ព័ត៌មានជាតិ
គ្រឿងចក្រចាប់ផ្តើមឈូសឆាយពង្រីកផ្លូវជាតិលេខ ៤
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងស្តារផ្លូវជាតិលេខ ៤ ជិតបញ្ចប់កិច្ចព្រមព្រៀងទាំងស្រុងដើម្បីឈានទៅបើកការដ្ឋានសាងសង់។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងនៅព្រឹកនេះថា ក្រសួងបានផ្តល់កិច្ចព្រមព្រៀងសាងសង់ដល់ក្រុមហ៊ុនចំនួន ៣ និង ២ ទៀតនឹងបញ្ចប់ឆាប់ៗខាងមុខនេះ។ យ៉ាងយូរចុងខែមីនា ឬដើមខែមេសានេះ កិច្ចព្រមព្រៀងទាំងអស់ក្នុងការស្តារផ្លូវជាតិលេខ ៤ នឹងបញ្ចប់ជាស្ថាពរ។

លោករដ្ឋមន្រ្តីបានឲ្យដឹងបន្តថា ជាក់ស្តែងពេលនេះក្រុមហ៊ុនដែលទទួលម៉ៅការបានចាប់ផ្ដើមដាក់គ្រឿងចក្រឈូសឆាយ ក្នុងជំហានទៅពង្រីកផ្លូវជាតិលេខ ៤ ដែលជាគម្រោងស្តារធ្វើឲ្យប្រសើរលើកំណាត់ផ្លូវភ្ជាប់ទៅកំពង់ផែសមុទ្រនេះ។
បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងស្តារនិងស្ថាបនាផ្លូវជាតិលេខ៤ ឡើងវិញ នឹងត្រូវប្រើពេលប្រមាណ ២ ឆ្នាំ។ ផ្លូវជាតិនេះនឹងត្រូវពង្រីកឱ្យធំជាងបច្ចុប្បន្ន ដោយគ្រោងចំណាយថវិកាប្រមាណ១០០ លានដុល្លារអាមេរិក ដែលជាកម្ចីហិរញ្ញប្បទានរបស់ធនាគារពិភពលោក (WB)។
ផ្លូវជាតិលេខ៤ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ មានចម្ងាយប្រមាណជាង ២០០ គីឡូម៉ែត្រ គ្រោងពង្រីកពី ៧ ទៅ១០ម៉ែត្រ ខណៈស្ថានភាពជាក់ស្ដែងនៃផ្លូវជាតិនេះ បច្ចុប្បន្នមានទំហំតូចនិងមានចំណុចខ្លះត្រូវរងការខូចខាត ដោយសារការដឹកលើសចំណុះរបស់រថយន្តធុនធំនិងទឹកហូរកាត់ផ្លូវនៅរដូវវស្សា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង