សុខភាព
ដេកអត់លក់ ហាត់ប្រាណពិសេសមួយនេះ អាចឲ្យដេកលក់ស្កប់ស្កល់
គ្នាយើងខ្លះច្បាស់ជាដឹងឮពីផលប្រយោជន៍ជាច្រើន ពីការហាត់យ៉ូហ្កាសម្រាប់សុខភាព ក្នុងនោះរឿងសំខាន់មួយ គឺយ៉ូហ្កា ជួយឲ្យអ្នកមានបញ្ហាគេងអត់លក់ ទៅជាលក់ស្រួលវិញ។ ម៉េចបានអ៊ីចឹង? “Hello គ្រូពេទ្យ” នឹងបង្ហាញហេតុផលដូចខាងក្រោម៖
១- គេងមិនលក់ គ្រោះថ្នាក់ធំ
ដំណាក់កាលដំបូង គេងមិនលក់ អាចកើតឡើងដោយឯកឯង មិនបណ្តាលមកពីបញ្ហាថ្នាំទេ។ ដំណាក់កាលទី២ គេងមិនលក់ ជាសញ្ញាព្រមាន ដោយសារបញ្ហាសុខភាពណាមួយ។ មានជំងឺច្រើន ក៏ធ្វើឲ្យពិបាកគេងដែរ ដូចជា មហារីក រលាកសន្លាក់ ជំងឺដុំស្បូន និងបាក់ទឹកចិត្ត។ ឯថ្នាំខ្លះអាចបង្កឲ្យគេងមិនលក់ ដូចជា ពុលសារធាតុញៀនជាដើម។
គេងមិនលក់ ឬមិនគ្រប់គ្រាន់ ធ្វើឲ្យការគិតចុះខ្សោយ តាមរយៈការបំផ្លាញប្រព័ន្ធប្រសាទ ហើយមានគ្រោះថ្នាក់ដល់ជីវិត ដោយបង្កឲ្យមានបញ្ហាសុខភាព ខ្សោយ ឬគាំងបេះដូង ឡើងសម្ពាធឈាម ធាត់ហួសកម្រិត ឬស្ត្រេស។
២- ប្រសិទ្ធភាពយ៉ូហ្គាលើបញ្ហាគេងមិនលក់
យ៉ូហ្កា ជួយបង្កើនគុណភាពដំណេកសម្រាប់គ្នាយើងមានបញ្ហាគេងមិនលក់។ ក្នុងការសិក្សាលើអ្នកមានបញ្ហាគេងមិនលក់ ទាំងដំណាក់កាលបឋម និងដំណាក់កាលទី២ ពួកគេត្រូវតម្រូវឲ្យហាត់យ៉ូហ្កាយ៉ាងហោច ៨ សប្តាហ៍ ហើយអ្នកស្រាវជ្រាវរកឃើញថា យ៉ូហ្កាពិតជាមានឥទ្ធិពលវិជ្ជមានលើករណីគេងមិនលក់មែន។ ទម្លាប់គេងមិនលក់ គេងបានតិច ឬភ្ញាក់ញឹកញាប់អាចដោះស្រាយ ដោយហាត់យ៉ូហ្កាជាប្រចាំ។
៣- ភស្តុតាងវិទ្យាសាស្ត្រផ្សេងៗទៀត
យ៉ូហ្កាមានឥរិយាបថជាច្រើន ជួយសម្រួលឲ្យឈាមរត់ចូលសរសៃឈាមខួរក្បាលបានល្អ ព្រោះបើយើងមិនផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ទៅខួរក្បាលទេ អាចនឹងជួបបញ្ហាគេងមិនលក់។
ហាត់យ៉ូហ្កា ២ ដងក្នុង១សប្តាហ៍ អាចជួយកាត់បន្ថយមហារីកបាន។ ស្រីៗគ្នាយើងដែលកំពុងមករដូវ និងមានអការៈឈឺចាប់ ក៏អាចកាត់បន្ថយដែរ បន្ទាប់ពីហាត់យ៉ូហ្កាទៀងទាត់។ ហាត់យ៉ូហ្កាពេលល្ងាច ធ្វើឲ្យគេងលក់ស្រួល។
ថ្នាំងងុយគេងមិនប្រាកដថា មានប្រសិទ្ធភាពចំពោះការគេងមិនលក់គ្រប់ពេលនោះទេ ទោះថ្នាំនោះល្អក៏ដោយ។ យ៉ូហ្កា ស័ក្ដិសមបំផុត ធ្វើឲ្យរបៀបរស់នៅមានសុខភាពល្អ និងគេងលក់ស្កប់ស្កល់៕
ចុចអាន៖ស្លៀកឈុតកៅស៊ូហាត់ប្រាណ ពិតជាជួយដុតកាឡូរីបានច្រើន?
ចុចអាន៖មូលហេតុ ៧ យ៉ាង នៃ “ការគេងមិនលក់” និងវិធីព្យាបាលយ៉ាងមានប្រសិទ្ធភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ