ព័ត៌មានជាតិ
កម្ពុជា មានសារមន្ទីរបង្ហាញប្រវត្តិរូបិយវត្ថុខ្មែរ ២,០០០ឆ្នាំ ចាប់ពីសម័យហ្វូណនដល់បច្ចុប្បន្ន
ធនាគារជាតិនៃកម្ពុជា បានបង្កើតសារមន្ទីរបង្ហាញពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែររយៈពេល ២,០០០ឆ្នាំ ចាប់ពីសម័យកាលហ្វូណន មកដល់បច្ចុប្បន្ន។ សារមន្ទីរនេះ មានឈ្មោះថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ “ព្រះស្រីឦសានវរ្ម័ន” មានទីតាំងនៅជិតវត្តភ្នំ ក្នុងខណ្ឌដូនពេញ។ មានសាធារណជនជាច្រើន ដែលមិនទាន់ស្គាល់ និងបានចូលទៅទស្សនាក្នុងសារមន្ទីរដែលដាក់បង្ហាញពីរូបិយវត្ថុខ្មែរគ្រប់ជំនាន់នេះ។
លោក Blaise Killian សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន បានលើកឡើងថា គោលបំណងនៃការបង្កើតសារមន្ទីរនេះ គឺដើម្បីចងក្រងបង្ហាញពីប្រវត្តិសាស្រ្តប្រទេសកម្ពុជារយៈពេល ២,០០០ឆ្នាំ ចាប់ពីសម័យកាលហ្វូណន រហូតមកដល់បច្ចុប្បន្ន អំពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបន្តថា ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ អាចចូលទស្សនា ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ជាពិសេសសិស្សនិស្សិតដែលមានបំណងចង់ស្រាវជ្រាវឯកសារជុំវិញរូបិយវត្ថុខ្មែរ។
បើតាមលោក Blaise Killian សារមន្ទីរនេះ បានបើកសម្ពោធជាផ្លូវការកាលពីឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានផ្អាកបណ្តោះអាសន្នទៅវិញ ដោយសារការរាលដាលជំងឺកូវីដ-១៩។ សារមន្ទីរនេះ បានបើកដំណើរការឡើងវិញនៅចុងឆ្នាំ ២០២១ ដោយអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី។
លោក Blaise Killian ជំរុញឲ្យសាធារណជន ចូលទស្សនានៅក្នុងសារមន្ទីរនេះ ដើម្បីទទួលបានចំណេះដឹងជាច្រើនអំពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រោះនៅក្នុងសារមន្ទីរមានដាក់តាំងរូបរូបិយវត្ថុសម័យបុរាណ រហូតដល់បច្ចុប្បន្ន ជាមួយនិងខ្លឹមសារមាននៅលើជញ្ជាំងទាំងអស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សារមន្ទីរនេះបង្ហាញយ៉ាងលម្អិតពីការកសាងឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលសំខាន់ៗក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយ បន្ទាប់ពីការអនុវត្តដោយជោគជ័យនូវនយោបាយ ឈ្នះ-ឈ្នះ។ សម្តេចថ្លែងបែបនេះ ពេលដែលអញ្ជើញជាអធិបតីចូលរួមសម្ពោធកាលពីឆ្នាំ ២០១៩។
សារមន្ទីរនេះ បានចូលរួមចំណែកកាន់តែសកម្មក្នុងបុព្វហេតុពង្រឹងចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យយល់កាន់តែច្បាស់អំពីប្រវត្តិរូបិយវត្ថុ នៅគ្រប់សម័យកាល ជាពិសេសដើម្បីលើកស្ទួយប្រាក់រៀលកម្ពុជាតាមរយៈការប្រើប្រាស់ប្រាក់រៀលឲ្យបានទូលំទូលាយនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
លោក Blaise Killian បានឲ្យដឹងថា សារមន្ទីរព្រះស្រីឦសានវរ្ម័នចាប់ផ្តើមទទួលភ្ញៀវទេសចរចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ សម្រាកថ្ងៃចន្ទ និងថ្ងៃបុណ្យជាតិ។ ចំពោះតម្លៃសំបុត្រសម្រាប់ភ្ញៀវខ្មែរ ១នាក់ ៤,០០០រៀល ភ្ញៀវបរទេស ២ម៉ឺនរៀល។ ដោយឡែកសិស្ស និងកូនក្មេងអាយុក្រោម ១៨ឆ្នាំ តម្លៃ ២,០០០រៀល៕ អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់