ព័ត៌មានជាតិ
បើគ្មានជំងឺកូវីដទេ សាលាដំបូងខេត្តកោះកុង អាចជម្រះក្តីបានដល់ទៅ ៩៥ភាគរយឯណោះ
ប្រធានសាលាដំបូងខេត្តកោះកុង បានអះអាងថា កាលពីឆ្នាំ ២០២១កន្លងទៅនេះ ប្រសិនបើគ្មានការរីករាលដាលជំងឺ កូវីដ-១៩ នោះទេ ម្ល៉េះការជម្រះក្តីក្តាំ ក្នុងអង្គសវនាការបានដល់ទៅ ៩៥ភាគរយឯណោះ ពុំមែនត្រឹមតែ ៨៦ភាគរយឡើយ។
គ្មានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងពន្ធនាគារនៅអំឡុងខែធ្នូ ឆ្នាំ ២០២១ទេនោះ យ៉ាងហោចណាស់ តួលេខជម្រះរឿងក្តី ក្នុងអង្គសវនាការអាចពី ៩៥ទៅ ៩៨ភាគរយ ស្របពេលសំណុំរឿង មិនមានក្នុងដៃដោយចាត់ការរួចរាល់ហើយ ជាស្ថាពរ។ នេះតាមការបញ្ជាក់របស់លោក មីន មករា ប្រធានសាលាដំបូងសាលាខេត្តកោះកុង ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២២។
លោកប្រធានសាលាដំបូង បានសង្កត់ធ្ងន់កាលពីព្រឹកថ្ងៃទី ២៥ខែមករាថា បញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការស៊ើបសួរ និងជំរុំជម្រះក្តី។ តែទោះយ៉ាងណា ត្បិតតួលេខបានត្រឹមតែ ៨៦ភាគរយសរុបរួមក៏ដោយ ក៏នៅតែជាតួលេខល្អគាប់ប្រសើរ ជាទីមោទនភាព។
លោក មីន មករា កោតសរសើរចំពោះកិច្ចប្រឹងប្រែង ដោះស្រាយសំណុំរឿង មិនឲ្យមានការកកស្ទុះ និងឈរលើគោល ការណ៍ច្បាប់ របស់ចៅក្រម តំណាងអយ្យការ ក្រឡាបញ្ជី ព្រមទាំងមន្រ្តីយុត្តិធម៌ នៃសាលាដំបូងខេត្ត ឆ្លើយតបនឹងតួនាទីភារកិច្ចរៀងៗខ្លួន ទោះបីជាពុំទាន់គ្រប់ផែនការទិសដៅ ដែលចង់បានយ៉ាងណាក្តី។
សម្រាប់ឆ្នាំ ២០២២ លោកជឿជាក់ថា គ្រប់ចៅក្រម តំណាងអយ្យការ ក្រឡាបញ្ជី ព្រមទាំងមន្រ្តីបុគ្គលិកយុត្តិធម៌ក្រោមឱវាទ នឹងខិតខំបំពេញភារកិច្ច តាមផែនការប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈជំនួសមកវិញ នូវទំនុកចិត្តផ្តល់សេវាជូនប្រជាពលរដ្ឋ និងប្រកបដោយតម្លាភាព បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងយុត្តិធម៌ ដាក់ចេញយុទ្ធសាស្រ្ត កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កន្លងមក។
តាមសេចក្តីថ្លែងការណ៍របស់លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បង្ហាញថា ឆ្នាំ ២០២១កន្លងទៅ តំណាងអយ្យការអមសាលាដំបូង បានចាត់ការសំណុំរឿងព្រហ្មទណ្ឌចំនួន ៤៤០សំណុំរឿងតាមនីតិវិធី ក្នុងចំណោមសំណុំរឿងសរុប ៥១១សំណុំរឿង ស្មើនឹង ៨៦ភាគរយ និងសំណុំរឿង ដែលសេសសល់ក្នុងឆ្នាំ ២០២០ មានចំនួន ២៨រឿង។
លោកព្រះរាជអាជ្ញា លើកឡើងបន្ថែមថា ក្នុងចំណោមសំណុំរឿង ៥១១សំណុំរឿង មានសំណុំរឿងសល់មានចំនួន ៦៨ រឿង សម្រាប់ចាត់ការបន្តនៅឆ្នាំ ២០២២នេះ។ សំណុំរឿង ដែលជម្រះបានច្រើនជាងគេនោះ គឺបទល្មើសធនធានធម្មជាតិព្រៃឈើ សំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងរដ្ឋប្បវេណី ការជួញដូរគ្រឿងញៀន បទល្មើសគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ និងបទល្មើសជាក់ស្តែងផ្សេងទៀត៕
អត្តបទ៖ សិរី វឌ្ឍនៈ





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ