Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យគន្ធបុប្ផាសង្គ្រោះទារិកាអាយុ២៥ថ្ងៃមានជំងឺដុះបញ្ច្រាសគ្នាដោយជោគជ័យ​

បានផុស

នៅ

ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះទារិកាអាយុ​២៥​ថ្ងៃ មកពីស្រុក​កោះធំ ខេត្តកណ្តាល ដែលមាន​ជំងឺ​សរសៃឈាម​ធំ​បេះដូង​ដុះ​បញ្ច្រាស​គ្នា។ សរសៃឈាម​ក្រហម​ដុះ​ចេញពី​បេះដូង​ស្តាំ ឯ​សរសៃឈាម​សួត​ដុះ​ចេញពី​បេះដូង​ឆ្វេង និង​មាន​ប្រហោង​បេះដូង​ថត​លើ នាំ​ឲ្យ​ខ្វះ​ឈាមក្រហម​ទៅ​ចិញ្ចឹម​សារញង្គ​កាយ ​ខ្វះ​អុកស៊ីសែន​យ៉ាងធ្ងន់ធ្ងរ​បំផុត ត្រូវធ្វើ​ការវះកាត់​កែតម្រូវ​ជាបន្ទាន់ ១០​ថ្ងៃក្រោយ​ការវះកាត់​បេះដូង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​២៦​ ខែមករា​ ឆ្នាំ​២០២២​នេះ ​ទារិការ​តូច​ម្នាក់នេះ បាន​រស់រានមានជីវិត វិញ​ហើយ​។​

សូម​កោតសរសើរ​និង​អរគុណ ដល់​សមត្ថភាព​របស់​ក្រុមគ្រូពេទ្យ​ឯកទេស​បេះដូង​កម្ពុជា​យើង ដែល​បានធ្វើ​រោគវិនិច្ឆ័យ​និង​វះកាត់​សង្គ្រោះ​បេះដូង​កូនតូច​នេះ​បានដោយ​ជោគជ័យ រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ សម្រាប់​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការរើសអើង រាល់​ការបរិច្ចាគ​តូច​ឬ​ធំ គឺ​ពិតជា​បាន​ជួយ​ព្យាបាល សង្គ្រោះ​និង​ការពារ​ជីវិត អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​-​មូលនិធិ​គន្ធបុប្ផា​ស្វី​ស តាំងពី​ឆ្នាំ​១៩៩២៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោកស្រី ជា សិរី៖ការប្រែក្លាយមណ្ឌលសិក្សាទៅជាវិទ្យាស្ថានរួមចំណែកដល់ការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចកម្ពុជា

សន្តិសុខសង្គម១៦ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ១៨ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច១៨ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ១៩ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម