Connect with us

ព័ត៌មានជាតិ

បឹង​យក្ស​ឡោម​ទទួល​បាន​ភ្ញៀវ​ចូល​ទស្សនា​មួយ​សប្តាហ៍​ប្រមាណ​ជាង ៦,០០០ នាក់

បានផុស

នៅ

ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​បើក​ប្រទេស​ទាំងស្រុង​ឡើងវិញ​កាលពី​ខែវិច្ឆិកា​២០២១ មក បច្ចុប្បន្ន​បឹង​យក្ស​ឡោម​ដែលជា​រមណីយដ្ឋាន​ទេសចរណ៍ ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយ​របស់​ខេត្តរតនគិរី ចាប់ផ្តើម​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​ឡើងវិញ​ជា​បណ្តើរៗ ប្រមាណ ៦ ពាន់​នាក់​ក្នុង​មួយ​សប្តាហ៍ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ពិ​ទូ បាន​ថ្លែង​ឲ្យ​ដឹង​យ៉ាងនេះ​នា​ព្រឹក​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២២​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី “​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ បន្ដ​របស់​រដ្ឋបាលខេត្ត​រតនគិរី​” ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល។

​លោក ង៉ែត ពិ​ទូ បាន​លើកឡើង​ថា ​វិស័យ​ទេសចរណ៍​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​និង​ជួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី​យ៉ាងច្រើន​ក៏ប៉ុន្តែ​បន្ទាប់ពី​មាន ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​បាន​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​មានការ​ធ្លាក់ចុះ​ខ្លាំង វា​មិនមែន​តែ​រតនគីរី​នោះទេ​វា​គឺជា​វិបត្តិ​សាកល​។ ​ប៉ុន្តែ​បច្ចុប្បន្ន នេះ​ក្រោយ​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ទាំងស្រុង​ឡើងវិញ​ភ្ញៀវ​ទេសចរ​ជាតិ​បានចាប់ផ្តើម​កម្រើក​ឡើង​វិញ​ជា​បណ្តើរ​និង​មាន​ភ្ញៀវ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ខេត្ត រតនគិរី ជា​ហូរហែ​ជា​បន្តបន្ទាប់​មិន​ដាច់​នោះទេ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ​ជា​មធ្យម​អាច​មាន​ភ្ញៀវ​ប្រមាណ ៥ ទៅ ៦​ពាន់​នាក់​បាន​ទៅ​ទស្សនា​បឹង​យក្ស​ឡោម។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា​ កន្លង​ទៅ​មុន​វិបត្តិ​កូ​វីដ​១៩ ខេត្តរតនគិរី​ទទួល​បាន​ភ្ញៀវទេសចរ​ជាតិប្រមាណ​២០​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ។​ ប៉ុន្តែ​ក្រោយ​វិបត្តិ កូ​វីដ​១៩​មកដល់​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ធ្លាក់ចុះ​ពោលគឺ​ក្នុង​ឆ្នាំ​២០២១​មាន​ត្រឹមតែ​ប្រមាណ​១២​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ កាលពី​ឆ្នាំ​២០២០​កន្លងទៅ​ខេត្តរតនគិរី​ទទួលបាន​ភ្ញៀវ ទេសចរ​សរុប​ជាង ២០​ម៉ឺន​នាក់​ទោះបី​ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីត​-១៩​ក៏ដោយ ។

ខេត្តរតនគិរី​មាន​រមណីយដ្ឋាន​មាន​ចំនួន ៣០ កន្លែង​ក្នុងនោះ​រមណីយដ្ឋាន​បែប​វប្បធម៌ ២ កន្លែង​, រមណីយដ្ឋាន​ធម្មជាតិ​មាន ២០ កន្លែង​និង​រមណីយដ្ឋាន​ផ្នែក​វិស័យ ឯកជន​រី​សត​មាន​ចំនួន​៨​កន្លែង​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ​ខេត្តរតនគិរី មាន​ទិសដៅ​ធ្វើយ៉ាងណា​ឲ្យ​ទទួលភ្ញៀវ​ឲ្យ​បាន ៣០ ម៉ឺន​នាក់​ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​របស់​ក្រសួងទេសចរណ៍​ពី​ឆ្នាំ ២០២២​ដល់​ឆ្នាំ​២០២៦ ហើយ​ដើម្បី​សម្រេចបាន​នូវ​ទិសដៅ​នេះ​ទាមទារ​ការចូលរួម​ពី​សំណាក់​វិស័យ​ឯកជន​តាមរយៈ​ការអភិវឌ្ឍ​តំបន់​រមណីយដ្ឋាន ឬ​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

របប​យោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នក​ទោស​រាប់​ពាន់​នាក់អាច​​រួម​មានអ្នកនេសាទថៃ​ផង

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ស្ត្រី​ជនជាតិ​អង់គ្លេសនិង​គូដណ្តឹង​​ស្លាប់​នៅ​​​តំបន់​លំហែកាយ​វៀតណាម ខណៈមូលហេតុ​នៅ​អាថ៌​កំបាំង​​​នៅឡើយ​

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

មនុស្សរាប់លាននាក់​​​​ប្រឈមខ្វះ​ស្បៀងអាហារនៅ​មីយ៉ាន់ម៉ា រស់​នៅ​យ៉ាង​លំបាក​

សន្តិសុខសង្គម១ ម៉ោង មុន

មេប៉ូលីស​ក្រុង​អះអាង ​មន្រ្តី​ចរាចរណ៍លាក់ខ្លួន (នាង​ពួន) បោះដៃ​តាមគោលដៅ​ស្តុប លុប​បំបាត់​ស្ទើរទាំងស្រុង

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវជាតិលេខ ៧ ពង្រីក ៤ គន្លង ពី​ស្គន់​ដល់​ក្រុង​កំពង់ចាមសម្រេចបាន​ជាង ២៨%

ចរាចរណ៍៧ ម៉ោង មុន

តាក់ស៊ី ១ គ្រឿង បុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ឆេះមនុស្ស ២ នាក់ ស្លាប់ក្នុងរថយន្ត អ្នកបើកបររបួសធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវជាតិលេខ ៧ ពង្រីក ៤ គន្លង ពី​ស្គន់​ដល់​ក្រុង​កំពង់ចាមសម្រេចបាន​ជាង ២៨%

ព័ត៌មានជាតិ២៤ ម៉ោង មុន

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោមគម្រោងស្ថាបត្យ​កម្ម​ទាំង១១របស់ពិភពលោកក្នុងឆ្នាំ២០២៥នេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សជាង ៣០០នាក់ ត្រូវសង្គ្រោះបាន ពីអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្ម នៅកូរ៉េខាងត្បូង

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ព្រមានមិនឱ្យកងទ័ពពាក់ព័ន្ធ ឬនៅពីក្រោយការកាប់ទន្ទ្រានដីធ្លីជុំវិញបឹងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម