ ក្រៅពីនោះ ក៏​មាន​ការ​ដំឡើង​​ស្តង់​នៅ​តាម​ទីផ្សារ​និង​ទី​ប្រជុំ​ជន​ដែល​មាន​ប្រជាពលរដ្ឋ​អាច​មើល​ឃើញ និង​ឆ្លង​កាត់​ច្រើន ដោយ​បង្ក​ភាព​សប្បាយ​រីករាយ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ផុលផុស តាមរយៈ​ការ​ចូលរួម​ឆ្លើយ​សំណួរ​ជាមួយ​រង្វាន់ ក្នុង​ទិសដៅ​បង្កើត​ឥរិយាបថ​ធ្វើដំណើរ​សុវត្ថិភាព។

ដោយឡែក​ក្រុម​គ្រូ​បង្គោល​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​សហគមន៍​ដែល​មាន​ដូចជា មេឃុំ​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ប្រធាន​ភូមិ ភ្នាក់ងារ​នគរបាល គ្រូបង្រៀន ព្រះសង្ឃ និង​លោក​អាចារ្យ​ក៏​បាន​ចូលរួម​ជួយ​ផ្សាយ​សារ​អប់រំ និង​ក្រើនរំលឹក​អ្នកភូមិ​ឲ្យ​យកចិត្តទុកដាក់​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្ទាល់ខ្លួន​និង​កូនចៅ ដោយ​ប្រតិបត្តិ​ឥរិយាបថ​សុវត្ថិភាព​រាល់​ពេល​ធ្វើដំណើរ​មាន​ជាអាទិ៍ មិន​បើកបរ​ហួស​ល្បឿន​កំណត់ មិន​បើកបរ​ក្រោយ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង ការ​ពាក់មួក​សុវត្ថិភាព និង​រួមគ្នា​អនុវត្ត​វិធានការ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​តំបន់​សាលារៀន​ជាដើម។

យុទ្ធនាការ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់ដឹង​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍ និង​ជំរុញ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​គ្រប់ៗ​រូប​គោរពច្បាប់​ចរាចរណ៍​ឲ្យ​ខ្ជាប់ខ្ជួន​គ្រប់​ពេល​ធ្វើដំណើរ​លើ​ដង​ផ្លូវ និង​បន្ត​ផ្សព្វផ្សាយ​ជា​រឿយៗ​ដល់​សមាជិក​គ្រួសារ កូនចៅ មិត្តភ័ក្ដិ និង​អ្នក​ភូមិ​ជាមួយគ្នា។ យុទ្ធនាការ​នេះ​ជា​ផ្នែក​មួយ នៃ​សកម្មភាព​អតិ​ភាព របស់​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍ នៃគម្រោងកែលម្អផ្លូវជនបទជំហាន២ ដែល​កំពុង​ចូលរួម​ចំណែក​អនុវត្ត​ស្រប​តាម​ផែនការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទិសដៅ​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់ និ​ងរបួសធ្ងន់ធ្ងរឱ្យបាន៥០% ៕

អត្ថបទ៖​ វត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម