Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនផលិតឱសថធំៗ ២ ចាប់ផ្ដើមពិសោធន៍វ៉ាក់សាំងប្រឆាំង អូមីក្រុង

បានផុស

នៅ

ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech បាន​ចាប់ផ្តើម​ធ្វើការ​ពិសោធន៍​វ៉ាក់សាំង​ថ្មី​ ​ដើម្បី​ប្រឆាំង​នឹង​វីរុសបំប្លែងខ្លួន​ អូមីក្រុង (Omicron) ដែលអាចគេចផុតពីការការពារមួយចំនួនពីរូបមន្តដើមនៃវ៉ាក់សាំងពីមុនរបស់ខ្លួន។

ក្រុមហ៊ុន ​បាន​ឱ្យដឹង នៅ​ថ្ងៃ​អង្គា​រ ទី​​​២៤ មករា ឆ្នាំ២០២២ ថា ការ​ពិសោធន៍​នឹង​ធ្វើ​លើ​អ្នក​ស្ម័គ្រចិត្ត​ចំនួន ១,៤០០ ​នាក់ ​នៅ​អា​មេ​រិ​ក ដោយ​ធ្វើតេស្ត​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ស៊ាំ​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង ៣​ដូ​ស​ ទៅ​លើ​មនុស្ស​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង និង​ចាក់​ដូ​ស​ជំរុញ​ទៅ​លើ​អ្នក​ដែល​ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ-១៩​ចំនួន ២​ដូ​ស រួច​មក​ហើយ​។

Officials offer vaccine reassurance as WHO advises against travel bans |  The Japan Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីលើនោះ ​ក្រុមហ៊ុន នឹង​ធ្វើការ​ពិសោធន៍​ចាក់​​វ៉ាក់សាំង​ដើម​ដូ​ស​ទី ៤ ហើយនឹង​វ៉ាចាក់ក់សាំងថ្មីដែល​ប្រឆាំង អូមីក្រុង  ​ដូ​ស​ទី ៤​ ​ដូចគ្នា ទៅ​លើ​អ្នក​ដែល​ធ្លាប់​ចាក់​វ៉ាក់សាំង Pfizer-BioNTech ដូ​ស​ទី ៣​រួចរាល់ បាន​រយៈពេល​ពី ៣ ទៅ ៦​ខែ​​។

លោកស្រី Kathrin Jansen ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer​ មានប្រសាន៍ថា “តាមរយៈការ​ស្រាវជ្រាវ​បច្ចុប្បន្ន និង​ទិន្ន័យពិតប្រាកដរបស់​ពិភពលោក​ វ៉ាក់សាំងដូ​ស​ជំរុញ​អាច​ផ្តល់​ការ​ការពារ​ខ្ពស់​ប្រឆាំង​នឹង អូមីក្រុង។ ​ប៉ុន្តែយើង​ត្រៀម​ខ្លួន​នៅ​ពេលវ៉ាក់សាំងដើម​ថយ​ចុះប្រសិទ្ធភាព ហើយការអភិវឌ្ឍវ៉ាក់សាំងថ្មី អាច​ជួយ​ដោះស្រាយ​បញ្ហា អូមីក្រុង និង​វីរុស​​​បំប្លែង​​​ដទៃ​ទៀត​នា​ពេល​អនាគត​”។

Covid vaccine: Pfizer scientist on mRNA and 'more potent' flu shots

ក្រុមហ៊ុន Pfizer ថ្លែង​ថា វ៉ាក់សាំង​ដើម​ចំនួន ២​ដូ​ស ​ប្រហែល​មិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​​បំប្លែង​​ខ្លួន អូមីក្រុង ឡើយ ហើយ​ការ​ការពារ​របស់​វា​ពី​ការ​ចូល​ពេទ្យ និង​ការ​ស្លា​ប់​ អាច​នឹង​ថយ​ចុះ​។

ទោះ​យ៉ាងណា ម​ជ្ឍ​មណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ អា​មេ​រិ​ក (CDC) បញ្ជាក់ថា​ ដូ​ស​ទី ៣ ​នៃ​វ៉ាក់សាំង​ប្រភេទ mRNA ​ដូច​ជា Pfizer-BioNTech បាន​ផ្តល់​ការពារ​ពារ ៩០% ​ពី​ការ​ចូលសម្រាកនៅមន្ទីរ​ពេទ្យ​ដោយសារកូ​វី​ដ-១៩​៕

ប្រែសម្រួល៖ សន្យា

​ប្រភព​៖ Reuters

ចុចអាន៖ វីរុសបំប្លែងខ្លួនក្លាយពូជថ្មី ឆ្លងខ្លាំងជាងអូមីក្រុង ចូលដល់ ថៃ ហើយ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៩ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម