សន្តិសុខសង្គម
យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសល់តាំងពីជំនាន់សង្គ្រាម១៨គ្រាប់ ត្រូវប្រជាពលរដ្ឋភ្ជួរស្រែប្រទះឃើញ រាយការណ៍ឲ្យសមត្ថកិច្ចយកទៅកម្ទេចចោល
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១១ ព្រឹក ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសល់តាំងពីជំនាន់សង្គ្រាម១៨គ្រាប់ត្រូវប្រជាពលរដ្ឋភ្ជួរស្រែប្រទះឃើញ រាយការណ៍ឲ្យសមត្ថកិច្ច នៅចំណុច ភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅខាងកើតភូមិចម្ងាយ១,០០០ម៉ែត្រ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ប្រជាពលរដ្ឋជាម្ចាស់ស្រែដែលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសល់តាំងពីជំនាន់សង្គ្រាម១៨គ្រាប់នោះមានឈ្មោះ សុំាង ចាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថា តាមការបំភ្លឺពីប្រជាពលរដ្ឋជាម្ចាស់ស្រែបានឲ្យដឹងថា ស្រែដែលបានភ្ជួរស្រែនោះ គាត់ធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះដោយមានបំណងចង់ពង្រីកដីស្រែគាត់ក៏បានយកត្រាក់ទ័រមកភ្ជួរវៀលដីដំបូកក្នុងស្រែមានដីកាន់តែធំ ក៏ប្រទះឃើញគ្រាប់ទាំងនោះ រួចបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំផ្គាំតែម្តង។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា គ្រាប់យុទ្ធភណ្ឌទាំងនោះមាន១/ប្រភេទដេកា៨២ចំនួន១៥គ្រាប់២/ប្រភេទមីន៦៩ចំនួន១គ្រាប់៣ប្រភទ៦០មមចំនួន២គ្រាប់។ បន្ទាប់នគរបាលប៉ុស្តិ៍ក៏បានផ្តល់ព័ត៌មានទៅក្រុមស៊ីម៉ាកដើម្បីពិនិត្យនិងយកទៅកម្ទេចចោលនៅពេលខាងមុខតែម្តង៕
ដោយ ៖ វ៉ាន់ ណាង
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ