Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួនក្លាយពូជថ្មី ឆ្លងខ្លាំងជាងអូមីក្រុង ចូលដល់ ថៃ ហើយ (មានវីដេអូ)

បានផុស

នៅ

ប្រទេស​ថៃ​ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 ​ចំនួន៩ករណី។

Omicron prompts Thailand to stick to PCR testing for foreign arrivals | TTG  Asia

BA.2 គឺជាប្រភេទមេរោគក្លាយពូជដែលក្រុមអ្នកវិទ្យសាស្រ្តអះអាងថា ឆ្លងខ្លាំងជាង អូមីក្រុង ហើយ​កំពុង​រីក​រាលដាល​ពាសពេញ​ពិភពលោក​ ដោយ​ប្រទេស​យ៉ាងតិច៤០បាន​រាយការណ៍​អំពី​ការ​ឆ្លង​ដែល​ពាក់ព័ន្ធ​នឹងមេរោគក្លាយពូជប្រភេទថ្មី​នេះ។

ការឆ្លងនៅក្នុងប្រទេសថៃ គឺមានទាំងជនជាតិថៃ និងអ្នកធ្វើដំណើរមកពីបរទេស ខណៈករណីទីមួយត្រូវបានរកឃើញកាលពីថ្ងៃទី២ខែមករា។

This image has an empty alt attribute; its file name is 1200x-1-1-1024x683.jpg

ទោះបីជាយ៉ាងណាក៏ដោយ មេរោគដែលលេចធ្លោនាពេលបច្ចុប្បន្នគឺវីរុសបំប្លែងខ្លួន អូមីក្រុង ប៉ុន្តែមេរោគបានប្រែប្រួលជាបន្តបន្ទាប់ និងផ្លាស់ប្តូរតាមពេលវេលា ដែលនេះមានន័យថា វាអាចពិបាកក្នុងការគ្រប់គ្រង។

វីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទថ្មី BA.2 គឺត្រូវបានគេស្គាល់ថាជា “មេរោគអូមីក្រុងបំបាំងកាយ” ព្រោះវាមានសមត្ថភាព គេចផុតពីការធ្វើតេស្តទោះម៉ាស៊ីន PCR ក៏រកមើលមិនឃើញដែរ។

This image has an empty alt attribute; its file name is ea94ca988313d02d0287035c68e0a0d0_small.jpg

នេះ​ជា​ក្តី​ព្រួយ​បារម្ភ ព្រោះ​ការ​ធ្វើ​តេស្ត PCR គឺ​សំខាន់ណាស់​សម្រាប់​ការ​រក​ឃើញ​មេរោគឲ្យ​កាន់​តែ​ច្បាស់។ ការស្រាវជ្រាវបន្ថែមទៅលើវីរុសក្លាយពូជប្រភេទនេះ កំពុងដំណើរការដើម្បីសាកល្បង និងកំណត់ថាតើវាជាមូលហេតុនៃក្តីព្រួយបារម្ភដែរឬក៏អត់។

ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ថា មេរោគនេះត្រូវបានចាត់ថ្នាក់ថាជា មេរោគបំប្លែងខ្លួនស្ថិតក្រោមការស៊ើបអង្កេត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ អូមីក្រុង ចេញពូជថ្មីទៀតហើយ មកលើកនេះ ចេះបំបាំងកាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម