KPT+
វិធីជ្រើសរើសពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ
ជ្រើសរើសប្រភេទពូកខុស អាចធ្វើឲ្យយើងគេងទៅមិនស្កប់ស្កល់ ភ្ញាក់ឡើងឈឺចង្កេះ ឈឺខ្នង។ បើកំពុងមានបញ្ហានេះ ស្ដាប់ការបកស្រាយខាងក្រោម៖
១- ស្តង់ដារពូកមិនសម្រាប់មនុស្សគ្រប់គ្នានោះទេ
វេជ្ជបណ្ឌិត Steven H. Feinsilver ប្រធានមជ្ឈមណ្ឌលសិក្សាអំពីសុខភាពផ្នែកដំណេក នៃមន្ទីរពេទ្យ Lenox Hill សហរដ្ឋអាមេរិកបាននិយាយថា គ្មានពូកណាល្អអាចតម្រូវគ្រប់រាងកាយមនុស្សឡើយ ប៉ុន្តែយើងអាចដឹងខ្លួនឯងថា យើងត្រូវជាមួយប្រភេទពូកណា។ ឧទាហរណ៍ បើយើងចូលចិត្តគេងពូករឹងៗ ឬកម្រិតរឹងល្មម ហើយមានអារម្មណ៍មិនឈឺចុករោយខ្នងនោះ យើងអាចរើសដោយខ្លួនឯងបាន។
ការលើកឡើងបែបនេះ ក៏ព្រោះតែការសិក្សានៅឆ្នាំ ២០១១ បានពិសោធលើអ្នកស្ម័គ្រចិត្តគេងពូកប្រភេទផ្សេងៗគ្នា ដោយលទ្ធផលបង្ហាញថា ពួកគេមានចំណូលចិត្តរៀងៗខ្លួន ពោលគឺអាស្រ័យលើភាពសុខស្រួលម្នាក់ៗពេញចិត្ត។
២- ប្រភេទពូក និងកម្រិតឈឺខ្នង
លោកវេជ្ជបណ្ឌិត Kevin M. Cerrone នាយកផ្នែកស្តារនីតិសម្បទានៃមន្ទីរពេទ្យ NorthWell Huntington សហរដ្ឋអាមេរិក បានឲ្យដឹងថា ការជ្រើសរើសប្រភេទពូក ជារឿងឈឺក្បាលមួយដែរ ប៉ុន្តែត្រូវចាំថា គួររើសយកប្រភេទពូកណាមិនរឹងពេក និងមិនទន់ពេក។
ផ្អែកតាមការសិក្សា គឺពិតជាបង្ហាញដូចអ្វីលោកវេជ្ជបណ្ឌិតលើកឡើង ពូកប្រភេទនេះ (មិនទន់ មិនរឹង) ពិតជាជួយទប់មិនឲ្យមានបញ្ហាឈឺខ្នង និងក ចង្កេះ កើតឡើង។
ដោយឡែក របាយការណ៍សិក្សាមួយពីប្រទេសកាណាដា ធ្វើឡើងក្នុងឆ្នាំ ២០១៤ ប្រភេទពូកកម្រិតកណ្តាល (មិនរឹង មិនទន់) ពិតជាបានជួយកាត់បន្ថយអាការៈឈឺខ្នង និងក បានប្រសើរ ហើយប្រភេទពូករឹងភាគច្រើន ជាកត្តាបង្កឲ្យមានបញ្ហាឈឺខ្នង និងក។
៣- តិចនិករើសពូកឲ្យសមខ្លួនឯង
លោកវេជ្ជបណ្ឌិត Kevin M. Cerrone ក៏បានចែករំលែកដំបូន្មាន ៣ ចំណុចសម្រាប់ការជ្រើសទិញពូកសមខ្លួនយើងប្រើប្រាស់៖
– សាច់ពូកមិនបង្កឲ្យក្តៅស្អុះស្អាប់៖ ជាទូទៅ ប្រភេទសាច់ពូកស្អិតហាប់បង្កភាពក្តៅស្អុះស្អាប់ ជាមូលហេតុរំខានដំណេកដូចគ្នា ពិសេសបើបរិយាកាសក្នុងបន្ទប់យើងក្តៅទៀតនោះ។ ដូចនេះ ការរើសសាច់ពូកទន់ល្អ មិនហាប់ពេក អាចជួយយើងគេងលក់ស្រួលបាន។
– តាមដានពីទម្លាប់គេងខ្លួនឯង៖ បើគេងបម្រះ យកល្អគួររើសប្រភេទពូកមានសាច់រឹងល្អទ្រទម្ងន់យើងបាន ធ្វើដូចនេះជួយសម្រួលដល់ដង្ហើមអំឡុងពេលយើងកំពុងគេងលក់ផងដែរ។ តែបើយើងមានទម្លាប់គេងស្ងៀម រើសយកពូកទន់ជាជម្រើសល្អបំផុត។
– តេស្តពូកតាមតែអាចធ្វើបាន៖ បើសម្រេចចិត្តទិញពូក ព្យាយាមសួរអ្នកលក់ឲ្យអស់ពីលទ្ធភាព អាចពិនិត្យសាច់ពូកឲ្យបានយូរ អានការណែនាំ និងព័ត៌មានអំពីផលិតផល បើមានជម្រើស អាចដូរបានកាន់តែល្អ ហេតុនេះត្រូវប្រាកដថា បានពិនិត្យប្រភេទសាច់ពូកបានល្អិតល្អន់៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ