Connect with us

ព័ត៌មានជាតិ

ហេតុអ្វីសាលារៀនគួរតែប្រើប្រាស់ SIS App ?

បានផុស

នៅ

​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅ​ទូទាំង​ពិភពលោក បាន​ផ្លាស់ប្ដូរ​វិស័យ​អប់រំ​ឲ្យ​ក្លាយជា​លែង​ដូចដើម​ជា​រៀងរហូត។ សាលារៀន​នៅ​ទូទាំងប្រទេស​កម្ពុជា​បាន​បិទទ្វារ ដោយ​ប៉ះពាល់​ដល់​សិស្សានុសិស្ស​រាប់លាន​នាក់ ដែល​ត្រូវតែ​សម្រប​ខ្លួន​ទៅនឹង​វិធីសាស្ត្រ​រៀនសូត្រ​ថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ទូទាំងប្រទេស សិស្សានុសិស្ស​ជាង ៣,៨ លាន​នាក់ មិនបាន​ចូលរៀន​នៅក្នុង​ថ្នាក់រៀន​ផ្ទាល់​ទេ ដោយសារតែ​វិធាន​ការបិទ​ខ្ទប់ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ សិស្ស​ត្រូវ​ងាក​ទៅប្រើ​ប្រាស់​កម្មវិធី​ឌីជីថល​នានា ដើម្បី​រៀន​តាម​អន​ឡាញ​វិញ ។

​ជា​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដែល​វិបត្តិ​កូ​វីដ​-១៩​ មាន​ទៅលើ​វិស័យ​អប់រំ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការគ្នា​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បង្កើត​កម្មវិធី​ឌីជីថល SIS Cambodia ឡើង ដើម្បី​ផ្ដល់​សេវា​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ ​សម្រាប់​ការរៀន​តាម​អន​ឡាញ ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន និង​ថ្នាក់រៀន​វីដេអូ​អន​ឡាញ ។

កម្មវិធីអ៊ែប SIS Cambodia បានបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីផ្ដល់នូវដំណោះស្រាយច្រកចេញចូលតែមួយសម្រាប់ទាំងលោកគ្រូអ្នកគ្រូ និងទាំងសិស្សានុសិស្ស។ កម្មវិធី​នេះ​រួមបញ្ចូល​នូវ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន កម្មវិធី​រៀន​តាម​អន​ឡាញ និង​បណ្ណាល័យ​អន​ឡាញ​ដែលមាន​សៀវភៅ​ឌីជីថល​ជាច្រើន​សម្បូរបែប​។ កម្មវិធី​នេះ​ក៏​ផ្ដល់​ដល់​គ្រូបង្រៀន​និង​សិស្សានុសិស្ស​នូវ​ពេលវេលា​ប្រជុំ​តាម​វីដេអូ​ឥត​ដែន​កំណត់ លទ្ធភាព​ធ្វើ​កិច្ចការ​សាលា​តាម​អន​ឡាញ ព្រមទាំង​ការប្រាស្រ័យ​ទាក់ទង​ភ្លាមៗ​ទាន់ពេលវេលា​តាម​អន​ឡាញ សម្រាប់​សិស្ស លោកគ្រូ​អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស ។

ឌីជីថល​គឺជា​អនាគត​នៃ​ការសិក្សា​

​សមាហរណកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​ទៅក្នុង​វិស័យ​អប់រំ នឹងត្រូវ​ព​ន្លឿ​ន​កាន់តែ​លឿន​ថែមទៀត ហើយ​នៅ​ទីបំផុត​ទៅ ការអប់រំ​តាម​អន​ឡាញ​នឹង​ក្លាយជា​ធាតុ​ស្នូល​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​អប់រំ​នៅតាម​សាលារៀន ។ ខណៈដែល​កម្ពុជា​ឆ្លងកាត់​ភាព​ប្រឈម​នៃ​ការអភិវឌ្ឍ​ជាច្រើន ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​ការអប់រំ​នឹង​ជួយ​ពង្រឹង​បន្ថែម​ដល់​គ្រឹះ​សម្រាប់​ការអប់រំ​ប្រកបដោយ​និរន្តរភាព ។

​ជាមួយនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ត្រឹមត្រូវ មាន​ភ័ស្តុតាង​បង្ហាញថា ការសិក្សា​តាម​អន​ឡាញ​អាចមាន​ប្រសិទ្ធភាព​ជាង​តាម​រូបភាព​ជាច្រើន ។ ការសិក្សា​ខ្លះ​បង្ហាញថា គិត​ជា​មធ្យម សិស្ស​ចាប់បាន​ខ្លឹមសារ​មេរៀន​ពី ២៥% ទៅ ៦០% នៅពេល​រៀន​តាម​អន​ឡាញ ច្រើនជាង​ការរៀន​នៅក្នុង​ថ្នាក់រៀន​ផ្ទាល់ ដែល​ពួកគេ​ចាប់បាន​ខ្លឹមសារ​មេរៀន​ពី ៨% ទៅ ១០% ។ នេះ​គឺ​ដោយសារតែ​សិស្ស​អាច​រៀន​បាន​លឿន​ជាង​នៅលើ​អន​ឡាញ ហើយ​ការរៀន​តាម​អន​ឡាញ​ត្រូវការ​ពេលវេលា​តិចជាង​ការរៀន​នៅក្នុង​ថ្នាក់រៀន​បែប​ប្រពៃណី ពី ៤០% ទៅ ៦០% ពីព្រោះ​សិស្ស​អាច​រៀន​តាម​លទ្ធភាព​ល្បឿន​របស់ខ្លួន​ផ្ទាល់ ដោយ​អាច​វិលត្រឡប់​សា​ដើម​វិញ អាន​ឡើងវិញ រំលង ឬ​ព​ន្លឿ​ន​តាមបែប​គំនិត​ដែល​ពួកគេ​អាច​ជ្រើសរើស​បាន​ដោយ​ខ្លួនឯង ។

ហេតុអ្វី​សាលារៀន​គួរពិចារណា​ធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម?

​ក្នុងពេល​កន្លងមក វិស័យ​អប់រំ​ត្រូវបាន​គេ​សង្កេតឃើញថា ការដាក់បញ្ចូល​រូបភាព​ក្រាហ្វិក​នៃ​ការអប់រំ​បែប​ឌីជីថល​បានបង្ហាញ​នូវ​ការចូលរួម​ខ្ពស់ជាង​មុន និង​ការជក់​ចិត្ត​ចង់​រៀនសូត្រ​ជាង​មុន ជាពិសេស ក្នុងចំណោម​សិស្សានុសិស្ស​ក្មេងៗ ដែល​ធ្វើ​ឲ្យ​ពួកគេ​ចូលចិត្ត​រៀនសូត្រ​នូវ​អ្វីៗ​ដែល​ថ្មី ។

​អ្វីដែល​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​នៅក្នុង​អំឡុងពេល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​នេះ គឺ សារសំខាន់​នៃ​ការ​ប្រែក្លាយ​ការអប់រំ​ទៅជា​ឌីជីថល​នៅ​គ្រប់​ខេត្ត​ក្រុង គ្រប់​គ្រឹះស្ថាន និង​គ្រប់ផ្នែក​នៅក្នុង​សង្គម ។ ប្រសិនបើ​បច្ចេកវិទ្យា​រៀន​តាម​អន​ឡាញ​អាចធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅទីនេះ វា​គឺជា​ទំនួល​ខុសត្រូវ​របស់​យើង​គ្រប់រូប​ក្នុងការ​សម្រេច​ឲ្យ​បាន​សក្ដានុពល​ពេញលេញ​របស់​វា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៥ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម១១ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម