Connect with us

ព័ត៌មានអន្ដរជាតិ

១០ ប្រទេសមាន នាវាមុជទឹក ច្រើនបំផុតលើលោក ខណៈ កូរ៉េខាងជើង លំដាប់ទី ២

បានផុស

នៅ

នាវាមុជទឹក គឺជានាវាដែលមានសមត្ថភាពប្រតិបត្តិការនៅក្រោមទឹកទាំងស្រុង ។ នាវាមុជទឹកមានការប្រើប្រាស់ជាស៊ីវិលជាច្រើនដូចជា ទេសចរណ៍ បុរាណវិទ្យាក្រោមសមុទ្រ ការត្រួតពិនិត្យ និងថែទាំបរិក្ខារ ក៏ដូចជាវិទ្យាសាស្ត្រសមុទ្រ ការសង្គ្រោះ និងការរុករកជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ នាវាមុជទឹកក៏អនុវត្តមុខងារយោធាសំខាន់ៗជាច្រើនផងដែរ រួមទាំងការវាយប្រហារលើនាវាចម្បាំងរបស់សត្រូវពីលើ និងក្រោមផ្ទៃទឹក ការពារនាវាផ្ទុកយន្តហោះ និងកប៉ាល់ផ្សេងទៀត ដើរតួជាកម្លាំងវាយប្រហារនុយក្លេអ៊ែរ ដំណើរការរារាំង ការឈ្លបយកការណ៍ និងអ្វីៗជាច្រើនទៀត ហើយនេះគឺជាប្រទេសចំនួន ១០ ដែលមាននាវាមុជទឹកច្រើនជាងគេបំផុតលើពិភពលោក ៖

១. សហរដ្ឋអាមេរិក ៖ មាននាវាមុជទឹក ៧០ គ្រឿង

២. កូរ៉េខាងជើង ៖ មាន ៧០ គ្រឿងដូចសហរដ្ឋអាមេរិកដែរ

៣. ចិន ៖ មាននាវាមុជទឹក ៦៩ គ្រឿង

៤. រុស្ស៊ី ៖ មាន ៥៩ គ្រឿង

៥. កូរ៉េខាងត្បូង ៖ មាន ២៣ គ្រឿង

៦. អ៊ីរ៉ង់ ៖ មាននាវាមុជទឹក ២១ គ្រឿង

៧. ជប៉ុន ៖ មាន ២០ គ្រឿង

៨. ឥណ្ឌា ៖ មាន ១៦ គ្រឿង

៩. តួកទី ៖ មាន ១៤ គ្រឿង

១០. ចក្រភពអង់គ្លេស ៖ មាន ១១ គ្រឿង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RList

ចុចអាន ៖ មកស្គាល់ ១០ ប្រទេសមាន យន្តហោះចម្បាំង ច្រើនជាងគេបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម