Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុងពិចារណា បញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ

បានផុស

នៅ

អ្នកជំនាញបានព្រមានថា ប្រទេសរុស្ស៊ីកំពុងពិចារណា “បញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ” ជាជម្រើសមួយដើម្បីវាយលុកអ៊ុយក្រែន ចំពេលភាពតានតឹងកើនឡើងខ្លាំង។

អ្នកវិភាគ Andrei Ostalski និយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់សម្រេចចិត្តថាតើត្រូវជ្រើសយកជម្រើសមួយណា ក្នុងចំណោមជម្រើសទាំងប្រាំទេ ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងប្រទេសអឺរ៉ុប។

This image has an empty alt attribute; its file name is 3_Russian-Army-Engineer-Brigade-units-in-training-in-Central-European-Russia.jpg

អ្នកជំនាញរូបនេះបានលើកឡើងថា ផែនការអាចមានទៅដល់ “សង្គ្រាមនុយក្លេអ៊ែរ” ហើយថែមទាំងបានអះអាងផងដែរថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនគឺ ទំនងចៀសមិនផុតឡើយ ស្របពេលដែលទាហានរុស្ស៊ីបន្តប្រមូលផ្តុំនៅតាមព្រំដែន។

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា លោកនឹងពិចារណាលើការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើលោក វ្លាឌីមៀរ ពូទីន ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

លោក បៃដិន លើកឡើង​ថា ​នឹង​មាន​ផលវិបាក​ដ៏​ធំ​សម្បើមសម្រាប់​ពិភពលោក ប្រសិនបើ​រុស្ស៊ីលុកលុយប្រជាជាតិ ​ដែល​ស្ថិត​នៅ​តាម​ព្រំដែន​ភាគ​និរតី​របស់​ខ្លួន ហើយអាចបង្កទៅជាការឈ្លានពានដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

This image has an empty alt attribute; its file name is 1_RUSSIA-POLITICS.jpg

កាលពីថ្ងៃចន្ទទី២៤ខែមករា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា មានការឯកភាពទាំងស្រុង ជាមួយមេដឹកនាំអឺរ៉ុប ជុំវិញបញ្ហារុស្ស៊ីបង្កើនកងទ័ពនៅតាមព្រំដែនជាប់ប្រទេស អ៊ុយក្រែន។

លោក បៃដិន បានរៀបចំកិច្ចសន្ទនាតាមរយៈ Video Call ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ខណៈមហាអំណាចលោកខាងលិច មានគោលបំណងដាក់យុទ្ធសាស្ត្ររួមមួយ ប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ី។

This image has an empty alt attribute; its file name is AP22024816860301.jpg

រុស្ស៊ី​បាន​ចោទប្រកាន់​អាមេរិក និង​ប្រទេស​ដទៃ​ទៀត​ថា កំពុង​បង្កើន​ភាព​តានតឹង​ជុំវិញ​បញ្ហា​នេះ ហើយ​បដិសេធ​ថា ​ខ្លួនគ្មានគគម្រោង​ចូលលុកលុយប្រទេស​អ៊ុយក្រែនឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានកសាងកងទ័ពនៅតាមព្រំដែន ដោយមានទាហានរុស្ស៊ីប្រហែល១០០,០០០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ អាមេរិក នឹងដាក់ទណ្ឌកម្មលោក ពូទីន ដោយផ្ទាល់ បើរុស្ស៊ីឈ្លានពាន អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម