Connect with us

ព័ត៌មានជាតិ

កម្ពុជាមានបណ្តាញផ្លូវជាតិនិងផ្លូវជនបទស្ថាបនាដោយចាក់កៅស៊ូ និងបេតុងជាង១៥០០០គីឡូ​ម៉ែត្រ​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា​ គិត​មកទល់​បច្ចុប្បន្នមាន​បណ្តាញ​ផ្លូវជាតិ និង​ផ្លូវ​ជនបទ​បាន​ស្ថាបនា​ដោយ​ចាក់​កៅស៊ូ និង​បេតុង​រួចប្រមាណ​ជាង​១៥ ០០០​គីឡូម៉ែត្រ ហើយ​បាននិង​កំពុង​លើក​កម្រិត​គុណភាព​ពី​កៅស៊ូ​ពីរ​ស្រទាប់​(DBST) ទៅ​បេតុង​កៅស៊ូ​(AC) និង​ពង្រីក​ពី​២​គន្លង ទៅ​៤​គន្លង នៅតាម​ខ្សែ​ផ្លូវ​អាទិភាព​មួយចំនួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​បើក​កម្មវិធី​សន្និបាត​ប្រចាំ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា​ នេះ លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ណែនាំ​ឱ្យ​មន្ត្រីក្រោមឱវាទ​បន្ត​រឹតបន្តឹង​គុណភាពផ្លូវ​ឱ្យបាន​ម៉ត់ចត់​នៅក្នុង​ឆ្នាំ​២០២២​នេះ បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឱ្យមាន​សមត្ថភាព​អាចធ្វើ​ការប្រកបដោយ​ប្រសិទ្ធភាព បន្ត​សាងសង់ជួសជុល ថែទាំ​ផ្លូវ​ដោយ​ផ្ដោតលើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ធ្វើ​ការឱ្យមាន​ប្រសិទ្ធភាព គុណភាព កុំ​ធ្វើ​ការងារ​ដដែលៗ ធ្វើ​ម្ដង​ធ្វើឱ្យបាន​ចប់​សព្វគ្រប់​។​

ជាមួយគ្នានេះដែរ ត្រូវខិតខំ​ផ្ដល់​សេវាសាធារណៈ​ឱ្យបាន​ល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​ទំនិញ លើសទម្ងន់​កម្រិត​កំណត់ និង​ទីតាំង​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ធ្វើឱ្យ​ប្រសើរឡើង​ហេ​ដ្ឋារចនាសម្ព័ន្ធ​ដែល​ធន់​នឹង​អាកាសធាតុ​ និង​គ្រប់គ្រង​ការងារ​សាងសង់​ផ្លូវ​ស្ពាន​ឱ្យមាន​គុណភាព​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើ​ប​។​

គួរ​បញ្ជាក់ថា​ ក្រៅពី​មាន​បណ្តាញ​ផ្លូវជាតិ​និង​ផ្លូវ​ជនបទ​នេះ ​កម្ពុ​ជាមាន​កំណើន​រថយន្តនិង​ទោចក្រ​យាន​យន្ត​ដែល​ចរាចរណ៍​នៅតាម​ដងផ្លូវ​ផងដែរ ​ដោយ​បច្ចុប្បន្នធៀប​នឹង​ឆ្នាំ​១៩៩៨ ចំនួន​រថយន្ត មានការ​កើនឡើង​ប្រមាណ​ពី ៦,៥​ម៉ឺន​គ្រឿង រហូតដល់៩២​ម៉ឺន​គ្រឿង រីឯ​ចំនួន​ទោចក្រយានយន្ត​វិញ កើនឡើង​ប្រមាណ​ពី២០​ម៉ឺន​គ្រឿង រហូតដល់ ៥,២​លាន​គ្រឿង​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម