ព័ត៌មានជាតិ
កម្ពុជា រំពឹងទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ បានកាន់តែច្រើនមកពីប្រទេសម៉ារ៉ុក
ការសម្តែងក្តីសង្ឃឹមរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិកម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោក ណាស៊ឺ ប៊ូរីតា (Nasser Bourita) រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍នៃប្រទេសម៉ារ៉ុកកាលពីរសៀលថ្ងៃទី២៥ ខែមករា ម្សិលមិញ តាមប្រព័ន្ធវីដេអូ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងថា នៅក្នុងជំនួបនោះ ក្រោយពីបានពិភាក្សាលើប្រធានបទមួយចំនួនមក ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅមានសក្តានុពលច្រើនដែលគួរចាប់យក។ បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន កម្ពុជា សង្ឃឹមថា នឹងអាចទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរមកពីម៉ារ៉ុកឱ្យកាន់តែច្រើន។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់ដែរថា នៅក្នុងជំនួបនោះ លោកក៏បានជំរុញរដ្ឋាភិបាលម៉ារ៉ុក ឱ្យចូលរួមកាន់តែសកម្មក្នុងការធ្វើការជាមួយអាស៊ាន ដែលនឹងអាចពន្លឿនការស្នើសុំក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានក្នុងពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ ៖ កោះកែវ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន