Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវ​ការ​ទូតអ៊ុយក្រែន​​នៅ​ចំហររវាង រុស្ស៊ី  និង អាមេរិក​ តែ​​គម្លាត​នៅ​​ធំ

បានផុស

នៅ

ប្រទេស​រុស្ស៊ី​បានយល់​​ច្បាស់​​​ថា ​សហរដ្ឋ​អាមេរិក​គ្មាន​ចេតនា​ដោះ​ស្រាយ​កង្វល់​សន្តិសុខចម្បង​របស់​ខ្លួន​​​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​អ៊ុយក្រែន​ឡើយ​ ប៉ុន្តែ​ភាគីទាំង​ពីរ​នៅ​តែ​ចំហរ​ទ្វារសម្រាប់​កិច្ច​ពិភាក្សាតាម​ផ្លូវ​ការ​ទូត។

អាមេរិក និង​អង្គការ​ណា​តូច​បាន​ដាក់​លិខិត​ឆ្លើយ​តប​ជា​លាយ​ល័ក្ខ​អក្សរ​កាល​ពី​ថ្ងៃ​ពុធ​ចំពោះ​​ការ​ទាម​ទារ​របស់​រុស្ស៊ី​​ដើម្បី​ទាញ​មក​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​​សន្តិសុខ​ក្រោយ​សង្គ្រាម​ត្រជាក់​នៅ​អឺរ៉ុប ចាប់​តាំង​ពី​រុស្ស៊ី​បាន​ដាក់​ពង្រាយ​កង​ទ័ព​​នៅ​​ព្រំ​ដែន​ជាប់​អ៊ុយក្រែន ជំរុញ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ផ្ទុះ​សង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​និយាយ​ថា ទី​ក្រុង​មូស្គូត្រូវ​ការ​ពេល​វេលា​ពិនិត្យ​មើល និងមិន​ប្រញាប់​ធ្វើ​សេចក្តី​សន្និដ្ឋាន​ទេ ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​របស់​អាមេរិក និង​ណាតូបាន​ចាត់​ទុក​​ការ​ទាម​ទារ​ចម្បង​របស់​រុស្ស៊ី​​គឺ​​មិន​អាច​ទទួល​យក​បាន​ដែល​មាន​ចំណុច​ជាច្រើន​​​គ្មាន​​​សុទិដ្ឋិនិយម។

លោក Peskov បាន​និយាយ​ថា ៖«ផ្អែក​លើ​អ្វី​​ដែល​អាមេរិក និង​ណាតូ​និយាយ​ម្សិល​មិញ វា​ច្បាស់​ណាស់​ថា ចំណុច​សំខាន់​ៗ​ដែល​បាន​រៀប​រាប់​ក្នុង​ឯកសារទាំង​នោះ…យើង​អាច​និយាយ​បាន​ថា គំនិត​របស់​យើង​មិន​ត្រូវ​បាន​យក​ទៅ​ពិចារណា ឬ​ថា គ្មាន​ឆន្ទៈ​​យក​កង្វល់​របស់​យើង​​ទៅ​ពិចារណា​ទេ។ ប៉ុន្តែ​យើង​ក៏​មិន​ប្រញាប់​ធ្វើ​ការ​វាយ​តម្លៃ​របស់​យើង​ដែរ»។

ប្រតិកម្ម​របស់​វិមាន​ក្រឹមឡាំង​បាន​បង្ហាញ​ថា រុស្ស៊ី​មិន​បាន​ច្រាន​ចោល​ការ​ឆ្លើយ​តប​របស់​អាមេរិក និង​ណាតូ​​​តាម​រយៈ​បិទ​ផ្លូវ​ការ​ទូត​ទេ។ ទី​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ខ្លួន និង​សម្ព័ន្ធ​មិត្ត​សង្ឃឹម​រុស្ស៊ី​នឹង​សិក្សា​ពី​ការ​ឆ្លើយ​តប​របស់​ពួក​គេ និង​វិល​មក​កាន់​តុ​ចរចា​វិញ។

អនុរដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​នយោបាយ លោក Victoria Nuland បាន​និយាយ​ថា ៖«យើង​រួប​រួម​គ្នា។ ការ​រួប​រួម​គ្នា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​យើង​សម្រាប់​ការ​ទូត។ ប៉ុន្តែ​យើង​ក៏​រួប​រួម​នៅ​ក្នុង​ដំណោះ​ស្រាយ​របស់​ពួក​យើង​​​ដែរ​ ប្រសិន​បើ​ទី​ក្រុង​មូស្គូបដិសេធការ​ផ្តល់​ឲ្យ​នៃ​កិច្ច​សន្ទនា​របស់​យើង ការ​ចំណាយ​ត្រូវ​តែ​ផ្លាស់​ប្តូរ និង​ធ្ងន់​ធ្ងរ»។

រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​បាន​និយាយ​ថា ជម្រើស​ល្អ​បំផុត​ដើម្បី​កាត់​បន្ថយភាព​តាន​តឹង​គឺ​​ណាតូ​​ដក​កម្លាំង​ទ័ព​ចេញ​ពី​អ៉ឺរ៉ុប​ខាង​កើត ប៉ុន្តែ​ក៏​ស្វែង​រកការ​បំបាត់​សេចក្តី​ភ័យ​ខ្លាច​នៃ​ការ​ផ្ទុះ​អាវុធ​ដែរ។ មន្ត្រី​អាមេរិក​និយាយ​ថា លោក​ប្រធានា​ធិបតី​ វ្លាឌីមៀរ ពូទីន​ មិន​ទាន់​សម្រេច​ថា​តើ​ធ្វើ​សកម្មភាព​ផ្នែក​យោធា ឬ​យ៉ាង​ណា​ទេ។

លោក Alexei Zaitsev អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី បាន​និយាយ​ថា ៖«យើង​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ប្រទេស​យើង​មិន​មាន​ចេតនា​ធ្វើ​សកម្ម​ភាព​ឆ្ពោះ​ទៅ​មុខ​ឡើយ។ យើង​ពិចារណា សូម្បី​​ត្រឹម​តែ​​គំនិត​នៃ​សង្គ្រាម​រវាង​ប្រជា​ជន​​របស់​ពួក​យើង​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

Sokha Hotels

ព័ត៌មានពេញនិយម